អចលនទ្រព្យ

Articles by category អចលនទ្រព្យ

អគារខុនដូនឹងមានវត្តមានកាន់តែច្រើនបន្ថែមទៀតនៅតំបន់បឹងកេងកង១

ដោយ​ ​ ខេមបូណូមីស
ស្របទៅនឹងកំណើនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញដែលកំពុងមានតម្រូវការអគារស្នាក់នៅរួមប្រភេទខុនដូ បន្តកើនឡើងជារៀងរាល់ឆ្នាំផងនោះ និងត្រូវបានអ្នកជំនាញចាត់ទុកថា ទីផ្សារខុនដូនឹងក្លាយជាទីផ្សារនាំមុខនៅក្នុងរយៈពេលដ៏ខ្លីខាងមុខ អ្នកអភិវឌ្ឍន៍នៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបានចាប់ផ្តើមងាកមកវិនិយោគលើអគារខុនដូជំនួសឲ្យគម្រោងអភិវឌ្ឍន៍បុរី និងដីឡូតិ៍។