វិស័យពាណិជ្ជកម្ម

តើក្រុមហ៊ុនផលិតរថយន្តណាខ្លះអាចនឹងរងផលប៉ះពាល់នៃការដំឡើងពន្ធរបស់លោក ត្រាំ លើប្រទេសកាណាដា ម៉ិកស៊ិក និងចិនឆាប់ៗនេះ?


ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមាននៅដើមសប្តាហ៍នេះថា លោកនឹងយកពន្ធគយ២៥% លើទំនិញរបស់កាណាដា ម៉ិកស៊ិក និងបន្ថែម១០% លើទំនិញនាំចូលពីប្រទេសចិននៅពេលលោកឡើងកាន់តំណែងជាផ្លូវការ។ ផែនការដំឡើងពន្ធគយថ្មីនេះអាចបង្កជាសង្គ្រាមពាណិជ្ជកម្មក្នុងចំណោមប្រទេសទាំងនេះ ហើយក៏នឹងជះផលប៉ះពាល់អវិជ្ជមានដល់បណ្តាក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើនផងដែរ។ តើក្រុមហ៊ុនផលិតរថយន្តណាខ្លះអាចនឹងរងផលប៉ះពាល់ពីការដំឡើងពន្ធនេះ?
វិស័យពាណិជ្ជកម្ម
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើន និងក្រុមហ៊ុនសាជីវកម្មផ្សេងៗជាច្រើនទៀតកំពុងវិនិយោគនៅតាមបណ្តាប្រទេសដែលជាគោលដៅដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ ប៉ុន្តែភាគច្រើនបំផុតគឺនៅប្រទេសម៉ិកស៊ិក។ ក្រុមហ៊ុនទាំងនោះត្រូវបានគេរំពឹងថា អាចនឹងរងផលប៉ះពាល់តិច ឬច្រើនចៀសមិនផុតនោះទេនៅពេលលោក ត្រាំ ចាប់ផ្ដើមអនុវត្តផែនការដំឡើងពន្ធគយ។

បច្ចុប្បន្នក្រុមហ៊ុនផលិតរថយន្តជប៉ុនធំៗមួយចំនួនកំពុងដំណើរការផលិតកម្មនៅប្រទេសម៉ិកស៊ិក ដោយភាគច្រើននៃផលិតផលរបស់ពួកគេបានចូលទៅកាន់សហរដ្ឋអាម៉េរិក។ ក្រុមហ៊ុនជប៉ុនទាំងនេះ រួមមានក្រុមហ៊ុនហុងដា ក្រុមហ៊ុននីសាន់ ក្រុមហ៊ុនតូយ៉ូតា និងក្រុមហ៊ុនម៉ាសាដា (Mazda) ជាដើម។

ក្រៅពីនេះ ក៏មានក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូងពីរទៀតផងដែរ រួមមានក្រុមហ៊ុន Kia Corp និងក្រុមហ៊ុន Hyundai Motor។ បន្ថែមពីនេះទៀត ក្រុមហ៊ុនចិនមួយចំនួនដែលផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Tesla របស់អាម៉េរិក ក៏កំពុងធ្វើប្រតិបត្តិការនៅប្រទេសម៉ិកស៊ិក ផងដែរ ប៉ុន្តែមិនបានបញ្ជាក់ថា មានប៉ុន្មាន និងឈ្មោះអ្វីខ្លះនោះទេ។

ក្រៅពីក្រុមហ៊ុនជប៉ុន ក៏នៅមានក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនផ្គត់ផ្គង់របស់ចិនមួយចំនួនទៀតផងដែរ ដែលកំពុងវិនិយោគនៅប្រទេសម៉ិកស៊ិក។ ក្រុមហ៊ុនចិនទាំងនោះ រួមមានក្រុមហ៊ុនយ៉ានហ្វឹង អូតូម៉ូធីវ អ៊ីនធឺរៀ (Yanfeng Automotive Interiors) ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD និងក្រុមហ៊ុន JAC Motors៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


អ្នកការទូតចិនអះអាងថា សង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាម៉េរិកក្រោមរដ្ឋបាលថ្មី គ្មានអ្នកឈ្នះនោះទេ

អ្នកការទូតចិន បានលើកឡើងថា សង្រ្គាមពាណិជ្ជកម្មជុំថ្មី ដែលអាចកើតមានដោយសារតែការដាក់គំនាបពន្ធមកលើចិន ដោយរដ្ឋបាលលោក ដូណាល់ ត្រាំ នឹងមិនមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ