កម្ចី ADB

វៀតណាម សម្រេចលុបចោលប្រាក់កម្ចី ៣៩០លានដុល្លារ ពីធនាគារ ADB


រដ្ឋាភិបាល​វៀតណាមបានសម្រេចចិត្តលុបចោលប្រាក់កម្ចី ៣៩០លានដុល្លារអាមេរិក ពីធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB ខណៈដែលប្រាក់កម្ចីនេះ គឺសម្រាប់ជាមូលនិធិសាងសង់ខ្សែរថភ្លើងប្រភេទ មេត្រូ ទី២ របស់ខ្លួននៅក្នុងទីក្រុងហូជីមិញ ដោយគម្រោងផ្ដល់កម្ចីនេះ ធ្លាប់បានចុះហត្ថលេខាដោយធនាគាររដ្ឋវៀតណាម ជាមួយនឹងធនាគារ ADB កាលពីឆ្នាំ២០១៣។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មានក្នុងស្រុកវៀតណាម។
វៀតណាម សម្រេចលុបចោលប្រាក់កម្ចី ៣៩០លានដុល្លារ ពីធនាគារ ADB (រូបភាព៖https://tuoitrenews.vn)
ដោយ

ការសម្រេច​​លុបចោល​ប្រាក់កម្ចីពី ADB នេះ បន្ទាប់ពីមាន​ការ​ស្នើឡើង​ដោយ​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម និងបាន​អនុម័ត​ដោយ​ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh​​។

ទំហំទឹក​ប្រាក់​កម្ចី ៣៩០​លាន​ដុល្លារ​ដែលបាន​លុបចោលនេះ គឺ​ស្ថិត​នៅក្នុងចំណោមគម្រោង​​ទឹកប្រាក់​កម្ចី​​សរុប​របស់ ADB ដែលសម្រេច​នឹង​ផ្ដល់​ឲ្យវៀតណាម​ចំនួន ៥៤០ លាន​ដុល្លារអាមេរិក សម្រាប់​គម្រោង​សាងសង់​ខ្សែរថភ្លើង​ Metro ទី២​ ​នៅក្នុង​ទីក្រុង​ហូជីមិញ ដោយ​គម្រោងនេះ ត្រូវចំណាយ​ថវិកា​សរុប​អស់​ប្រមាណជាង ​២ពាន់លាន​ដុល្លារអាមេរិកឯណោះ។

រដ្ឋាភិបាល​វៀតណាម បាន​និងកំពុង​ពិនិត្យ​ឡើងវិញ ក៏ដូចជា​រៀបចំ​រចនាសម្ព័ន្ធឡើងវិញ និង​លុបចោល​ប្រាក់កម្ចី​ សម្រាប់​គម្រោង​ផ្លូវរថភ្លើង​ Metro ទី២ របស់ខ្លួននេះ ដោយគិតថា រដ្ឋមិនត្រូវការ​កម្ចី​ច្រើន​ពីបរទេស និងពហុភាគី​នោះទេ។

ជាមួយគ្នានេះដែរ រដ្ឋាភិបាល​វៀតណាម បាន​ចាត់តាំង​​ឲ្យ​អាជ្ញាធរ​ក្រុង​ហូជីមិញ​ ប្រមូលមូលនិធិ​សម្រាប់គម្រោងនេះ។ គម្រោង សាងសង់​ផ្លូវ​រថភ្លើង Metro ទី២ របស់វៀតណាម គឺមាន​ចម្ងាយរត់​ ១១គីឡូម៉ែត្រ និងមាន​ស្ថានីយ​ចំនួន ១០កន្លែង។

ប្រទេសវៀតណាម ក៏ធ្លាប់បាន​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ជាមួយនឹង​ធនាគារ​បរទេស​ចំនួន ៣ សម្រាប់ទទួលបាន​កម្ចី​សាងសង់​ខ្សែរថភ្លើងនេះ ដោយ​ក្នុងនោះ ខ្ចីពីធនាគារ​រដ្ឋ អាល្លឺម៉ង់​ KfW ចំនួន ៣១៣ លានដុល្លារ ខ្ចីពី​ធនាគារ​វិនិយោគ​អឺរ៉ុប ១៩៥ លាន​ដុល្លារ និងធនាគារ ADB ៥៤០ លាន​ដុល្លារ ប៉ុន្ដែ ក្រោយពីបាន​សម្រេច​​លុបចោលប្រាក់កម្ចី ៣៩០ លាន​ដុល្លារនាពេលនេះ បានធ្វើ​ឲ្យ វៀតណាម​នៅខ្ចីពី ADB ត្រឹមតែ ១៥០លាន​ដុល្លារ​ប៉ុណ្ណោះ។

គម្រោង​ខ្សែរថភ្លើង​ Metro ទី២របស់វៀតណាមនេះ កាលពីដើមឡើយ​គ្រោងចំណាយ​ថវិកា​តែ១ពាន់១រយ​លាន​ដុល្លារអាមេរិកប៉ុណ្ណោះ តែក្រោយមក​ថវិកា​សម្រាប់សាងសង់ បានបន្ដ​កើនឡើងដល់ទៅជាង ២ពាន់លាន​ដុល្លារ ខណៈដែលគម្រោងនេះ នឹង​ត្រូវ​សាងសង់​នៅចន្លោះឆ្នាំ​២០២១ និងឆ្នាំ២០២៦។

គម្រោងខ្សែរថភ្លើងនេះ ត្រូវបានរំពឹងថា នឹង​អាចមានសមត្ថភាព​ដឹកអ្នកដំណើរ​ជាមធ្យម​ប្រមាណ ១៤ម៉ឺននាក់​ក្នុង​មួយថ្ងៃ៕ 

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ ស៊ីប៊ី (CB) ឈ្នះ​ពាន​រង្វាន់​អាជីវកម្មថ្មី​(Startup)ផ្នែក​ធានា​រ៉ាប់រង​ប្រចាំ​ឆ្នាំ ក្នុង​កម្មវិធី​ពាន​រង្វាន់​ធានារ៉ាប់រង​អាស៊ី​ឆ្នាំ២០២០

ក្រុមហ៊ុនស៊ីប៊ី ចេណឺរ៉ល អ៊ីនសួរេន ម.ក(ហៅកាត់ថា ស៊ីប៊ី អ៊ីនសួរេន)មានមោទនភាពតំណាងឱ្យប្រទេសកម្ពុជា ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងតែមួ…

Li Ying ស្ត្រីដៃស្ដាំរបស់មហាសេដ្ឋី Jack Ma ដែលពោរពេញដោយសមត្ថភាព តែមិនសូវចេញមុខ

Li Ying ជាស្ត្រីដៃស្ដាំរបស់មហាសេដ្ឋីចិន Jack Ma ត្រូវបានគេចាត់ទុកថា ជាស្ត្រីដែលពោរពេញដោយសមត្ថភាព និងជាសេដ្ឋីនីមួយរូបផងដែរ នៅក្នុងប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ