ប្រធានាធិបតីកូរ៉េខាងត្បូង

តើជោគវាសនាលោក យូន ស៊ូកយុល នឹងទៅជាយ៉ាងណា ក្រោយមន្ត្រីខ្លួនមួយចំនួនត្រូវបានចាប់ខ្លួន?


ក្រោយប្រកាសដាក់ប្រទេសនៅក្រោមច្បាប់អាជ្ញាសឹកបានមួយដង្ហើមចង្រិត ជោគវាសនារបស់លោក យូន ស៊ូកយុល ប្រធានាធិបតីទី១៣របស់កូរ៉េខាងត្បូងនៅពេលនេះ កំពុងស្ថិតក្នុងភាពស្រពេចស្រពិល បើទោះបីជាគណបក្សប្រឆាំងនៅមិនទាន់អាចបោះឆ្នោតទម្លាក់លោកចេញពីតំណែងក៏ដោយ។ នៅពេលនេះលោក យូន ត្រូវបានគេដឹងថាបានទម្លាក់សិទ្ធិទទួលខុសត្រូវទៅឱ្យនាយករដ្ឋមន្រ្តី ហើយលោកជាប់បំរាមមិនឲ្យចេញពីប្រទេស និងចុងក្រោយមានការឆ្មក់ចូលការិយាល័យលោកពីប៉ូលិសបន្ថែមទៀត។
តើជោគវាសនាលោក យូន ស៊ូកយុល នឹងទៅជាយ៉ាងណា ក្រោយមន្ត្រីខ្លួនមួយចំនួនត្រូវបានចាប់ខ្លួន?
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានយ៉ុនហាប់ ប៉ូលិសកូរ៉េខាងត្បូងបានឆ្មក់ចូលការិយាល័យរបស់លោក យូន ស៊ូកយុល ប្រធានាធិបតីកូរ៉េខាងត្បូង ក្រោយលោកបរាជ័យនៅក្នុងការអនុវត្តច្បាប់អាជ្ញាសឹក ដែលបានដាក់ចេញកាលពីរាត្រីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ ពាក់ព័ន្ធការឆ្មក់ចូលនេះ ប៉ូលិសជាតិកូរ៉េខាងត្បូងបានបដិសេធមិនបញ្ជាក់ភ្លាមៗនោះទេ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា ក្រុមអ្នកស៊ើបអង្កេតរបស់ប៉ូលិសបានបង្ហាញដីកាស្វែងរកមួយ ដែលផ្តោតលើលោក យូន ជាគោលដៅ។

ការឆ្មក់ចូលការិយាល័យប្រធានាធិបតីនេះ បានបង្ហាញឱ្យឃើញថា ស្ថាប័នអនុវត្តច្បាប់របស់ប្រទេសដែលមានសេដ្ឋកិច្ចធំទី៤នៅអាស៊ីនេះ កំពុងបើកការស៊ើបអង្កេតដ៏ទូលំទូលាយមួយលើលោក យូន ស៊ុកយូល និងមន្ត្រីប៉ូលិស និងយោធាកំពូលៗ ដែលពាក់ព័ន្ធនឹងការប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក។ នៅពេលឆ្មក់នោះ លោក យូន មិនបាននៅក្នុងបរិវេណការិយាល័យប្រធានាធិបតីឡើយ ពោលគឺលោកនៅនិវេសនដ្ឋានរបស់លោក។ លោក យូន បានបាត់មុខជាសាធារណៈចាប់តាំងលោកថ្លែងសុំទោសកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ពាក់ព័ន្ធនឹងការដាក់ច្បាប់អាជ្ញាសឹក ហើយលោកបានជាប់បម្រាមមិនឱ្យធ្វើដំណើរទៅក្រៅប្រទេស។

ជាមួយគ្នានេះ លោក ស៊ីន យុងហេ (Shin Yong-hae ) មន្រ្តីក្រសួងយុត្តិធម៌បានអះអាងថា អតីតរដ្ឋមន្ត្រីការពារជាតិលោក គីម យុងហ្យុន (Kim Yong-hyun) ត្រូវបានគេសង្ស័យថា បានប៉ុនប៉ងធ្វើអត្តឃាតនៅក្នុងបន្ទប់ឃុំឃាំង ហើយបច្ចុប្បន្នជីវិតរបស់គាត់មិនស្ថិតក្នុងគ្រោះថ្នាក់នោះទេ។ ក្រៅពីនោះ អគ្គស្នងការនគរបាលជាតិ គឺលោក ចូ ជីហូ (Cho Ji-ho) បានក្លាយជាមន្ត្រីកំពូលចុងក្រោយបំផុត ដែលនឹងត្រូវរដ្ឋអាជ្ញាចាប់ខ្លួនជុំវិញការប្រកាសច្បាប់អាជ្ញាសឹកនេះ ក្រោយលោកសម្រេចចិត្តដាក់ពង្រាយកម្លាំងប៉ូលិស ដើម្បីរារាំងសមាជិកសភាមិនឲ្យចូលសភាបន្ទាប់ពីលោក យូន បានប្រកាសច្បាប់អាជ្ញាសឹក៕




អត្ថបទបន្ទាប់


តើប្រទេសថៃ ក្រោមការដឹកនាំរបស់កូនស្រីលោក ថាក់ស៊ីន មានការវិវត្តយ៉ាងណា?

បើទោះបីរលកកម្តៅនយោបាយថៃ បានដាក់សម្ពាធខ្លះៗមកលើរដ្ឋបាលរបស់កូនស្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា យ៉ាងណាក៏ដោយ ប៉ុន្តែប្រទេសថៃ ក្រោមការដឹកនាំ…

បំណុលរដ្ឋាភិបាលកម្ពុជា កើនដល់ជាង១១ពាន់លានដុល្លារ ខណៈចិនជាម្ចាស់បំណុលធំជាងគេ

បំណុលរបស់រាជរដ្ឋាភិបាលកម្ពុជា បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលសបញ្ជាក់ឱ្យឃើញថា កម្ពុជា នៅតែមានតម្រូវការទុនខ្ពស់សម្រាប់បម្រើឱ្យការអភិវឌ្ឍ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ