តម្លៃមាសពិភពលោកធ្លាក់ចុះ

តម្លៃមាសពិភពលោកធ្លាក់ចុះ ខណៈប្រាក់ដុល្លារកំពុងកើនឡើងដល់កម្រិតខ្ពស់


តម្លៃមាសពិភពលោកបានធ្លាក់ចុះ ស្របពេលដែលប្រាក់ដុល្លារអាមេរិកកំពុងបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ឆ្នាំកន្លងមកនេះ ដែលបង្កឱ្យមានការលក់មាសចេញយ៉ាងច្រើនលើសលុប ដោយសារការព្រួយបារម្ភថា ធនាគារកណ្តាលអាមេរិក នឹងអនុវត្តការដំឡើងអត្រាការប្រាក់ដ៏ខ្លាំងក្លាបន្ថែមទៀត ដើម្បីកាត់បន្ថយអតិផរណាដែលកំពុងកើនឡើងនាពេលបច្ចុប្បន្ននេះ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Bangkok Post។
តម្លៃមាសពិភពលោកធ្លាក់ចុះ

តម្លៃមាសក្នុងប្រទេសថៃបានធ្លាក់ចុះជាខ្លាំងដែលមានតម្លៃមកនៅត្រឹម ១,៧៧២ រយដុល្លារប៉ុណ្ណោះក្នុងមួយអោន (១ អោនស្មើរ ៨ ជី) ហើយវាជាតម្លៃទាបបំផុតបើធៀបក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ។ លោក Warut Rungkam ប្រធានផ្នែកស្រាវជ្រាវថៃនៅក្រុមហ៊ុន YLG Bullion and Futures បាននិយាយថា តម្លៃមាសនឹងនៅតែស្ថិតក្នុងទិសដៅធ្លាក់ចុះក្នុងរយៈពេលខ្លី។ ប្រធានផ្នែកស្រាវជ្រាវថៃរូបនេះ បានគូសបញ្ជាក់ថា នៅពេលដែលសេដ្ឋកិច្ចអាមេរិកចាប់ផ្តើមកើនឡើង អតិផរណានឹងចាប់ផ្តើមធ្លាក់ចុះ ដែលនឹងជំរុញឱ្យធនាគារកណ្តាលអាមេរិក(Fed) ឆ្ពោះទៅមុខជាមួយនឹងគោលនយោបាយរូបិយវត្ថុកាន់តែតឹងរ៉ឹង ដែលនឹងធ្វើឱ្យប្រាក់ដុល្លារធ្លាក់ចុះមកវិញ ហើយតម្លៃមាសទំនងជានឹងកើនឡើងវិញនៅត្រីមាសទីបួនឆ្នាំនេះ។

ទោះយ៉ាងណា លោក Warut បាននិយាយថា អ្នកវិនិយោគត្រូវតាមដានយ៉ាងដិតដល់នូវចលនារបស់ ធនាគារកណ្តាលអាមេរិក ដោយសារតែលក្ខខណ្ឌសេដ្ឋកិច្ចអាចផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលអាចធ្វើឱ្យមានការផ្លាស់ប្តូការសម្រេចចិត្តរបស់ធនាគារកណ្តាលលើគោលនយោបាយរូបិយវត្ថុ។

លោក Warut ប្រធានផ្នែកស្រាវជ្រាវថៃនៅក្រុមហ៊ុន YLG Bullion and Futures ណែនាំឱ្យពាណិជ្ជករថៃលក់មាសបន្តិចម្តងៗ ដើម្បីយកប្រាក់ចំណេញនៅពេលដែលតម្លៃចាប់ផ្តើមងើបឡើងវិញ ហើយត្រូវរង់ចាំទិញនៅពេលដែលតម្លៃមាសធ្លាក់ចុះ។

ក្រុមហ៊ុន Globlex Securities បានព្យាករណ៍ថា នៅក្នុងរយៈពេលខ្លី តម្លៃមាសនឹងកើនឡើងក្នុងតម្លៃ ដល់ ១,៧៨៥ ដុល្លារក្នុងមួយអោន ប៉ុន្តែ ឈ្មួញកណ្តាលបានណែនាំថា ប្រសិនបើតម្លៃមិនកើនឡើងទេ វិនិយោគិនគួរតែលក់បន្តិចម្តងៗ។

គួរជម្រាបថា លោកស្រី Pawan Nawawattanasub នាយកប្រតិបត្តិនៃក្រុមហ៊ុន YLG Bullion International បាននិយាយថា តម្លៃមាសមានការប្រែប្រួលក្នុងអំឡុងពេលឆមាសទីមួយ ហើយនឹងបន្តមានការប្រែប្រួលនៅក្នុងឆមាសទីពីរ។ លោកស្រីបានបន្ថែមថា តម្លៃមាសអាចមានឱកាសងើបឡើងវិញដល់ ១,៩១៦ ដុល្លារក្នុងមួយអោនក្នុងត្រីមាសទីពីរផងដែរ បើទោះបីជាវាប្រឈមនឹងកត្តាអវិជ្ជមានជាច្រើន ជាពិសេសការដំឡើងអត្រាការប្រាក់ដ៏ខ្លាំងក្លារបស់ធនាគារកណ្តាលអាមេរិកក៏ដោយ។




អត្ថបទបន្ទាប់


ផាកកាហ្វេ បើកដំណើរការភោជនីយដ្ឋាននៅខេត្តកំពង់ស្ពឺ ក្រោយពេលសង្កេតឃើញមានសក្តានុពលខ្លាំងលើវិស័យចម្រុះ

ខេត្តកំពង់ស្ពឺគឺជាខេត្ដដែលមានទីតាំងអំណោយផលខ្ពស់ទាំងទីតាំងភូមិសាស្ត្រ និងកត្តាអំណោយផលជាច្រើនទៀតខេត្តកំពង់ស្ពឺកំពុងមានសក្តានុពលលើច្រើនវិស័…

ប្រធានមូលនិធិ IMF៖ លទ្ធភាពនៃការឈានទៅរកការដាំក្បាលចុះនៃសេដ្ឋកិច្ចសកលនៅតែមាន

ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃពុធបាននិយាយថា ទស្សនវិស័យសម្រាប់សេដ្ឋកិច្ចពិភពលោក«មានភាពងងឹតសូន្យសុង»នៅឡើយទេ ចាប់តាំងព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ