ក្រុមហ៊ុនផលិតរថយន្ដវៀតណាម VinFast

ក្រុមហ៊ុនផលិតរថយន្ដវៀតណាម VinFast គ្រោងវិនិយោគ២០០លានដុល្លារនៅសហរដ្ឋអាមេរិក


ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ក្មេងខ្ចីរបស់វៀតណាម VinFast បានប្រកាសកាលពីថ្ងៃសុក្រនេះថា ខ្លួននឹងបោះទុនវិនិយោគដែលមានតម្លៃ ២០០ លានដុល្លារ និងបង្កើតទីស្នាក់ការកណ្តាលរបស់ខ្លួននៅរដ្ឋកាលីហ្វ័រញ៉ានៃទឹកដីសហរដ្ឋអាមេរិក នៅឆ្នាំ២០២២ ខណៈដែលផែនការវិនិយោគនេះ ត្រូវបានក្រុមហ៊ុនអះអាងថា ជាផ្នែកមួយនៃផែនការមេរបស់ខ្លួន ក្នុងការពង្រីកប្រតិបត្តិការនៅអាមេរិកខាងជើង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
រោងចក្រ​ផលិតរថយន្ដ​របស់​ក្រុមហ៊ុន VinFast នៅវៀតណាម (រូបភាព៖ /www.carsifu.my)
ដោយ

បើ​ទោះបីជា​មិន​ទាន់​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក​ក៏​ដោយ ប៉ុន្ដែ​ក្រុមហ៊ុន VinFast នឹង​បើក​ឲ្យ​មានការ​បញ្ជា​ទិញ​រថយន្ដ​របស់​ខ្លួន​ជា​មុន (Pre-order) ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក​ចាប់ពី​ពាក់កណ្ដាល​ឆ្នាំ​២០២២​តទៅ​។  តាម​ផែនការ នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២២   ក្រុមហ៊ុន​វៀតណាម​មួយ​នេះ នឹង​សម្ពោធ​អគារ​តាំង​បង្ហាញ​លក់​រថយន្ដ​ចំនួន ៦០ កន្លែង​នៅ​ទូ​ទាំង​សហរដ្ឋអាមេរិក ហើយ​ក្រុមហ៊ុន​ក៏​កំពុង​តាមដាន​លទ្ធភាព​ក្នុង​ការ​សាងសង់​រោងចក្រ​ផលិត​នៅ​អា​មេ​រិ​ក​ផង​ដែរ​។

ក្រៅពី​ទីផ្សារ​អា​មេ​រិ​ក ក្រុមហ៊ុន VinFast ក៏​មាន​មហិច្ឆតា​ធំ​ក្នុង​ការ​លក់​រថយន្ត​អគ្គ​ស​នី​របស់​ខ្លួន នៅ​ក្នុង​ទីផ្សារ​អឺរ៉ុប​ដូច​គ្នា​។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន​នេះ​ក៏​នឹង​ជ្រើសរើស​អ្នកជំនាញ​មក​ពី​ក្រុមហ៊ុន​ល្បី​ៗ​រួម​មាន Tesla, BMW  និង​Toyota ដើម្បី​ឱ្យមក​បម្រើ​ការ​សម្រាប់​ពួក​គេ ក្នុង​ការ​ប្រកួតប្រជែង​នឹង​រថយន្ត​ម៉ាក​ល្បី​ក្នុង​ពិភពលោក​។

សូម​ជម្រាប​ថា ក្រុមហ៊ុន​រថយន្ត​របស់​វៀតណាម​នេះ ក៏​នឹង​ចាប់ផ្តើម​ចែកចាយ​រថយន្ត​អគ្គិសនី​ដំបូង​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ចាប់ពី​ខែធ្នូ​នេះ​តទៅ​ផង​ដែរ​។

ក្រុមហ៊ុន​បាន​កំណត់​គោលដៅ​លក់​រថយន្ត​អគ្គិសនី​នៅ​ទូ​ទាំង​ពិភពលោក​នៅ​ឆ្នាំ​ក្រោយ​នេះ​ចំនួន ១ ម៉ឺន ៥ ពាន់ គ្រឿង​ប៉ុណ្ណោះ ពោល​គឺ​ធ្លាក់​ចុះ​ពី​គោលដៅ​ដែល​បាន​កំណត់​លើក​មុន​ចំនួន ៥​ម៉ឺន ៦ ពាន់​គ្រឿង ដោយសារ​តែ​កង្វះខាត​បន្ទះ​ឈី​ប​សកល​។

សូម​ជម្រាប​ថា VinFast ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ពហុ​អាជីវកម្ម Vingroup ដែល​ជា​របស់​មហាសេដ្ឋី​លេខ​មួយ​របស់​វៀតណាម​គឺ​លោក  Pham Nhat Vuong​។ ទន្ទឹម​នេះ រថយន្ត​របស់​វៀតណាម​បាន​ក្លាយ​ខ្លួន​ជា​ម៉ូ​ឌែ​ល​រថយន្ត​ដំបូង​គេ​របស់​ប្រទេស​តំបន់​អាស៊ាន​ដែល​នឹង​ឈាន​ជើង​ទៅ​ប្រកួត​ជាមួយនឹង​រថយន្ត​អគ្គិសនី​ម៉ាក​ល្បី​ៗ​លំដាប់​ពិភពលោក​៕

None



អត្ថបទបន្ទាប់


ជប៉ុនគ្រោងចែកប្រាក់ ៨៨០ដុល្លារ ទៅឲ្យពលរដ្ឋដែលមានវ័យចាប់ពីអាយុ១៨ឆ្នាំចុះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីជប៉ុនថ្មី គឺលោក ហ្វូមីអូ គីហ្ស៊ីដា មានផែនការនឹងផ្ដល់ជូនជាសាច់ប្រាក់ឧបត្ថម្ភ ឬជាកូប៉ុង ដែលមានតម្លៃសរុបប្រមាណ៨…

សម្តេចហ៊ុន សែន៖ ការបើកខារ៉ាអូខេ ឌីស្កូតែក និងរង្គសាល ត្រូវរង់ចាំក្រោយថ្ងៃ៣០ វិច្ឆិកា

បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា កាន់តែមានសភាពធូរស្រាល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកប្រទេសជាជំហានៗ ឡើងវិញ និងអនុញ្ញាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ