ខ្សែចង្វាក់​ផ្គត់ផ្គង់​សកល

វៀតណាមទទួលបានឱកាសក្នុងវិបត្តិកូវីដ-១៩ ក្នុងការហក់ចូលខ្សែចង្វាក់ផ្គត់ផ្គង់ទីផ្សារសកល


អ្នកជំនាញមកពី ធនាគារពិភពលោកបានអះអាងថា វិបត្តិកូវីដ-១៩ បានបង្កើត និងបង្កើនឱកាសឲ្យ ប្រទេសវៀតណាម អាចហក់ចូលទៅក្នុង ប្រព័ន្ធខ្សែចង្វាក់ផ្គត់ផ្គង់ទីផ្សារសកលលោក ដោយសារតែ បណ្តាប្រទេសជាច្រើន បានផ្លាស់ប្តូរចង្វាក់ផលិតកម្មរបស់ពួកគេ ចូលមកកាន់វៀតណាម ដូចជាប្រទសចិនជាដើម។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Vietnam Express។
ការវិនិយោគដោយផ្ទាល់ពីបរទេសរបស់វៀតណាម ធ្លាក់ចុះ ១៥% (រូបភាព៖ nhandan.org.vn)
ដោយ

សេដ្ឋកិច្ចវិទូមកពី ធនាគារ​ពិភពលោក​ប្រចាំ​នៅប្រទេស​វៀតណាម​​​បាន​បញ្ជាក់ថា ទំនោរនេះ បានចាប់​ផ្តើម​មុន​វិបត្តិ​កូវីដ-១៩បន្តិច ដោយសារតែ ថៃ្លកម្លាំង​ពលកម្ម​នៅក្នុង​ប្រទេស​ចិន បានកើន​ឡើង​ខ្លាំង ហើយនឹង​ជម្លោះ​ពាណិជ្ជកម្ម​រវាងមហា​អំណាច​សេដ្ឋកិច្ច​ចិន និងអាមេរិក។

លើសពីនេះ ភាពជោគជ័យ​នៃការគ្រប់គ្រង​វិបត្តិ​កូវីដ-១៩ របស់​វៀតណាម ហើយការងើប​ឡើង​វិញ​យ៉ាងលឿន​នៃសេដ្ឋកិច្ច គឺជាចំណុច​ទាក់ទាញ​បំផុតមួយ សម្រាប់​វិនិយោគិន​បរទេស។

វៀតណាម ក៏បានព្យាយាម​ពង្រឹង​បរិយាកាស​វិនិយោគ និងកិច្ច​ចរចា​ពាណិជ្ជកម្ម​សេរី​ជាច្រើន ដែលបាន​ទាក់ទាញ​វិនិយោគិន​មួយ​កម្រិត​ទៀត។

យ៉ាងណាក៏ដោយ សេដ្ឋវិទូ​​ជាច្រើនរូប បានលើកឡើង​ដែរថា វៀតណាម នៅមាន​ចំណុច​ខ្សោយ​ច្រើន ក្នុងការ​ឈានជើងចូល ខ្សែចង្វាក់​ផ្គត់ផ្គង់​ទីផ្សារសកល ពីព្រោះវៀតណាម នៅតែធ្វើ​ឧស្សាហកម្ម​ បែប​សាមញ្ញ និងធម្មតា ខណៈបណ្តា​ប្រទេស​ក្នុង​តំបន់ ដូចជា ហ្វីលីពីន ថៃ និងម៉ាឡេស៊ី បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​អស់​ទៅហើយ។

បើសិនជា​ វៀតណាម​ចង់រីកចម្រើន​ជាងនេះ សេដ្ឋកិច្ចវិទូ​បាន​បញ្ជាក់ថា វៀតណាម គួរតែ​អភិវឌ្ឍ​វិស័យ​សេវាកម្ម​បន្ថែម ផ្សាភ្ជាប់​ខ្សែបណ្តាញ​ចង្វាក់​ផ្គត់ផ្គង់​ក្នុង​ស្រុកជា​មុនសិន និងចាប់ផ្តើម​ប្រើប្រាស់​បច្ចេកវិទ្យាថ្មីៗ៕

None



អត្ថបទបន្ទាប់


ប្រេងឥន្ធនៈនៅកម្ពុជាមានតម្លៃថេរ ខណៈតម្លៃប្រេងទីផ្សារសកលធ្លាក់ចុះតិចតួច

តម្លៃប្រេងឆៅនៅលើទីផ្សារសកលលោកបានធ្លាក់ចុះវិញបន្តិចនៅដើមខែតុលានេះ ដោយសារតែមានក្ដីបារម្ភអំពីបញ្ហាវិបត្តិកូវីដ-១៩ ដែលកំពុងតែបន្ដវាយប្រហារស…

កម្ពុជានាំចេញអង្ករបានជិត៤៩ម៉ឺនតោន ជាមួយចំណូលជាង ៣២៨ លានដុល្លារ នៅរយៈពេល៩ខែ ឆ្នាំ២០២០

នៅរយៈពេល ៩ខែ ដំបូង ឆ្នាំ២០២០នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករ គ្រប់ប្រភេទក្នុងចំនួនជិត ៤៩ម៉ឺនតោន ធឿបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន កើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ