វិស័យ ពាណិជ្ជកម្ម

គោលនយោបាយពន្ធគយរបស់លោក ដូណាល់ ត្រាំ នឹងធ្វើឱ្យប្រទេសថៃ ជួបគ្រោះធំផង និងលាភធំផងនៅឆ្នាំ២០២៥


គោលនយោបាយពន្ធគយដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតីទើបជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានធ្វើឱ្យប្រទេសជាច្រើនក្នុងពិភពលោកប្រុងជើងការខ្ពស់សម្រាប់ហានិភ័យខាតបង់សេដ្ឋកិច្ចក្នុងទំហំធំធេងនៅឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ។ ជាមួយគ្នានេះសូម្បីប្រទេសថៃ ដែលជាកូនជឹងរបស់សហរដ្ឋអាម៉េរិក ក៏ប្រឈមហានិភ័យខាតបង់សេដ្ឋកិច្ចក្នុងទំហំរាប់ពាន់លានដុល្លារអាម៉េរិកផងដែរ។ ទន្ទឹមនឹងការជួបគ្រោះធំនេះ ថៃ ក៏អាចនឹងទទួលបានលាភធំផងដែរក្នុងពេលជាមួយគ្នានេះ។ ហេតុអ្វីរបបពន្ធគយរបស់លោក ត្រាំ អាចផ្តល់ទាំងគ្រោះ និងលាភដល់ប្រទេសថៃ នៅឆ្នាំ២០២៥?
វិស័យ ពាណិជ្ជកម្ម
ដោយ

ការសិក្សាមួយបង្ហាញថា ប្រទេសថៃនឹងមិនអាចសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ២០២៥ នោះឡើយ ប្រសិនបើប្រធានាធិបតីទើបជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ចាត់វិធានការដំឡើងពន្ធតាមអ្វីដែលលោកបានគំរាមកន្លងមក ព្រោះការដំឡើងពន្ធនេះវាអាចជះផលប៉ះពាល់ដល់ការនាំចេញរបស់ថៃ និងធ្វើឱ្យលុយបាតរបស់ថៃធ្លាក់ថ្លៃ។

បើយោងតាមការសែត បាងកក ប៉ុស្ដិ៍ លោក ថាណាវ៉ាត់ ផុនវិឆៃ (Thanavath Phonvichai) សកលវិទ្យាធិការនៃសកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ អះអាងថា សេដ្ឋកិច្ចថៃ អាចនឹងខាតបង់ធ្ងន់ធ្ងរក្នុងទំហំរហូតដល់ទៅ៤,៦ពាន់លានដុល្លារអាម៉េរិក ដែលធ្វើឱ្យគោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) ដែលត្រូវបានព្យាករក្នុងរង្វង់រ៣% នឹងធ្លាក់ចុះ០,៩%។

យោងលើការសិក្សាមួយរបស់សកលវិទ្យាល័យ ស្តីពីផែនការពន្ធគយរបស់លោក ដូណាល់ ត្រាំ លោក ថាណាវ៉ាត់ ផុនវិឆៃ បានលើកឡើងថា ការដំឡើងពន្ធគយរបស់លោក ដូណាល់ ត្រាំ ច្បាស់ណាសវានឹងជះផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចថៃ ដោយចៀសមិនផុត ហើយគោលដៅកំណើន GDP ក្នុងរង្វង់៣% របស់ប្រទេសថៃ នៅក្នុងឆ្នាំ២០២៥ កំពុងប្រឈមហានិភ័យ។

ទោះជាយ៉ាងណា ទន្ទឹមនឹងការជួបគ្រោះធំនេះ ប្រទេសថៃ ក៏នឹងទទួលបានលាភធំផងដែរនៅឆ្នាំ២០២៥ ដោយសារគោលនយោបាយពន្ធគយរបស់លោក ដូណាល់ ត្រាំ នេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត ឌឹ ណេសិន។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យអង់គ្លេស JLL ប្រចាំប្រទេសថៃ បានលើកឡើងថា វិស័យអចលនទ្រព្យរបស់ប្រទេសថៃ នឹងទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយចិន+១ របស់ប្រធានាធិបតីទើបជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ដែលនឹងជំរុញឱ្យបណ្ដាក្រុមហ៊ុនបរទេសផ្លាស់ប្ដូរមូលដ្ឋាន ឬទីតាំងផលិតកម្មរបស់ពួកគេមកកាន់តំបន់អាស៊ាន និងប្រទេសថៃ ដើម្បីគេចពន្ធគយ ហើយស្ថានភាពនេះនឹងជំរុញឱ្យការលក់ដីឧស្សាហកម្មក្នុងប្រទេសថៃ មានសន្ទុះកើនឡើងនៅឆ្នាំក្រោយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


វិធានការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលចិន ហាក់គ្មានប្រសិទ្ធភាព ខណៈប្រាក់ចំណូលលក់ដីធ្លីរបស់បណ្ដារដ្ឋបាលមូលដ្ឋានធ្លាក់ចុះខ្លាំង

ប្រាក់ចំណូលពីការលក់ដីធ្លីរបស់បណ្ដារដ្ឋបាលមូលដ្ឋានទូទាំងប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ទៅជាង៥៥% គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ…

ឥណ្ឌូនេស៊ី ដែលជាបងធំនៅអាស៊ាន ដាក់ផែនការបញ្ឈប់ការនាំចូលអំបិល និងអង្ករ នៅឆ្នាំ២០២៥

ឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ាន និងជាប្រជាជាតិ មានប្រជាជនច្រើនជាងគេលំដាប់ទី៤ នៅលើពិភពលោក បានដាក់ផែនការជំរុញផលិតក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ