វ៉ាក់សាំងAstraZeneca

អ្នកជំនាញ WHO នឹងមកពិភាក្សាគ្នារកដំណោះស្រាយជុំវិញបញ្ហាវ៉ាក់សាំង AstraZeneca


អ្នកឯកទេសល្បីៗផ្នែកវ៉ាក់សាំងមកពីអង្គការសុខភាពពិភពលោក ហៅកាត់ថា WHO នឹងមកជួបប្រជុំគ្នានៅសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាធានាពីសុវត្ថិភាព និង គុណភាពនៃវ៉ាក់សាំង ក៏ដូចជាជម្រះចោលឲ្យអស់នូវមន្ទិលសង្ស័យទាំងឡាយណា ដែលពាក់ព័ន្ធនឹងផលរំខានដល់ វ៉ាក់សាំងកូវីដ១៩ AstraZeneca ដែលកន្លងមក មានប្រទេសនៅតំបន់អឺរ៉ុបមួយចំនួន បានប្រកាសផ្អាកការចាក់វ៉ាក់សាំងប្រភេទនេះ ក្រោយមានការរាយការណ៍ថា វាបានបង្កផលរំខានដល់សុខភាពរបស់អ្នកដែលបានចាក់រួច។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស BBC។
មន្ត្រីជាន់ខ្ពស់អង្គការសុខភាពពិភពលោក
ដោយ

បើ​តាម BBC របស់​អង់គ្លេស​ដដែល​នេះ បាន​ឲ្យ​ដឹង​ថា ករណី​មាន​ឡើង​កំណក​ឈាម​នៅ​ក្នុង​ស​សៃ​ឈាម​បាន​កើត​ឡើងជា​បន្តបន្ទាប់​លើ​អ្នក​ចាក់​វ៉ាក់សាំង​AstraZeneca រួច រាប់​ចាប់តាំងពី​អ្នកមាន​វ័យ​ចំណាស់ រហូត​ដល់​ក្រុម​គ្រូពេទ្យ​ជួរ​មុខ​។ អ្នកខ្លះ​មាន​សម្ពាធ​ឈាម​ទាប ខ្លះ​ទៀត​មាន​ឈាម​ហូរ​ចេញ​ឥត​ឈប់​។ ទាំងនេះ​បាន​បង្ក​ឲ្យ​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង ដល់​ប្រទេស​ដែល​បាន​និង​កំពុង​ប្រើប្រាស់​វ៉ាក់សាំង ដែល​ផលិត​ដោយ​ចក្រភព​អង់គ្លេស​មួយ​នេះ​។

ហេតុនេះ​ហើយ ទើប​អ្នកជំនាញ​ពី​អង្គការ​សុខភាព​ពិភពលោក រួម​ជាមួយ​ភ្នាក់ងារ​ឱសថ​អឺរ៉ុប​នឹង​មក​ជួប​ប្រជុំ​គ្នា ដើម្បី​ត្រួតពិនិត្យ​ពី​គុណភាព​នៃ​វ៉ាក់សាំង AstraZeneca ឡើង​វិញ ហើយ​គេ​រំពឹង​ថា អាច​នឹង​ចេញ​សេចក្តីសម្រេច​ថ្មី​មួយ​ក្នុង​ស​ប្តា​ហ៍​នេះ ថា​គួរ​ប្រើ​វ៉ាក់សាំង AstraZeneca បន្ត ឬ​ត្រូវ​ផ្អាក​បណ្តោះអាសន្ន​សិន​។ 

មជ្ឈមណ្ឌល​ពិសោធន៍​របស់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង AstraZeneca នៅ​អង់គ្លេស​ក៏​ធ្លាប់​បាន​ធ្វើការ​ត្រួតពិនិត្យ​វ៉ាក់សាំង​របស់​ខ្លួន​ឡើង​វិញ​ដែរ ថែម​ទាំង​បាន​ចេញ​មុខ​ច្រានចោល​នូវ​ការ​លើក​ពី​ផល​រំខាន​របស់​វ៉ាក់សាំង ដោយ​បញ្ជាក់​ថា គ្មាន​ភ័ស្ដុតាង​ណាមួយ​បញ្ជាក់​ថា​វ៉ាក់សាំង​AstraZeneca ធ្វើ​ឲ្យ​មាន​កំណក​ឈាម​ក្នុង​ស​សៃ​នោះ​ទេ​។

បច្ចុប្បន្ន​មាន​ប្រជាជន​ប្រមាណ ១៧ លាន​នាក់​នៅ​សហគមន៍​អ៊ឺ​រ៉ុ​ប និង​ចក្រភព​អង់គ្លេស​បាន​ទទួល​វ៉ាក់សាំង​AstraZeneca ដូ​ស​ទី​១​រួច​ហើយ ក្នុង​នោះ​មាន​ករណី​ឈាមកក​ក្នុង​ស​សៃ​តែ ៤០ ករណី​ប៉ុណ្ណោះ​គិត​ត្រឹម​ស​ប្តា​ហ៍​មុន​នេះ​។

សូម​រំឭក​ផង​ដែរ​ថា កាលពី​ថ្ងៃ​អង្គារ​ទី​១៦ មីនា ម្សិលមិញ​នេះ នាយក​រដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​សម្រេច​ចាក់​វ៉ាក់សាំង AstraZeneca វិញ​ហើយ ជាមួយនឹង​មន្ត្រី​ធំ​ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក​ឯទៀត ក្រោយ​ពី​លោក​បាន​ប្រកាស​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​នេះ កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន​។

ដោយឡែក ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក ម៉ូ​ន ជេ​អ៊ី​ន​ឯណេះ​វិញ ទើបបាន​ប្រកាស​ថា លោក និង​ភរិយា​របស់​លោក នឹង​ទទួល​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ AstraZeneca នេះ នៅ​ក្នុង​ស​ប្ដា​ហ៍​ក្រោយ​នេះ​ដែរ ពោល​គឺ​នៅ​មុន​ពេល​ដែល​លោក ធ្វើ​ដំណើរ​ទៅ​ចក្រភព​អង់គ្លេស​សម្រាប់​កិច្ចប្រជុំ ក្រុម​ប្រទេស​ឧស្សាហកម្ម​ធំ​ៗ​ទាំង​៧ ហៅ​កាត់​ថា G7 នៅ​ក្នុង​ខែមិថុនា​ខាង​មុខ​នេះ​។

ទោះ​យ៉ាងណា យើង​នឹង​ចាំ​មើល​បន្ដ​ទៀត​ថា ក្រោយ​ពី​អ្នកជំនាញ​អង្គការ​សុខភាព​ពិភពលោក​បាន​ជួប​ពិភាក្សា​គ្នា​ជុំវិញ​នឹង​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង AstraZeneca នេះ​ហើយ តើ​នឹង​មានការ​សម្រេច​ផ្លូវការ​បែប​ណា​ចំពោះ​វ៉ាក់សាំង​នេះ ហើយ​បើ​មាន​អ្វី​ថ្មី ខេ​ម​បូ​ណូ​មី​សនឹង​បន្ដ​ជម្រាប​ជូន​ទូរទស្សនិកជន​ជា​បន្ដ​ទៀត​៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន Smart Axiata ផ្តល់ការហៅទូរស័ព្ទក្នុងប្រព័ន្ធឥតគិតថ្លៃក្នុងការគាំទ្រការប្រឆាំងកូវីដ១៩ នៅកម្ពុជា

និរន្តភាព និងការទំនាក់ទំនងដ៍រលូនរបស់អតិថិជនទាំងអស់គឺជាគោលបំណងចំបងរបស់ក្រុមហ៊ុន Smart គ្រប់ពេលវេលា ជាពិសេសនៅក្នុងអំឡុងពេលបច្ចុប្បន្ន…

អ្នកឆ្លងថ្មី ៧៥នាក់បន្ថែមទៀតហើយ ត្រូវបានរកឃើញគិតត្រឹមព្រឹកថ្ងៃទី ១៧ ខែមីនា

ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងថ្មីកូវីដ-១៩ ចំនួន៧៥នាក់បន្ថែមទៀត គិតត្រឹមព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១នេះ ដោយក្នុងនោះ សុទ្ធសឹងជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ