វិស័យសេដ្ឋកិច្ច

លោក ស៊ី ជីនភីង ថា មហាយក្សចិននឹងអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដែលមានភាពសកម្មនិយមជាងមុន


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានចុះផ្សាយថា ប្រធានាធិបតីចិនលោក ស៊ី ជីនភីង បានប្រកាសថា មហាយក្សចិននឹងដាក់ចេញគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដែលមានភាពសកម្មនិយមជាងមុននៅឆ្នាំ២០២៥ នេះ។ ការអះអាងបែបនេះរបស់មេដឹកនាំចិន ធ្វើឡើងក្នុងអង្គសន្និបាតពិគ្រោះយោបល់នយោបាយនៃប្រជាមានិតចិន (CPPCC) ដែលជាស្ថាប័នប្រឹក្សានយោបាយកំពូលរបស់ចិន កាលពីថ្ងៃទី៣១ ខែធ្នូ កន្លងទៅថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ ធំៗជាច្រើន ។
វិស័យសេដ្ឋកិច្ច
ដោយ

នៅក្នុងឆ្នាំ២០២៤ កន្លងទៅ សេដ្ឋកិច្ចរបស់ប្រទេសចិន បានខំប្រឹងងើបឡើងវិញយ៉ាងត្រដាបត្រដួសពីការដាំក្បាលចុះ ដែលបង្កឡើងដោយវិបត្តិអចលនទ្រព្យ តម្រូវការប្រើប្រាស់ក្នុងស្រុកធ្លាក់ចុះទាប និងការកើនឡើងយ៉ាងគំហុកនូវបំណុលរបស់បណ្ដារដ្ឋបាលមូលដ្ឋាន។ ហើយនៅប៉ុន្មានខែចុងក្រោយនេះ ក្រុងប៉េកាំង បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចដូចជាការបញ្ចុះអត្រាការប្រាក់ ការលុបចោលនូវការរឹតបន្តឹងលើការទិញផ្ទះ និងការបន្ធូរបន្ថយបន្ទុកបំណុលរបស់រដ្ឋបាលមូលដ្ឋានជាដើម។

ទោះជាយ៉ាងណា ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានព្រមានថា ដើម្បីជំរុញតម្រូវការប្រើប្រាស់ក្នុងស្រុកជាមួយនឹងគោលដៅស្តារសេដ្ឋកិច្ចរបស់ប្រទេសចិន ឱ្យងើបឡើងវិញពេញលេញ ក្រុងប៉េកាំងចាំបាច់ត្រូវផ្ដល់ការគាំទ្រផ្នែកសារពើពន្ធដោយផ្ទាល់បន្ថែមទៀត។

ទូរទស្សន៍រដ្ឋចិន CCTV បានផ្សាយថា លោក ស៊ី ជីនភីង បានថ្លែងទៅកាន់អង្គសន្និបាតពិគ្រោះយោបល់នយោបាយនៃប្រជាមានិតចិន (CPPCC) ក្នុងពិធីផឹកតែឆ្លងឆ្នាំសកលកន្លងទៅថ្មីៗនេះថា មហាយក្សចិនចាំបាច់ត្រូវធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត បើកទូលាយបន្ថែមទៀត ថ្លឹងថ្លែងតុល្យភាពរវាងការអភិវឌ្ឍ និងសន្តិសុខជាតិ ហើយចាំបាច់ត្រូវអនុវត្តគោលនយោបាយសេដ្ឋកិច្ចដែលមានភាពសកម្មនិយមជាងមុន។ ប៉ុន្តែក្រោយមក នៅក្នុងអំឡុងពេលថ្លែងសុន្ទរកថាផ្សាយតាមទូរទស្សន៍ថ្លែងទៅកាន់ប្រជាជនទូទាំងប្រទេស លោក ស៊ី ជីនភីង បានទទួលស្គាល់ថា ឧបសគ្គខាងមុខនៅតែមាន។

លោក ស៊ី ជីនភីង បានគូសបញ្ជាក់ថា សេដ្ឋកិច្ចចិននាពេលបច្ចុប្បន្នជួបស្ថានភាពថ្មីៗ និងបញ្ហាប្រឈមថ្មីៗ ដែលបណ្ដាលមកពីភាពមិនប្រាកដប្រជានៃបរិយាកាសពីខាងក្រៅ និងការងាកចេញពីរបៀបដឹកនាំសេដ្ឋកិច្ចចាស់ឆ្ពោះទៅរករបៀបដឹកនាំសេដ្ឋកិច្ចថ្មី ប៉ុន្តែយ៉ាងណាមហាយក្សចិន នឹងនៅតែអាចជម្នះបញ្ហាទាំងនេះបាន៕

ដោយ:  តែម សុខុម




អត្ថបទបន្ទាប់


តើអ្នកជំនាញមានការវាយតម្លៃបែបណា ក្រោយរាជរដ្ឋាភិបាលសម្រេចលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិលំនៅឋានតម្លៃក្រោម ឬស្មើ២១ម៉ឺនដុល្លារដល់ដំណាច់ឆ្នាំ២០២៥?

ក្រោយមើលឃើញវិស័យអចលនទ្រព្យនៅមិនទាន់បង្ហាញសញ្ញាវិជ្ជមាននៃការងើបឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រាលើការ…

ទីផ្សាររូបិយប័ណ្ណឌីជីថល ឬគ្រីបតូ ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនរឹងមាំនៅឆ្នាំ២០២៥ នេះ

ទីផ្សាររូបិយប័ណ្ណឌីជីថល ឬគ្រីបតូ ត្រូវបានក្រុមអ្នកវិភាគព្យាករថា នឹងសម្រេចបានកំណើនរឹងមាំនៅឆ្នាំ២០២៥ នេះ ក្រោយបំបែកកំណត់ត្រាគួរឱ្យភ្ញាក់ផ្អើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ