វិស័យដឹកជញ្ជូនកម្ពុជាអាចប្រឈមនឹងការឆ្លាក់ចុះនៅឆមាសទី២

ហេតុអ្វីស្ថានភាពវិស័យដឹកជញ្ជូនកម្ពុជាអាចប្រឈមនឹងការឆ្លាក់ចុះនៅឆមាសទី២ឆ្នាំនេះ?


អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនបានគូសបញ្ជាក់ថា តម្លៃដឹកជញ្ជូនបានថយចុះជាបណ្តើរៗហើយ ក្រោយតម្លៃប្រេងឥន្ធនៈ ដែលបានហក់ឡើងខ្ពស់កន្លងមក បានធ្លាក់ចុះបន្តិចវិញនៅមួយរយៈចុងក្រោយ។ បើតាមការវាយតម្លៃរបស់អ្នកជំនាញ បច្ចុប្បន្នថ្លៃដឹកជញ្ជូនអាចថយចុះប្រមាណ១០% ក្រោយក្រុមហ៊ុនរកស៊ីក្នុងវិស័យដឹកជញ្ជូនបានដំឡើងថ្លៃចន្លោះពី១០%ទៅ២០% នៅក្នុងអំឡុងពេលតម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់។
ហេតុអ្វីស្ថានភាពវិស័យដឹកជញ្ជូនកម្ពុជាអាចប្រឈមនឹងការឆ្លាក់ចុះនៅឆមាសទី២ឆ្នាំនេះ?
ដោយ

ពាក់ព័ន្ធស្ថានភាពវិស័យដឹកជញ្ជូនអ្នកជំនាញវាយតម្លៃថា វិស័យដឹកជញ្ជូនកម្ពុជាអាចប្រឈមនឹងការធ្លាក់ចុះនៅឆមាសទី២ ក្រោយមើលឃើញពីការធ្លាក់ចុះនៃការបញ្ជាទិញផលិតផលកាត់ដេរ និងស្បែកជើងពីប្រទេសបញ្ជាទិញ។ ទោះយ៉ាងណា អ្នកជំនាញរំពឹងថាការធ្លាក់ចុះនេះ នឹងត្រូវជំរុញឡើងវិញដោយសារកើនឡើងនៃការនាំចេញផលិតផលកសិកម្ម។

យើងសង្កេតឃើញថា ចាប់តាំងពីចុងខែមិថុនា ដល់ដើមខែសីហា ឆ្នាំ២០២២ តម្លៃប្រេងឥន្ធនៈនៅកម្ពុជាបានថយចុះជាបន្តបន្ទាប់ ដែលបាន និងកំពុងផ្តល់ក្តីសង្ឃឹមឡើងវិញដល់ក្រុមហ៊ុនរកស៊ីក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា។ ក្នុងនោះទាំងប្រេងម៉ាស៊ូត និងសាំងធម្មតាមានការធ្លាក់ចុះថ្លៃប្រមាណ១ពាន់រៀលក្នុង១លីត្រ ដោយបច្ចុប្បន្នសាំងធម្មតាលក់ចេញក្នុងតម្លៃ៤,៧៥០រៀលក្នុង១លីត្រ និងប្រេងម៉ាស៊ូតលក់ចេញ៥,១៥០រៀលក្នុង១លីត្រ។

ការធ្លាក់ចុះតម្លៃប្រេងឥន្ធនៈនៅមួយរយៈចុងក្រោយនេះបានទាញទម្លាក់តម្លៃដឹកជញ្ជូននៅកម្ពុជាឲ្យមានការធ្លាក់ចុះមកវិញខ្លះៗផងដែរ។ បើតាមការគូសបញ្ជាក់របស់លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា ក្រុមហ៊ុនរកស៊ីក្នុងវិស័យដឹកជញ្ជូនបានបញ្ចុះតម្លៃថ្លៃដឹកជញ្ជូនបន្តិចវិញហើយ បន្ទាប់ពីពួកគេបានដំឡើងថ្លៃចន្លោះពី១០% ទៅ២០% កាលពីអំឡុងប្រេងឥន្ធនៈថ្លៃកន្លងមក។ ទោះយ៉ាងណា អ្នកជំនាញរូបនេះ មិនទាន់អាចវាយតម្លៃជារួមពីការធ្លាក់ចុះតម្លៃប្រេងឥន្ធនៈនេះនៅឡើយទេ ដោយសារមានក្រុមហ៊ុនខ្លះបានបញ្ចុះថ្លៃ និងក្រុមហ៊ុនខ្លះក៏មិនបានបញ្ចុះដែរ។ ទោះយ៉ាងណា សម្រាប់អ្នកជំនាញរូបនេះ ការធ្លាក់ថ្លៃដឹកជញ្ជូននេះ មិនត្រឹមតែជួយដល់ក្រុមហ៊ុនរកស៊ីក្នុងវិស័យដឹកជញ្ជូនប៉ុណ្ណោះ តែវាក៏បានជួយដល់អ្នកប្រើប្រាស់តាមរយៈការជួយរក្សាលំនឹងតម្លៃទំនិញ និងជួយដល់សេដ្ឋកិច្ចកម្ពុជាទាំងមូលផងដែរ។

ស្រដៀងគ្នានេះដែរ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាបានគូសបញ្ជាក់ថា បើទោះការចុះតម្លៃប្រេងឥន្ធនៈនៅមួយរយៈចុងក្រោយមិនទាន់អាចជួយឲ្យធ្វើតម្លៃដឹកជញ្ជូនធ្លាក់ចុះមកដូចដើមក៏ដោយ តែវាបានធ្វើតម្លៃដឹកជញ្ជូនមានភាពល្អប្រសើរឡើងមួយកម្រិតហើយ។ ពាក់ព័ន្ធស្ថានភាពនៃវិស័យដឹកជញ្ជូននាពេលបច្ចុប្បន្ន លោក មើលមិនឃើញពីការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់នោះទេ។ តែយ៉ាងណាអ្នកជំនាញរូបនេះអះអាងថា វិស័យដឹកជញ្ជូនរបស់កម្ពុជានៅឆមាសទី២អាចប្រឈមនឹងការធ្លាក់ចុះ ក្រោយការបញ្ជាទិញផលិតផលក្នុងវិស័យកាត់ដេរ និងស្បែងជើងមានទំនោរធ្លាក់ចុះនៅមួយរយៈចុងក្រោយ។

គួររំលឹកថា ការកើនឡើងតម្លៃប្រេងឥន្ធនៈយ៉ាងគំហុកនាពេលកន្លងមក បានជំរុញក្រុមហ៊ុនរកស៊ីក្នុងវិស័យដឹកជញ្ជូនបានដំឡើងថ្លៃចន្លោះពី១០ទៅ២០%ដើម្បីទ្រទ្រង់ប្រតិបត្តិការ និងរក្សាស្ថិរភាពប្រាក់ចំណូលរបស់ពួកគេ។ កត្តានេះបានជះឥទ្ធិពលជាវិជ្ជមានក្នុងការរួមចំណែកធ្វើឲ្យតម្លៃទំនិញមួយចំនួនមានការកើនឡើង និងបានទាញទម្លាក់សកម្មភាពដឹកជញ្ជូនរបស់ពាណិជ្ជករ និងក្រុមហ៊ុនមួយចំនួន ដោយសារអតិថិជនហាក់សាញនឹងតម្លៃដឹកជញ្ជូន៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Smart Axiata បង្ហាញក្រុមឡើងទៅកាន់វគ្គបន្តចំនួន៥ ក្រុមសម្រាប់កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart

បន្ទាប់ពីបានចូលរួមសិក្ខាសាលាបំប៉នជំនាញបន្ថែមក្នុងវគ្គ Bootcamp វគ្គ Hatch និងវគ្គ Digithon Challenge ក្រុមចំនួន៥ ត្រូវបានជ្រើសរើសដើម្បី…

កម្ពុជានៅតែត្រូវការនាំចូលស៊ីម៉ងត៍ប្រមាណ៣លានតោនក្នុងមួយឆ្នាំ ខណៈការផលិតក្នុងស្រុកមិនគ្រប់តម្រូវការ

បច្ចុប្បន្ន កម្ពុជា មានក្រុមហ៊ុនផលិតស៊ីម៉ងត៍ចំនួន៥ ដែលអាចផលិតស៊ីម៉ងត៍បាន ៩លានតោនប៉ុនញនោះក្នុងមួយឆ្នាំ ដើម្បីបម្រើលើវិស័យសំណង់ក្នុងស្រុក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ