អត្ថបទក្រុមហ៊ុន

ភូមិកីឡដ្ឋាន វើលដ៏ ប្រ៊ីដ តម្លៃ ២០០លានដុល្លារ កំពុងពន្លឿនការសាងសង់ ដើម្បីឈានទៅសម្រេចគម្រោងតាមផែនការ


គម្រោងយក្សតម្លៃជាង ២០០លានដុល្លារអាមេរិក ភូមិកីឡដ្ឋាន វើលដ៏ ប្រ៊ីដ កំពុងពន្លឿនសកម្មភាពសាងសង់របស់ខ្លួន ដើម្បីឈានទៅសម្រេចការងារសាងសង់តាមផែនការ ដែលបានគ្រោងទុក។ តួយ៉ាង បើទោះបីជាស្ថានភាពវិបត្តិកូវីដ១៩ និងបញ្ហាសេដ្ឋកិច្ចសកលថយចុះបានអូសបន្លាយនៅប៉ុន្មានឆ្នាំមកនេះក្ដី ប៉ុន្ដែ គម្រោង ភូមិកីឡដ្ឋានវើលដ៏ ប្រ៊ីដ នៅតែបន្ដការងារសាងសង់របស់ខ្លួន ស្របទៅតាមផែនការ។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងភូមិកីឡដ្ឋាន វើលដ៏ ប្រ៊ីដ។
ភូមិកីឡដ្ឋាន វើលដ៏ ប្រ៊ីដ តម្លៃ ២០០លានដុល្លារ កំពុងពន្លឿនការសាងសង់ ដើម្បីឈានទៅសម្រេចគម្រោងតាមផែនការ
ដោយ

ភូមិ​កីឡដ្ឋាន វើ​លដ៏​ប្រ៊ី​ដ​ លាតសន្ធឹង​លើ​ផ្ទៃដីជាង​៦​ហិ​កតា​ក្នុងនៃ​ផ្ទៃដី​សរុប ៣​ម៉ឺន​៥​ពាន់​ហិ​កតា នៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ ដែលកំពុងមានសក្ដានុពលអភិវឌ្ឍយ៉ាងខ្លាំងក្លា ហើយមាន​ទីតាំង​ស្ថិត​​នៅ​ក្បែរ​នឹង​ពហុ​កីឡាដ្ឋាន​ជាតិមរតកតេ​ជោ នៅជិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ២ សាលាតិចណូ២ សាលាភូមិន្ទរដ្ឋបាល និងសា្ថប័នរដ្ឋជាច្រើនទៀត ព្រមទាំងនៅក្បែរផ្សារម៉ាក្រូ ដែលមាននៅក្នុង​ទីក្រុង​នាគ​សម្តេច​តេ​ជោ​សែនផងដែរ។

បន្ថែមពីនេះ គម្រោងភូមិកីឡដ្ឋាន​ វើលដ៏ ប្រ៊ីដ ក៏ស្ថិតនៅក្នុងចំណុចប្រសព្វ​មួយ សម្រាប់ការធ្វើដំណើរ​ចេញចូលរាជធានីភ្នំពេញ ដូចជាការធ្វើដំណើរតាមផ្លូវជាតិលេខ ៥ ទៅកាន់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់បាត់ដំបង ប៉ោយប៉ែត និងផ្លូវជាតិលេខ៦ ទៅកាន់ខេត្តកំពង់ចាម កំពង់ធំ និងសៀមរាបផងដែរ។
អ្វីដែលកាន់តែពិសេសនោះ តំបន់នេះ ក៏នឹងក្លាយជាចំណុចសក្ដានុពលខ្លាំងមួយទៀត នៅពេលដែល រាជរដ្ឋាភិបាល​អភិវឌ្ឍនូវគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត។ បច្ចប្បន្ន គម្រោងផ្លូវល្បឿននេះ កំពុងស្ថិតនៅក្នុងការសិក្សាយ៉ាងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

អ្នកឧកញ៉ា សៀ ឫ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វើ​ល​ប្រ៊ី​ដ គ្រុប ធ្លាប់បានគូសបញ្ជាក់​ថា គម្រោង​ភូមិ​កីឡដ្ឋាន វើ​ល​ដ៍​ប្រ៊ី​ដ​នេះ នឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ថ្មី​​សន្លាង​មួយទៀត នៃ​ទីក្រុង​នាគ​សម្តេច​តេ​ជោ​សែន ដ្បិត​តំបន់​ពាណិជ្ជកម្ម​នេះ ត្រូវ​បាន​សិក្សា​យ៉ាង​ល្អិតល្អន់សម្រាប់​ការអភិវឌ្ឍ។ គម្រោងភូមិ​កីឡដ្ឋាន វើលដ៍ប្រ៊ីដ មាន​ខុន​ដូរ​សម្រាប់​ការ​ស្នាក់​នៅ​​១២​អគារមានកំពស់ចាប់ពី១៦​ដល់១៨ជាន់ ស្មើនឹង​១.៣១៩យូនីត មាន​ខុន​ដូរ​ប្រភេទ​ស្ទូ​ឌី​យ៉ូ​១​អគារ ស្មើនឹង ១៦៣​បន្ទប់ កម្ពស់​១៣​ជាន់ ។ ក្រៅពី​នេះ ក៏​មាន​ជា​ប្រភេទ​ផ្ទះល្វែង ផ្ទះ​អាជីវកម្ម ផ្ទះ​វីឡា ផ្សារ​ទំនើប សារមន្ទីរ​កីឡា ជាដើម​។ បច្ចុប្បន្ន គម្រោង​នេះ ក៏​បាន​សហការ​ជាមួយនឹង​ធនាគារដៃគូ​ធំ​ៗ​ជា​ច្រើន ដើម្បី​ផ្ដល់​ជូន​នូវ​ការ​ប្រាក់ក្នុង​លក្ខខណ្ឌ​ពិសេស សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ទិញ​លំនៅ​ដ្ឋា​ន នៅ​ក្នុង​គម្រោង​នេះ​ផង​ដែរ​។

គម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ដ៏ធំស្កឹមស្កៃមួយនេះ ក៏បានចូលរួម​ជាមួយរាជរដ្ឋាភិបាល ក្នុងការទទួល​អត្តពលិកសម្រាកស្នាក់នៅ អំឡុងពេលកម្ពុជា​ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍​កីឡាស៊ីហ្គេម និអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រសម្រាប់​​កម្ពុជា។

None



អត្ថបទបន្ទាប់


តើមានកត្តារាំងស្ទះអ្វីខ្លះធ្វើឱ្យការបញ្ចេញឥណទានរបស់ធនាគារ SME សម្រាប់គាំទ្រវិស័យកែច្នៃស្វាយចន្ទីនៅមានកម្រិតតិចតួច?

ដើម្បីចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មដំណាំស្វាយចន្ទីកម្ពុជា ធនាគារសហគ្រាសធុនតូច និងមធ្យម (SM…

ក្រុមហ៊ុន Google គ្រោងចាប់ផ្តើមផលិតទូរស័ព្ទម៉ាក Pixel នៅឥណ្ឌាក្នុងត្រីមាសទី២ឆ្នាំនេះ

សារព័ត៌មាន Nikkei Asia បានដឹងថា ក្រុមហ៊ុន Google បានប្រាប់អ្នកផ្គត់ផ្គង់ឱ្យចាប់ផ្តើមផលិតទូរស័ព្ទស្មាតហ្វូន Pixel របស់ខ្លួននៅប្រទេសឥណ្ឌាឆា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ