ទីផ្សាររថយន្ត

តើមានកត្តាអ្វីខ្លះអាចធ្វើឱ្យទីផ្សាររថយន្តមួយទឹកនៅវៀតណាម ជួបបញ្ហាប្រឈមនៅក្នុងឆ្នាំ២០២៥ នេះ?


ក្រុមអ្នកជំនាញបានព្រមានថា ទីផ្សាររថយន្តមួយទឹកនៅក្នុងប្រទេសវៀតណាម អាចជួបបញ្ហាប្រឈមធំៗជាច្រើននៅក្នុងឆ្នាំ២០២៥ នេះ ស្របពេលការលក់រថយន្តថ្មីខ្លាញ់គោ និងរថយន្តអគ្គិសនី (EV) មានសន្ទុះកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ដោយសារមានការលើកទឹកចិត្តពីរដ្ឋាភិបាល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News
ទីផ្សាររថយន្ត
ដោយ

ការលើកទឹកចិត្ត និងគោលនយោបាយនានាដែលរដ្ឋាភិបាលវៀតណាម បានដាក់ចេញក្នុងគោលបំណងជំរុញឱ្យពលរដ្ឋវៀតណាម ទិញរថយន្តថ្មីយកទៅប្រើប្រាស់បានទាក់ទាញអ្នកប្រើប្រាស់ឱ្យងាកចេញពីរថយន្តមួយទឹក ពោលគឺអ្នកប្រើប្រាស់កាន់តែច្រើនបានងាកទៅទិញរថយន្តថ្មីធ្វើឱ្យទីផ្សាររថយន្តមួយទឹកនៅក្នុងប្រទេសនេះដាំក្បាលចុះខ្លាំង។

គោលនយោបាយលើកទឹកចិត្តរួមមានការបញ្ចុះតម្លៃពន្ធ ទិញឡានបានលុយរង្វាន់ត្រលប់មកវិញ ការបញ្ចុះអត្រារប្រាក់សម្រាប់កម្ចីទិញរថយន្តថ្មី និងការបញ្ចុះតម្លៃធ្វើផ្លាកលេខសម្រាប់រថយន្តថ្មីផលិតក្នុងស្រុកជាដើម ដែលធ្វើឱ្យរថយន្តថ្មីកាន់តែមានភាពទាក់ទាញ និងធ្វើឱ្យអ្នកប្រើប្រាស់កាន់តែច្រើនងាកចេញពីទីផ្សាររថយន្តមួយទឹក។

កត្តាទាំងនេះបានធ្វើឱ្យអ្នកប្រើប្រាស់កាន់តែចាប់អារម្មណ៍ខ្លាំងឡើងលើរថយន្តថ្មី ជាពិសេសរថយន្តថ្មីដែលមានតម្លៃលើស៣ម៉ឺន២ពាន់ដុល្លារអាម៉េរិក ជាហេតុដាក់សម្ពាធមកលើទីផ្សាររថយន្តមួយទឹកកាន់តែខ្លាំង។

តាមការព្យាករបានឱ្យដឹងថា រថយន្តអគ្គិសនី (EV) ដែលទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើង ក៏រួមចំណែកធ្វើឱ្យការប្រកួតប្រជែងក្នុងទីផ្សាររថយន្តកាន់តែស្វិតស្វាញខ្លាំងឡើងផងដែរ ដែលនាំឱ្យតម្រូវការរថយន្តមួយទឹកធ្លាក់ចុះ តួយ៉ាងដូចបានឃើញក្នុងឆ្នាំ២០២៤ កន្លងទៅជាដើម។ ហើយរថយន្តមួយទឹកដែលអាចរក្សាតម្លៃបានល្អ និងមានតម្រូវការ លុះត្រាតែរថយន្តនោះនៅគុណភាពល្អ និងជាម៉ូឌែលដែលគេពេញនិយម។

ទន្ទឹមនេះ ក្រុមអ្នកជំនាញបានគូសបញ្ជាក់ថា រថយន្តអគ្គិសនី ដែលទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងពីសំណាក់អ្នកប្រើប្រាស់ នឹងធ្វើឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ដែលធ្វើឱ្យរថយន្តមួយទឹកដែលមានតម្លៃលើសពី៣ម៉ឺន២ពាន់ដុល្លារអាម៉េរិក កាន់តែពិបាករកអ្នកទិញ ឬពិបាកលក់ចេញ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ថៃ អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃជាង១០ពាន់លានដុល្លារ ដើម្បីភ្ជាប់ជាមួយចិន

គណៈរដ្ឋមន្ត្រីថៃ បានអនុគម្រោងផ្លូវរថភ្លើងល្បឿនលឿនមានតម្លៃរហូតដល់១០ពាន់លានដុល្លារ ដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូនតាមផ្លូវដែក និងជំរុញពាណិជ្ជក…

លោក ត្រាំ ចង់ក្រសោបយកតំបន់ហ្គាហ្សា និងជំរុញឱ្យពលរដ្ឋប៉ាឡេស្ទីនចេញពីទីនោះ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ប្រកាសគួរឱ្យភ្ញាក់ផ្អើលថា អាម៉េរិកនឹងកាន់កាប់តំបន់ហ្គាហ្សា ដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាម ហើយនឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ