តើអ្នកជំនាញមានក្តីរំពឹងបែបណាចំពោះការបញ្ជាទិញផលិតផលក្នុងវិស័យកាត់ដេរនៅឆ្នាំ២០២៥?
កាបញ្ជាទិញ និងនាំចេញផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបរបស់កម្ពុជា បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់ស…
ទិន្នន័យគយវៀតណាម បានបង្ហាញថា នៅគ្រាន់តែនៅក្នុងខែសីហា វៀតណាមនាំចេញជ័រកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិ បានជិត២១ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន៣៤៥លានដុល្លារ កើនឡើងជិត១៣% គិតជាបរិមាណ និងកើនឡើង១២% គិតជាទឹកប្រាក់ បើធៀបនឹងខែកក្កដា។
ជ័រកៅស៊ូរបស់វៀតណាម លក់បានជាមធ្យមក្នុងតម្លៃ១,៦៣៧ដុល្លារ ក្នុង១តោន ធ្លាក់ចុះជាង១% បើធៀបពីមួយខែទៅមួយខែក្នុងឆ្នាំនេះ ប៉ុន្តែមានការកើនឡើងជិត២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញជ័រកៅស៊ូរបស់វៀតណាម ត្រូវបានគេព្យាករថា នឹងកើនឡើងដល់ចន្លោះពី៣ទៅ៣,៥ពាន់លានដុល្លារ នៅឆ្នាំនេះ ពោលគឺកើនឡើងចន្លោះពី២០០ ទៅ៤០០លានដុល្លារ បើធៀបនឹងឆ្នាំ២០២៣៕
អត្ថបទ៖ សុខ មង្គល