ភាព​ជា​អ្នក​ដឹកនាំ

ការ​សុំទោស​របស់​ស្ថាបនិក Facebook ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​មេដឹកនាំ​ខ្លាំង?


ថ្មីៗនេះ ស្ថាបនិក​និង​ជា​ប្រធាន​ក្រុមហ៊ុន Facebook មហា​សេដ្ឋី​វ័យ​ក្មេង ម៉ាក ហ្សាក់ឃើប៊ើក (Mark Zuckerberg) បាន​ផ្សាយ​លិខិត​ចំហ​មួយ ដោយ​និយាយ​អំពី​សារសំខាន់​នៃ​កា​រ​កសាង​សហគមន៍​ពិភព​លោក​មួយ​ដែល​ផ្សារ​ភ្ជាប់​គ្នា ប៉ុន្តែ ក្នុង​លិខិត​នោះ លោក​ក៏​បាន​សារភាព​ថា Facebook បាន​ធ្វើ​នូវ​កំហុស​ធ្ងន់​មួយ​ចំនួន​ដែរ។
មហាសេដ្ឋី​អាមេរិក Mark Zuckerberg ស្ថាបនិក​និង​ជា​ប្រធាន​ក្រុមហ៊ុន Facebook

លោក ហ្សាក់ឃើប៊ើក សុំទោសជាចំហចំពោះកំហុសទាំងអស់នោះ។

គេហទំព័រទូរទស្សន៍ CNBC សរសេរថា ការសុំទោសរបស់មហាសេដ្ឋីស្ថាបនិក Facebook មិនត្រឹមតែមិនប៉ះពាល់ដល់រូបគាត់នោះទេ ប៉ុន្តែ ថែមទាំងធ្វើឲ្យគេមើលឃើញថា សហគ្រិនជោគជ័យវ័យក្មេងរូបនេះ គឺជាមេដឹកនាំខ្លាំង។

សារព័ត៌មាននេះ ស្រង់សម្ដីរបស់អ្នកជំនាញផ្នែកការគ្រប់គ្រងថា ជាមេដឹកនាំ អ្វីដែលសំខាន់ គឺត្រូវចេះទទួលខុសត្រូវចំពោះកំហុស ដោយមិនទម្លាក់ការបន្ទោសទៅអ្នកណាឡើយ។ 

អ្នក​អាច​អាន​លិខិត​ចំហ​ជា​ភាសា​អង់គ្លេស​របស់​ស្ថាបនិក​ ហ្វេសប៊ុក​ នៅ​ខាង​ក្រោមនេះ៖

ហេតុអ្វីបានជា ម៉ាក ហ្សាក់ឃើប៊ើក សុំទោស ?

នៅក្នុងលិខិតខាងលើរបស់ ហ្សាក់ឃើប៊ើក លោកសរសេរថា យុទ្ធសាស្ត្រត្រួតពិនិត្យខ្លឹមសារនៃអ្វីៗដែលផ្សាយនៅលើហ្វេសប៊ុកបច្ចុប្បន្ន គឺមិនទាន់ទំនើបគ្រប់គ្រាន់សម្រាប់បរិយាកាសនយោបាយពិភពលោកបច្ចុប្បន្នឡើយ។

ជាពិសេស លោកបានលើកឡើងពីកំហុសដែលហ្វេសប៊ុកបានធ្វើ ទាក់ទងនឹងការលុបចោលវីដេអូដែលបង្ហាញពីអំពើហិង្សាដែលមានសារសំខាន់ចំពោះចលនាប្រជាជនស្បែកខ្មៅ និងការលុបចោលរូបថតអំពី«ភាពគួរឲ្យខ្លាចនៃសង្គ្រាម»។ 

លោក ហ្សាក់ឃើប៊ើក និយាយថា «យើងបានបិទគណនីមួយចំនួននិងព័ត៌មានមួយចំនួនដែលគួរតែទុកនៅលើហ្វេសប៊ុក ហើយយើងបានទុកនូវអ្វីដែលមិនគួរទុក។ នេះជារឿងគួរឲ្យឈឺចាប់សម្រាប់រូបខ្ញុំ ពីព្រោះខ្ញុំតែងតែយល់ស្របចំពោះអ្នកដែលរិះគន់យើងថា យើងមានកំហុស»។

តើហេតុអ្វី​បាន​ជា​ការ​ទទួល​ស្គាល់​កំហុស​នេះ​ធ្វើ​ឲ្យ ម៉ាក ហ្សាក់​ឃើប៊ើក ជា​មេដឹកនាំ​ខ្លាំង?

ចំណុចល្អទីមួយ ក្នុងនាមជាមេដឹកនាំ មហាសេដ្ឋីវ័យ ៣២ឆ្នាំរូបនេះ ទទួលយកកំហុស ! ចំណុចល្អទីពីរ ការសុំទោស គឺលឿនរហ័ស មិនយឺតយ៉ាវ !

ប៉ុន្តែ អត្ថបទរបស់ CNBC ដដែលដែលសម្ភាសអ្នកជំនាញផ្នែកការគ្រប់គ្រង ក៏ឲ្យពិន្ទុមិនល្អមួយចំណុចទៅលើលោក ហ្សាក់ឃើប៊ើក ជុំវិញការសុំទោសនេះដែរ ដោយថា លោកសម្ដែងមនោសញ្ចេតនាជ្រុលពេក៕




អត្ថបទបន្ទាប់


ដឹងទេ? អាមេរិក​ចាយ​លុយ​ជាង ៦២ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​លើ​សត្វ​ចិញ្ចឹម

រយៈពេល​១០ឆ្នាំ​ចុង​ក្រោយ​នេះ ការ​ចំណាយ​របស់​ប្រជាជន​អាមេរិក​ទៅ​លើ​សត្វ​ចិញ្ចឹម​កើន​ឡើង​ជា​លំដាប់​រៀង​រាល់​ឆ្នាំ។ នេះ​បើ​យោង​តាម​​ត…

កម្ពុជា​មាន​សណ្ឋាគារ​ជាង​៦០០ ផ្ទះ​សំណាក់​ជាង​២០០០ ប៉ុន្តែ​នៅ​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវការ​នៅ​ឡើយ

កម្ពុជាជាប្រទេសដែល​កំពុង​មាន​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ខ្លា​មួយ​នៅ​ក្នុង​តំបន់​អាស៊ាន។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​ថា​ប្រទេស​ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ