ប្រទេស ត្រូវបានគេចាត់ទុកថា ស្ថិតនៅក្នុងចំណោម ទីផ្សារធំជាងគេបំផុតរបស់ពិភពលោក។ ក្នុងនោះ ការដោះដូរពាណិជ្ជកម្មរវាងប្រទេសយក្សសេដ្ឋកិច្ចមួយនេះ ជាមួយនឹងវៀតណាម ក៏រក្សាបានកំណើនខ្ពស់គួរឲ្យកត់សម្គាល់នៅឆ្នាំ២០២១កន្លងទៅនេះ ទោះបីជាត្រូវលុកលុយរំខានពីវិបត្តិជំងឺកូវីដ១៩ក៏ដោយ ពោលគឺ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នៅតែរក្សាបានតួលេខកំណើន២ខ្ទង់ ជាង៣៦% ក្នុងទំហំទឹកប្រាក់សរុបជាង ១៣ពាន់លានដុល្លារអាមេរិក។
តើវៀតណាម នាំចេញអ្វីខ្លះទៅឥណ្ឌា?
ការនាំចេញផលិតសំខាន់របស់វៀតណាមទៅកាន់ប្រទេសឥណ្ឌា ដូចជា លោហធាតុ កុំព្យូទ័រ ផលិតផល និងគ្រឿងអេឡិចត្រូនិក,ទូរសព្ទ និងគ្រឿងបន្លាស់, គ្រឿងម៉ាស៊ីន និងឧបករណ៍ប្រើប្រាស់ជាច្រើនទៀត។ សម្រាប់មុខទំនិញ ដែលបានកត់ត្រាកំណើននាំចេញខ្លាំងជាងគេរួម ម្រេច កាហ្វេ និងកៅស៊ូជាដើម។
តើឥណ្ឌាវិញបាននាំចូលអ្វីខ្លះទៅវៀតណាម?
ផលិតផលសំខាន់ៗដែលឥណ្ឌានាំចូលទៅវៀតណាម រួមមាន ដែក លោហធាតុ កប្បាស គ្រឿងចក្រ និងគ្រឿងបរិក្ខាផ្សេងៗទៀត។ ក្នុងនោះ ការនាំចេញដែកបានបង្ហាញពីចំណូលដ៏ធំបំផុតនៅក្នុងឆ្នាំ ២០២១ ដែលឈានដល់ជាង ១ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ២០ ភាគរយនៃតម្លៃនាំចេញសរុបនៃទំនិញពីឥណ្ឌាទៅវៀតណាម។
បើតាមទិន្នន័យពីស្ថានទូតឥណ្ឌាប្រចាំប្រទេសវៀតណាម បង្ហាញថា វៀតណាម គឺជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតទី១០របស់ឥណ្ឌា។ ហើយបើមើលទៅលើការវិនិយោគវិញ ឥណ្ឌានៅមានវិនិយោគតិចតួចនៅឡើយនៅក្នុងប្រទេសវៀតណាម ពោលគឺមានប្រហែល២ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០២១ ដោយបានធ្វើឲ្យឥណ្ឌាឈរក្នុងលំដាប់លេខទី ២៦ ក្នុងចំណោមដៃគូវិនិយោគធំបំផុតរបស់វៀតណាម៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន