Popular

Articles by all time popularity

តៃវ៉ាន់ ព្រមានថា ថៃនឹងក្លាយជាជនរងគ្រោះបន្ទាប់ ក្រោយខឹងទទួលតៃវ៉ាន់ ជាផ្នែកមួយរបស់ចិន

ដោយ​ ​ ខេមបូណូមីស
ក្រសួងការបរទេសតៃវ៉ាន់ បានចេញមុខសម្តែងការខកចិត្ត និងប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះ​រដ្ឋាភិបាលថៃ បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆាន់វីរៈគុល (Anutin Charnvirakul) បានទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង ហើយបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ដោយប្រកាសទទួលស្គាល់ជាសាធារណៈថា តៃវ៉ាន់ គឺជាផ្នែកមួយនៃដែនដីរបស់ចិន។ ជារឿយៗកោះតៃវ៉ាន់ តែងតែប្រកាសពីឯករាជ្យភាពរបស់ខ្លួន ហើយកាលពីពេលថ្មីៗមេដឹកនាំកោះនេះបានប្តេជ្ញាថា ខ្លួននឹងការពារកោះតៃវ៉ាន់ មិនឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ចិន ជាដាច់ខាត។