កូនផ្កាយរណប

វៀតណាមផលិតបានកូនផ្កាយរណបថ្មីមួយ ហើយត្រូវបានបាញ់បង្ហោះនៅទឹកដីជប៉ុន


ណាណូ ដ្រាហ្គន (NanoDragon) ជាឈ្មោះរបស់យានផ្កាយរណប ដែលសាងសង់ឡើងដោយ មជ្ឈមណ្ឌលអវកាសជាតិវៀតណាម ត្រូវបានគេបាញ់បង្ហោះចេញពីទឹកដីប្រទេសជប៉ុន ឆ្ពោះទៅកាន់គន្លងនៃផែនដី នៅថ្ងៃអង្ការទី០៩ វិច្ឆិកា នេះ ហើយវាគឺជាយានផ្កាយរណបលើកដំបូងបំផុតមួយរបស់វៀតណាម ដែលបានផលិតឡើង និងបាញ់សាកល្បងទៅលើលំហអាកាស។ នេះបើតាមសេចក្តីរាយការណ៍ពីសារព័ត៌មានវៀតណាម VN express។
ណាណូ ដ្រាហ្គន (NanoDragon) ជាឈ្មោះរបស់យានផ្កាយរណប ដែលសាងសង់ឡើងដោយ មជ្ឈមណ្ឌលអវកាសជាតិវៀតណាម ត្រូវបានគេបាញ់បង្ហោះចេញពីទឹកដីប្រទេសជប៉ុន
ដោយ

ណាណូ ដ្រាហ្គន បាញ់បង្ហោះឡើងបាន ក៏ដោយសារតែវា ភ្ជាប់ទៅជាមួយគ្រាប់រ៉ុកកែតឈ្មោះ អ៊ីបស៊ីឡុន៥ (Epsilon 5) យកមកពីមជ្ឈមណ្ឌលអវកាស យូឈីណូយូរ៉ា (Uchinoura) ក្នុងខេត្តកាហ្គូស៊ីម៉ា (Kagoshima) នៃប្រទេសជប៉ុន ហើយរ៉ុកកែត ភ្ជាប់ទៅជាមួយយានផ្កាយរណបរបស់វៀតណាមនេះ គឺផលិតឡើងដោយ ទីភ្នាក់ងាររុករកអវកាសជប៉ុន។

ក្រៅតែពីនាំយកផ្កាយរណប ណាណូ ដ្រាហ្គន ទៅលើអាកាសហើយនោះ រ៉ុកកែត Epsilon 5 ក៏បានពាំនាំទៅជាមួយនូវ ផ្កាយរណបចំនួន៨ផ្សេងទៀត ដែលផលិតដោយប្រទេសជប៉ុនផងដែរ។

លោក វូ ហុងណាំ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសជប៉ុន បាននិយាយ ពីទីកន្លែងបាញ់បង្ហោះផ្កាយរណបថា នេះជាសមិទ្ធិផលដំបូងប្រកបដោយមោទនភាពសម្រាប់ មជ្ឈមណ្ឌលអវកាសជាតិវៀតណាម និងបានកត់សម្គាល់ពីជំហានឆ្ពោះទៅមុខដ៏សំខាន់សម្រាប់ឧស្សាហកម្មអវកាសរបស់វៀតណាម។

គួរជម្រាបថា NanoDragon គឺជាផ្កាយរណបទំហំតូច ដែលមានទំងន់ប្រហែល ៤គីឡូក្រាមប៉ុណ្ណោះ។ ដំណើរការស្រាវជ្រាវ ការរចនា ត្រូវបានធ្វើឡើងទាំងស្រុងនៅក្នុងប្រទេសវៀតណាម ដោយអ្នកវិទ្យាសាស្ត្រ នៃមជ្ឈមណ្ឌលអវកាសជាតិវៀតណាម។

រចនាសម្ព័ន្ធមេកានិកទាំងមូល សៀគ្វីចែកចាយថាមពល និងសៀគ្វីជំនួយមួយចំនួនក៏ត្រូវបានផលិតនៅប្រទេសវៀតណាមផងដែរ។ ប៉ុន្តែ ដោយសារការខ្វះខាតសម្ភារៈមួយចំនួន ក្នុងប្រទេស វៀតណាម ដំណើរការសាកល្បងយានអវកាសនេះ ត្រូវបញ្ជូនទៅធ្វើនៅវិទ្យាស្ថានបច្ចេកវិទ្យា Kyushu ក្នុងប្រទេសជប៉ុន។ សូមបញ្ជាក់ថា ផ្កាយរណប NanoDragon នេះមានតួនាទីតាមដាន និង បញ្ជូនព័ត៌មានទៅវិញទៅមកសម្រាប់នាវាធំៗ ដែលចរាចរក្នុងដែនសមុទ្រវៀតណាម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថ្នាំគ្រាប់ព្យាបាលកូវីដ១៩ កំពុងធ្វើឲ្យប៉ះពាល់ដល់យុទ្ធនាការចាក់វ៉ាក់សាំងនៅអាមេរិក ឬយ៉ាងណា?

ព័ត៌មាន
សហរដ្ឋអាមេរិកកំពុងបារម្ភថា នៅពេលមានថ្នាំគ្រាប់ព្យាបាលកូវីដ១៩ហើយ វានឹងអាចធ្វើឲ្យប៉ះពាល់ដល់ យុទ្ធនាការចាក់វ៉ាក់សាំងនៅអាមេរិក ដ្បិតថាកន្…

ចិនប្រាប់អាមេរិកឲ្យឈប់បង្ហាញសាច់ដុំយោធានៅសមុទ្រចិនខាងត្បូង

ព័ត៌មាន
មន្ត្រីការទូតក្រុងប៉េកាំងនៅថ្ងៃអង្គារទី០៩ វិច្ឆិកា បានអំពាវនាវឲ្យសហរដ្ឋអាមេរិកឈប់បង្ហាញសាច់ដុំយោធា នៅសមុទ្រចិនខាងត្បូងតទៅទៀត ស្របពេលដែលគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ