ចំណូលពន្ធផ្ទៃក្នុង

កត្តាអ្វីខ្លះ នឹងជំរុញឲ្យចំណូលពន្ធផ្ទៃក្នុងរបស់កម្ពុជានឹងដើរតួនាទីរឹតតែសំខាន់ នៅ៥ឆ្នាំខាងមុខ?


នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យពន្ធដារ កាន់តែដើរតួនាទីយ៉ាងសំខាន់ ដើម្បីធ្វើឲ្យមានស្ថិរភាពទាំងផ្នែកនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃនាយកដ្ឋានពន្ធដារ បានបង្ហាញក្ដីរំពឹងយ៉ាងមុតមាំថា ចំណូលពន្ធផ្ទៃក្នុង ដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ នឹងកាន់តែដើរតួនាទីសំខាន់ថែមទៀត ក្នុងការទ្រទ្រង់ថវិកាជាតិ នៅរយៈពេល ៥ឆ្នាំទៅមុខ។ តើមានតឹកតាងអ្វីខ្លះដែលជំរុញឲ្យអគ្គនាយកដ្ឋានពន្ធដារសម្លឹងឃើញពីសក្ដានុពលកាន់តែខ្លាំងរបស់វិស័យពន្ធដារនៅរយៈពេល៥ឆ្នាំទៀត?
ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ
ដោយ

នៅក្នុងបទសម្ភាសន៍ពិសេសជាមួយសារព័ត៌មានខេមបូណូមីស ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា នៅរយៈពេល ៥ឆ្នាំទៅមុខទៀត ផ្អែកទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា នឹងធ្វើឲ្យពន្ធពាណិជ្ជកម្មក្រៅប្រទេសមានការថមថយ ហើយនឹងធ្វើឲ្យចំណូលផ្ទៃក្នុងកាន់តែដើរតួនាទីសំខាន់ថែមទៀត ក្នុងការទ្រង់ទ្រង់ដល់ថវិកាចំណាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានបន្តថា រាល់ប្រភេទពន្ធទាំងអស់ពន្ធផ្ទៃក្នុង ពិតជាមានសារៈសំខាន់បំផុតសម្រាប់គ្រប់ប្រទេសទាំងអស់លើពិភពលោក រួមទាំងកម្ពុជាផងដែរ ក្នុងការទ្រទ្រង់ថវិកាជាតិ។ បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បច្ចុប្បន្ន ប្រទេសថៃ មានការពឹងផ្អែកលើពន្ធផ្ទៃក្នុងរហូតប្រមាណ ៨០% ទៅ៩០% ឯណោះ។ ដោយឡែក សម្រាប់កម្ពុជាវិញ ពឹងផ្អែកលើពន្ធផ្ទៃក្នុងប្រមាណ ៧៥% ទៅ ៨០% នៃចំណូលពន្ធសរុប។

តាមការរំពឹងរបស់ឯកឧត្តម គង់ វិបុល ចំណូលពន្ធផ្ទៃក្នុងនឹងដើរតួនាទីកាន់តែសំខាន់នៅប៉ុន្មានឆ្នាំាងមុខនេះ គឺបានពឹងផ្អែកលើយុទ្ធសាស្រ្តគៀរគរចំណូលរយៈពេលមធ្យម ២០២៣-២០២៨ ជាមួយនឹងការកែទម្រង់ និងលើកកម្ពស់សមត្ថភាពស្ថាប័នឲ្យកាន់តែល្អប្រសើរថែមទៀត តាមរយៈការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ការពង្រឹងនូវផ្នែកធនធានមនុស្ស ជាដើម។

យ៉ាងណាក៏ដោយ អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ច នាពេលថ្មីៗ បានកត់សម្គាល់ឃើញថា តាមរយៈលទ្ធផលនៃការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ បានបង្ហាញពីសញ្ញាណវិជ្ជមាននៃសេដ្ឋកិច្ចកម្ពុជា ជួយឲ្យកម្ពុជាកាត់បន្ថយការពឹងផ្អែកលើថវិកាពីខាងក្រៅ និងធ្វើឲ្យកម្ពុជា កាន់តែមានលទ្ធភាពអាចទាក់ទាញវិនិយោគិនបរទេសឲ្យចូលមកវិនិយោគនៅក្នុងប្រទេសថែមកម្រិតទៀត។

ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្ដូរនៃរចនាសម្ព័ន្ធពន្ធដារ ដែលបានធ្វើឲ្យកម្ពុជា កាត់បន្ថយពឹងផ្អែកខ្លាំងទៅលើពន្ធពីក្រៅពី ៦៥% មកនៅត្រឹម ១១% ប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


តើប៉ូលសេដ្ឋកិច្ចថ្មីចំនួន២ទៀត ដែលកម្ពុជាត្រៀមបង្កើតឡើងមានសារសំខាន់អ្វីខ្លះសម្រាប់សេដ្ឋកិច្ច?

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អះអាងថា កម្ពុជានឹងដាក់ខេត្តសំខាន់ៗ ដែលមានសក្កានុពលសេដ្ឋកិច្ច ជំរុញឱ្យក្លាយទៅជាប៉ូលសេដ្ឋកិច្ច …

ចិនធានាផ្តល់បរិយាកាសអាជីវកម្មកាន់តែប្រសើរឡើងសម្រាប់ក្រុមហ៊ុនបរទេស រួមទាំងក្រុមហ៊ុនអាមេរិក

បន្ទាប់ពីចិនបានប្រកាសសមាសភាពគណរដ្ឋមន្រ្តីថ្មីៗរបស់ខ្លួនកាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងការបរទេសចិនបានចេញមកប្រកាសថា ខ្លួននឹងផ្តល់បរិយាកាសអាជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ