កំណើនសេដ្ឋកិច្ចវៀតណាម

ធនាគារពិភពលោកប៉ាន់ប្រមាណសេដ្ឋកិច្ចវៀតណាមឆ្នាំ២០១៩នេះ ថា មានកំណើន ៦,៨%


សេដ្ឋកិច្ចវៀតណាមនៅឆ្នាំ ២០១៩នេះ ត្រូវបានធនាគារពិភពលោកប៉ាន់ប្រមាណថា នឹងរក្សាបានកំណើន៦,៨% ដោយសារតែប្រទេសនេះ នៅតែបន្តមានអតិរេកពាណិជ្ជកម្ម ពោលគឺការនាំចេញរបស់វៀតណាមនៅតែខ្លាំង និងកត្តាសំខាន់មួយទៀតនោះ គឺកម្រិតបំណុលសាធារណៈរបស់ប្រទេសនេះ មានការធ្លាក់ចុះ។
វៀតណាមមានមហិច្ឆតាក្លាយជាប្រទេសកំពូលទី១៥ សម្រាប់ការផលិតកសិកម្មសរីរាង្គ (រូបភាព៖ VN Express)

កំណើនសេដ្ឋកិច្ចវៀតណាម ឆ្នាំនេះ​ត្រូវបាន​ជំរុញ​ដោយការនាំចេញ​កើនឡើង​៨% ក្នុងឆ្នាំ២០១៩នេះ ដែលជាកំណើន​លឿន​ស្ទើរ​តែ៤ដង ជាងកម្រិត​មធ្យម​ភាគ​របស់ពិភពលោក។ នេះបើតាម​របាយការណ៍​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​របស់​ធនាគារពិភពលោក​ដែលបានចេញផ្សាយ​ថ្មីៗនេះ។

ប្រទេសវៀតណាម នៅតែ​ជាទិសដៅ​ទាក់ទាញ​សម្រាប់​វិនិយោគិន​បរទេស ជាមួយនឹង​លំហូរនៃ​ការវិនិយោគ​ផ្ទាល់ពីបរទេស​មានជាមធ្យម ៣ពាន់លាន​ដុល្លារអាមេរិក ក្នុងមួយខែៗ។

បន្ថែមពីនេះ ការប្រើប្រាស់​ឯកជន បាន​ចូលរួម​យ៉ាងសំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ច ​ដែល​ជាលទ្ធផល​ធ្វើឲ្យ​មានប្រាក់ចំណូល​នៃប្រជាជន​ចំណូលមធ្យម​មានការកើនឡើង។ ក្រុមហ៊ុនឯកជន ក៏បាន​បង្កើន​ការវិនិយោគ​ប្រមាណ ១៧% នៅក្នុងអំឡុង​ពេល​ជាមួយគ្នានេះផងដែរ។ 

ទស្សនវិស័យ​សម្រាប់​រយៈពេល​ខ្លី​ទៅមធ្យម​ គឺ​ល្អដូច​អ្វីដែលធនាគារពិភពលោក​ព្យាករ​ពីកំណើនសេដ្ឋកិច្ច​វៀតណាម ដែលថា នឹង​មានជុំវិញ​៦,៥% ក្នុងរយៈពេល​ប៉ុន្មានឆ្នាំទៅមុខទៀតនេះ។

ទោះយ៉ាងណា​អត្រាកំណើន​នាំចេញនេះ គឺ​ធ្លាក់ចុះ​ពី​២១%​នៅឆ្នាំ២០១៧ មានន័យថា ប្រទេសនេះ នៅតែមាន​ភាពងាយ​រងគ្រោះ​ពីវិបត្តិខាងក្រៅ។ នេះបើតាម​ការព្រមានពីរបាយការណ៍​របស់ធនាគារ​ពិភពលោក។ ជាមួយគ្នានេះ ការធ្លាក់ចុះ​កំណើននាំចេញ គឺជាប់ទាក់ទង​នឹង​ទីផ្សារ​ដែលមិនមែន​ជាទីផ្សារអាមេរិក ពោលគឺទីផ្សារ​មិនមែនអាមេរិក នៅមាន​កំណើនតែ ៣,៦%ប៉ុណ្ណោះ នៅ​ក្នុង​១១ខែ ឆ្នាំ២០១៩។

ក្រុមហ៊ុន​ដែលមានប្រតិបត្តិការ​ក្នុងស្រុក​ជាច្រើន​ប្រឈមនឹង​ឧបសគ្គ​ក្នុងការពង្រីកខ្លួន ដោយក្នុងនោះ កត្តាសំខាន់​គឺពាក់ព័ន្ធ​នឹង​ការទទួលបាន​ឥណទាន។ ទីផ្សារមូលធន​វៀតណាម​មានការពង្រីក​យ៉ាងឆាប់រហ័ស ប៉ុន្ដែ នៅតែតូចជាង​ប្រទេសថៃ ១,៥ដង និង​ប្រទេសម៉ាឡេស៊ី​២ដង។ 

នាយកធនាគារ​ពិភពលោក​ប្រចាំ​ប្រទេសវៀតនាម បានអះអាងថា «ការដោះស្រាយ​ឧបសគ្គហិរញ្ញប្បទាន​របស់ក្រុមហ៊ុន គួរតែ​ទទួលបាន​ការយកចិត្តទុកដាក់ខ្ពស់បំផុត ពីអ្នក​រៀបចំ​គោលនយោបាយ​ ប្រសិនបើ​វៀតណាម​ចង់​បន្ដ​ដើរលើគន្លងនៃកំណើន​យ៉ាងឆាប់រហ័ស និងប្រកបដោយ​បរិយាប័ន។»

សូមរំឭកដែរថា ធនាគារអភិវឌ្ឍអាស៊ី ADB ក្នុងខែធ្នូនេះ ក៏បាន​កែប្រែការព្យាករកំណើន​សេដ្ឋកិច្ចវៀតណាម​ ពី ៦,៨% ទៅ៦,៩%វិញ នៅឆ្នាំ២០១៩នេះ។ ខណៈដែល​ប្រទេសវៀតណាម​ខ្លួនឯង បានកំណត់​គោលដៅ កំណើនសេដ្ឋកិច្ច​ឆ្នាំថា នឹងមាន ៦,៦ទៅ ៦,៨% បន្ទាប់ពីកាល​ពីឆ្នាំ២០១៨ ប្រទេសនេះ​មាន​កំណើន​សេដ្ឋកិច្ចខ្ពស់បំផុត​ក្នុង​មួយទសវត្សរ៍​ចុងក្រោយនេះ ដែលមាន​៧,០៨%៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកជប៉ុនដ៏ធំមួយ នឹងរើរោងចក្រពីប្រទេសចិន មកកាន់កម្ពុជា

ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកជប៉ុន មីនីបៀ មីតស៊ូមី នឹងផ្លាស់ប្តូរផ្នែកនៃប្រតិបត្តិការផលិតឧបករណ៍វីដេអូហ្គេមរបស់ខ្លួនពីប្រទេសចិន មកកាន…

រដ្ឋាភិបាលបារាំង សម្រេចផាកពិន័យក្រុមហ៊ុន Google ជាង១៦០ លានដុល្លារអាមេរិក

អាជ្ញាធរគ្រប់គ្រងការប្រកួតប្រជែងរបស់បារាំង កាលពីពេលថ្មីៗនេះបានសម្រេចផាកពិន័យលើក្រុមហ៊ុនយក្សរបស់អាមេរិក Google ក្នុងចំនួនទឹកប្រាក់ ប្រមាណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ