កូវីដ១៩វៀតណាម

វៀតណាមបានបង្កើនការធ្វើតេស្តរកមេរោគកាន់តែខ្លាំង ក្រោយពេលកូវីដ-១៩បន្ដរាតត្បាតខ្លាំង


ចាប់ពីដើមសប្ដាហ៍នេះទៅ ទីក្រុងហាណូយ ប្រទេសវៀតណាមបានបន្តវិធានការរឹតត្បិតលើកូវីដ-១៩ រយៈពេលពីរសប្តាហ៍បន្ថែមទៀត ខណៈដែលអាជ្ញាធរបានដាក់ចេញផែនការ បង្កើនការធ្វើតេស្តរកមេរោគកូវីដ១៩ លើមនុស្សរហូតដល់ ១លាន៥សែននាក់នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ ដើម្បីទប់ទល់នឹងការឆ្លងរីករាលដាលកើនឡើងកាន់តែខ្ពស់។ នេះបើយោងតាមការចុះផ្សាយរបស់សារ័ត៌មានរ៉យទ័រ។
ក្រុមគ្រូពេទ្យវៀតណាមកំពុងរៀបចំសំណាកកូវីដ-១៩
ដោយ

ប្រទេស​វៀតណាម ដែល​ធ្លាប់តែ​លេចធ្លោ​ជាងគេ​ក្នុង​ចំណោម​ប្រទេស​មានការ​គ្រប់គ្រង​ករណី​ឆ្លង​កូ​វី​ដ​-១៩​បាន​ល្អ​នោះ ឥឡូវនេះ កំពុង​លិចលង់​កាន់តែ​ជ្រៅ​ក្នុង​វិបត្តិ​កូ​វី​ដ​១៩ ដ្បិតថា​ករណី​ឆ្លង​ក្នុង​ប្រទេស​បាន​កើន​ឡើងជា​បន្ដបន្ទាប់​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ពោល​គឺ​មាន​រក​ឃើញ​អ្នក​ឆ្លង​ដល់​ទៅ​ខ្ទង់​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​។

យ៉ាងណាមិញ រដ្ឋធានី​ហាណូយ​របស់​វៀតណាម​បាន​ដាក់​បទបញ្ជា ឱ្យ​ប្រជាជន​នៅផ្ទះ​ហើយ​បាន​បញ្ឈប់​រាល់​សកម្មភាព​មិន​ចាំបាច់​ទាំងឡាយ ចាប់តាំងពី​ខែកក្កដា​មក ហើយ​នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ​អាជ្ញាធរ​ហានូយ​ក៏​បាន​សម្រេច​បន្ដ​វិធានការ​រឹតត្បិត​តឹង​រ៉ឺ​ង​បន្ថែម​២​ស​ប្ដា​ហ៍​ទៀត ។ ទន្ទឹម​នេះ រដ្ឋាភិបាល​បាន​បែងចែក​ទីក្រុង​ទៅ​ជា​តំបន់​“ ក្រហម​”“ ពណ៌​ទឹកក្រូច​” និង​“ បៃតង​” ដោយ​ផ្អែក​លើ​ហានិភ័យ​នៃ​ការ​ឆ្លង​ទៅ​តាម​តំបន់​នីមួយ​ៗ​។ ក្នុង​នោះ ពលរដ្ឋ​រស់នៅ​តំបន់​ក្រហម ត្រូវ​តែ​ធ្វើតេស្ត ៣ ដង​ក្នុង​មួ​យស​ប្តា​ហ៍ ហើយ​ពលរដ្ឋ​រស់នៅ​តំបន់​ផ្សេង​ទៀត ត្រូវធ្វើ​តេស្ត​រៀង​រាល់ ៥ ទៅ ៧ ថ្ងៃ​ម្ដង​។

អាជ្ញាធរ​ក្រុង​ហានូយ​រំពឹង​ថា សំណាក​តេស្ត ១​លាន​៥ សែន​ករណី​នឹង​ត្រូវ​ប្រមូល​នៅ​ស​ប្តា​ហ៍​ក្រោយ ហើយ រដ្ឋាភិបាល​ប្ដេជ្ញា​ចិត្ត​ថា នឹង​គ្រប់គ្រង​ការ​ឆ្លង​ជំងឺ​នេះ​មិន​ឱ្យ​ឈាន​ដល់​កំរិត​ធ្ងន់ធ្ងរ​ដូច​ទីក្រុង​នៅ​ហូ​ជី​មិ​ញ​ឡើយ​។ សូម​បញ្ជាក់​ថា នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ភាគ​ខាងត្បូង​ប្រទេស ពលរដ្ឋ​វៀតណាម​ក៏​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យធ្វើ​តេស្ត​ខ្លួនឯង​ដោយ​ប្រើ​ឧបករណ៍​តេស្ត​រហ័ស​រក​មេរោគ​កូ​វី​ដ​-១៩ ដើម្បី​អាច​តាមដាន និង​គ្រប់គ្រង​ការ​ឆ្លង​បាន​ទាន់​ពេលវេលា​។

យ៉ាងណាមិញ ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​ថា រដ្ឋធានី​ហានូយ​ត្រូវ​បាន​រក​ឃើញ​ករណី​ឆ្លង​ជា​មធ្យម ៥០ ករណី ជា​រៀងរាល់ថ្ងៃ​។ ថ្វី​ត្បិត​តែ​ចំនួន​នៅ​មាន​កម្រិត​ទាប​ក៏​ដោយ​ក៏​អាជ្ញាធរ​មានការ​ប្រុង​ប្រយ័ត្ន ព្រោះ​មេរោគ​បំប្លែង​ថ្មី ឌែ​លតា បាន​ឆ្លង​នៅ​ទូ​ទាំង​ប្រទេស​ដល់​ជាង ៥ សែន ករណី​ហើយ​។

ដោយឡែក មួយ​ភាគ​បី​នៃ​ពលរដ្ឋ​រស់នៅ​ហាណូយ​ចំនួន ៨ លាន​នាក់​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ ហើយ​កាលពី​ថ្ងៃអាទិត្យ​ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ដល់ រដ្ឋធានី​ហានូយ និង​ទីក្រុង​ហូ​ជី​មិ​ញ ឱ្យ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ពេញវ័យ​ទាំងអស់ ឲ្យ​បាន​យ៉ាង​ហោច​ណាស់​មួយ​ដូ​ស​ត្រឹម​ថ្ងៃ​ទី ១៥ ខែកញ្ញា​។ 

សូម​ជម្រាប​ថា ប្រទេស​វៀតណាម​មាន​អត្រា​ចាក់​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វី​ដ​១៩​ទាប​បំផុត​មួយ​នៅ​ក្នុង​តំបន់​ដោយ​មាន​តែ ៣,៣% នៃ​ប្រជាជន ៩៨ លាន​នាក់​របស់​ខ្លួន​ប៉ុណ្ណោះ ដែល​ទទួល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​២​ដូ​ស និង​មាន​ជាង ១៥% បាន​ចាក់​បាន​១​ដូ​ស​៕

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


ធនាគារ ជីប ម៉ុង កំណត់គោលដៅ៥ឆ្នាំនឹងក្លាយជាធនាគារឈានមុខគេមួយនៅកម្ពុជា

ក្រោយពីបានចូលប្រឡូកនៅក្នុងទីផ្សារធនាគារ និង ហិរញ្ញវត្ថុនៅកម្ពុជាអស់រយៈពេលជាងពីរឆ្នាំ ធនាគារជីបម៉ុង បានកំណត់គោលដៅធំរបស់ខ្លួនដណ្តើមយកទីផ្…

ថៃព្រមានករណីឆ្លងអាចកើនដល់ ៣ម៉ឺននាក់ក្នុងមួយថ្ងៃ ប្រសិនបើពលរដ្ឋបន្ធូរដៃទប់ទល់នឹងកូវីដ-១៩

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ថៃ (CCSA) បានព្រមានអំពីការកើនឡើងនៃការឆ្លងថ្មីៗនៃជំងឺកូវីដ-១៩នៅខែក្រោយ អាចឈានដល់ ៣ម៉ឺនករណី ក្នុងមួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ