អត្រាគ្មានការងារធ្វើ

វៀតណាមមានអត្រាអ្នកគ្មានការងារធ្វើហក់ឡើងខ្ពស់ខ្លាំងនៅ ៩ខែឆ្នាំ ២០២១


វិបត្តិ កូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការរស់នៅ ការងារ និងការប្រកបអាជីវកម្មរបស់ប្រជាជនវៀតណាម ជាក់ស្ដែង នៅ៩ខែឆ្នាំ២០២១នេះ អត្រាគ្មានការងារធ្វើនៅវៀតណាមកើនឡើងខ្ពស់បំផុតគឺដល់ទៅជិត៣% ខណៈកាលពីឆ្នាំមុន អត្រាគ្មានការងារធ្វើក្នុងចំណោមប្រជាជនគ្រប់អាយុធ្វើការមានតែជាង ២%ប៉ុណ្ណោះ។ នេះបើយោងតាមកការចុះផ្សាយដោយសារព័ត៌មាន VN Express។
វៀតណាមមានពលរដ្ឋជិត ៨លាននាក់ បានរងផលប៉ះពាល់ការងារដោយសារកូវីដ-១៩ (រូបភាព៖ VN Express)
ដោយ

ការកើនឡើងនៃអត្រាគ្មានការងារធ្វើ នៅវៀតណាម គឺនៅចំពេលដែលសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមក៏ត្រូវបានស្ថាប័នអន្តរជាតិធំៗមានការបន្ថយការព្យាករកំណើនផងដែរ ពោលគឺ បើតាមការព្យាករពី ADB សេដ្ឋកិច្ចវៀតណាមនៅឆ្នាំនេះ គឺនឹងកើនត្រឹមតែ ៣,៨%ប៉ុណ្ណោះ ខណៈកាលពីខែកក្កដាស្ថាប័នអន្តរជាតិមួយនេះ ធ្លាប់ព្យាករសេដ្ឋកិច្ចវៀតណាមដល់ទៅ ៥,៨%ឯណោះ។

អត្រាគ្មានការងារធ្វើរបស់វៀតណាមបានកើនឡើងដល់ជាង ៣,៧% ភាគរយ នៅក្នុងត្រីមាសទី ៣ ដែលជាអាត្រាខ្ពស់បំផុតចាប់តាំងពីដើមឆ្នាំ ២០២០មក ពោលគឺនៅពេលដែលជំងឺកូវីដត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសនេះ។

សូមជម្រាបថា ត្រីមាសទី៣ឆ្នាំ២០២១ ប្រទេសវៀតណាមមានកម្មករប្រមាណជិត៥០លាននាក់ ដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅ ហើយចំនួនកម្មករនេះបានធ្លាក់ចុះ ជិត២ លាននាក់ បើធៀបនឹងត្រីមាសទី ២ឆ្នាំ២០២១។ 

ជំនួយជួយសង្គ្រោះសន្តិសុខសង្គមរបស់រដ្ឋាភិបាលវៀតណាមដល់ជនក្រីក្រ និងអ្នកបាត់បង់ការងារបានកើនជិត ៦០០ លានដុល្លារ ដែលត្រូវបានផ្តល់ជូនប្រជាជនប្រហែលជាង ១៧ លាននាក់។

គួរបញ្ជាក់ថា ក្រោយការឆ្លងរាលដានជំងឺកូវីតមានការធ្លាក់ចុះនៅមួយរយៈចុងក្រោយនេះ រដ្ឋាភិបាលវៀតណាមបានបន្ធូរបន្ថយវិធានការរឹត្បិតវិញជាបណ្ដើរៗហើយដែរ។ ជាក់ស្ដែងរដ្ឋាភិបាលបានអនុញ្ញាតឱ្យផ្សារទំនើបបើកដំណើរការឡើងវិញជាធម្មតា ព្រមទាំងបណ្តាញលក់ទំនិញតាមអ៊ីនធឺណេតផ្សេងៗទៀតផងដែរ។

ទន្ទឹមនេះ បុគ្គលិកទាំងអស់តម្រូវឱ្យចាក់វ៉ាក់សាំងគ្រប់ចំនួន ២ ដូស ហើយចំពោះអតិថិជនតម្រូវឱ្យស្កេន QRកូដ  ពាក់ម៉ាស់ការពារ និងត្រូវត្រួតវ៉ាស់កម្ដៅមុនពេលចូលផ្សារទំនើបផងដែរ។

សូមជម្រាបថាគិតត្រឹមថ្ងៃទី ៣០ កញ្ញា ករណីឆ្លងថ្មីនៅវៀតណាមមានចំនួនប្រមាណ ១ម៉ឺន១ពាន់នាក់ និងករណីស្លាប់ថ្មីមានង ២០០នាក់ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះបានកើនឡើងដល់ ៧៩ ម៉ឺននាក់ និងចំនួនស្លាប់សរុបវិញកើនដល់ជិត២ម៉ឺននាក់៕

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


៥ចំណុចដែលអ្នកគួរដឹងជុំវិញ បញ្ហាកង្វះថាមពលកំពុង​កើតឡើងនៅក្នុងប្រទេសចិន?

ការបង្អាក់ការប្រើប្រាស់ និងផ្គត់ផ្គង់ថាមពលអគ្គិសនី នៅទូទាំងប្រទេសចិនកំពុងឈានទៅរាំងខ្ទប់សកម្មភាពផលិតកម្មរបស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាស ដ…

រដ្ឋមន្ត្រីក្រសួងសាធារណការថា «នឹងមិនលើកលែងរថយន្តដឹកជញ្ជូនលើសទម្ងន់ឡើយ»

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ក្រសួងសាធារណការនិងដឹកជញ្ជូនបានអះអាងថានឹងបន្ថែមការត្រួតពិនិត្យលើរថយន្តដឹកជញ្ជូនទំនិញលើសទម្ងន់ឲ្យកាន់តែម៉ត់ចត់ថែម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ