វៀតណាម-ធនាគារ-ពុក​រលួយ

ទេសាភិបាលរង​ធនាគាររដ្ឋ​វៀតណាមជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ៤០០លាន​ដុល្លារ?


ថ្មីៗ​នេះ ករណី​ពុករលួយ​បាត់​ប្រាក់​ដល់​ទៅ​ ៤០០លានដុល្លារ បាន​ធ្វើ​ឲ្យ​រង្គោះ​រង្គើដល់​វិស័យ​ធនាគារ​នៅ​ក្នុង​ប្រទេស​វៀតណាម ហើយ​មនុស្ស​ជាច្រើន​ត្រូវ​បាន​នាំ​ខ្លួន​មក​ផ្តន្ទាទោស​ក្នុង​ករណី​មួយ​នេះ។
​លោក Dang Thanh Binh អាយុ ៦៣ឆ្នាំ ​អតីត​ទេសាភិបាល​រង​នៃ​ធនាគារ​រដ្ឋ​វៀតណាម។ រូបភាព៖ VN Express
ដោយ

ឥឡូវនេះ ការស៊ើប​អង្កេត​បាន​រាលដាល​ទៅ​ដល់​អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​ធនាគារ​រដ្ឋ​វៀតណាម​ហើយ។ អាជ្ញាធរ​ប្រទេស​វៀតណាម​បាន​បើក​ការស៊ើប​អង្កេត​ព្រហ្មទណ្ឌ​ទៅ​លើ​រូប​លោក Dang Thanh Binh អាយុ ៦៣ឆ្នាំ ដែល​ជា​អតីត​ទេសាភិបាល​រង​នៃ​ធនាគារ​រដ្ឋ​វៀតណាម ដើម្បី​រក​ភ័ស្តុតាង​ជុំវិញ​តួនាទី​របស់​រូប​លោក​នៅ​ក្នុង​ករណី​អំពើ​ពុក​រលួយ​ដល់​ធំ​ ដែល​ធ្វើ​ឲ្យ​វិស័យ​ធនាគារ​វៀតណាម​បាត់បង់​ថវិកា​អស់ប្រមាណ ៤០០​លាន​ដុល្លារ។ 

នេះ​បើ​តាម​ការចុះ​ផ្សាយ​របស់​សារព័ត៌មាន​អេឡិចត្រូនិក​ភាសា​អង់គ្លេស​របស់​វៀតណាម VN Express។ 

លោក Binh ឥឡូវ​នេះ បាន​ស្ថិត​ក្រោម​ការឃុំឃាំង​នៅ​ក្នុង​ផ្ទះ​ និង​ត្រូវ​ប្រឈម​នឹង​ការ​ចោទប្រកាន់​ពី​បទ​ធ្វេស​ប្រហែស​នឹង​ការងារ ​បណ្ដាល​ឲ្យ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ។ លោក Binh កាន់​តំណែង​ជា​ទេសាភិបាល​រង​ធនាគារ​រដ្ឋ​វៀតណាម ចាប់តាំង​ពី​ឆ្នាំ​២០០៥ រហូត​ដល់​ពេល​ដែល​លោក​ចូល​និវត្តន៍​ នា​ខែ​សីហា ឆ្នាំ​២០១៤។

ការចោទប្រកាន់​លើ​រូប​លោក Binh ធ្វើ​ឡើង​បន្ទាប់ពី​ក្រុម​អធិការកិច្ច​រដ្ឋាភិបាល​វៀតណាម​​បាន​ចេញ​របាយការណ៍​មួយ បង្ហាញ​ពី​អំពើ​រំលោភ​ច្បាប់​មួយ​ចំនួន​​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ធនាគារ​កណ្ដាល ចន្លោះ​ឆ្នាំ​២០១០ និង​ឆ្នាំ​២០១៥។ 

គួរ​រំឭក​ថា កាល​ពី​មួយ​ខែ​មុន នគរបាល​វៀតណាម​បាន​ចាប់​ខ្លួន​មនុស្ស ១៦នាក់ ក្នុង​នោះ​មាន​ទាំង​មហាសេដ្ឋី​ធនាគារ និង​បុគ្គលិក​ធនាគារ និង​ក្រុមហ៊ុន​មួយ​ចំនួន ពី​បទ​បាន​ជួយ​ដល់​អតីត​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​ធនាគារ​សំណង់​វៀតណាម ឈ្មោះ ផាម កុង ដាញ់ លួច​យក​លុយ​ធនាគារ​។ 

លោក ដាញ់ ត្រូវបានកាត់​ឲ្យ​ជាប់​ពន្ធនាគារ ៣០ឆ្នាំ ខណៈ​ដែល​អតីត​បុគ្គលិក​ធនាគារ ៣៥នាក់​ផ្សេង​ទៀត​ជាប់​ទោស​ដាក់​ពន្ធ​នាគារ​ម្នាក់ៗ ដល់​ទៅ ២២ឆ្នាំ៕




អត្ថបទបន្ទាប់


គន្លឹះ​សំខាន់ៗ​មួយ​ចំនួន​សម្រាប់​​ការ​បង្កើត Franchise

លោក​អ្នក​នាង​ខ្លះ​ ប្រហែល​បាន​អាន​រួច​ហើយ​នូវ​អត្ថបទ​ពីរ​ភាគ​របស់​ ខេមបូណូមីស អំពី​ប្រធាន​បទ​ Franchise ឬ​ការ​ទិញ​លក់​សិទ្ធិ​អាជីវ…

ឧកញ៉ាក្មេង ចិត្រ សិរីសុភ័ក្ត្រ៖ មុន​ទិញ Franchise ត្រូវ​គិត​លើ​៥​ចំណុច

លោក​ឧកញ៉ា​វ័យ​ក្មេង ចិត្រ សិរីសុភ័ក្ត្រ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន Luxury Smile & MONSNE កាហ្វេ ក្រុមហ៊ុន​អចលនទ្រព្យ​និង​កាន់​កាប់​ក្រុមហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ