ការវិនិយោគពីក្រៅប្រទេសរបស់វៀតណាម គឺបានមកពី ៩៨ប្រទេស និងតំបន់ជុំវិញសកលលោក ក្នុងនោះ ប្រទេសសិង្ហបុរី ជាអ្នកបោះទុនវិនិយោគច្រើនជាងគេ ប្រមាណ ៥,៤ពាន់លានដុល្លារអាមេរិក ខណៈ ប្រទេសថៃ និងចិន បោះទុនវិនិយោគស្មើៗគ្នា ប្រមាណ ១,៥ ពាន់លានដុល្លារអាមេរិក។
នៅក្នុងចំណោមការវិនិយោគទាំងអស់ ទឹកប្រាក់ជាង ៣,៧ពាន់លានដុល្លារអាមេរិក ត្រូវបានចាក់បញ្ចូលទៅក្នុងគម្រោងចាស់ ដែលមានស្រាប់ ហើយទឹកប្រាក់ជាង ៣,៥ពាន់លានដុល្លារអាមេរិកទៀត គឺវិនិយោគិនបរទេស បានចំណាយលើការទិញភាគហ៊ុនរបស់ក្រុមហ៊ុន ក្នុងស្រុកវៀតណាម។
ចំពោះទីតាំង ដែលទាក់ទាញការវិនិយោគបានច្រើនជាងគេបំផុត គឺខេត្តបាក់ឡៃ ទទួលបានការវិនិយោគជាង ៤ពាន់លានដុល្លារអាមេរិន និងទីក្រុងហូជីមិញ មានជាង ២ពាន់លានដុល្លារអាមេរិក។
គួរជម្រាបដែរថា កាលពីឆ្នាំ ២០១៩កន្លងទៅ វៀតណាម ទទួលបានការវិនិយោគពីក្រៅប្រទេស សរុបប្រមាណ ៣៨ពាន់លានដុល្លារអាមេរិក ជាតួលេខមួយខ្ពស់បំផុតក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ៕