ឧស្សាហកម្មរ៉ែមាស

កម្ពុជាប្រមូលចំណូលពីឧស្សាហកម្មរ៉ែមាសបានជាង១៤លានដុល្លារ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនចំនួន៧កំពុងមានប្រតិបត្តិការរុករក


គិតមកទល់ពេលនេះ ចំណូលរាជរដ្ឋាភិបាលកម្ពុជាទទួលបានមកពីឧស្សាហកម្មរ៉ែមាសសរុបមានជាង១៤លានដុល្លារអាមេរិកហើយ បន្ទាប់ពីកម្ពុជាបានចាប់ផ្ដើមបើកដំណើរការប្រតិបត្តិការឧស្សាហកម្មរ៉ែមាសរបស់ខ្លួនជាលើកដំបូងមកអស់រយៈពេលជិត១ឆ្នាំមកកន្លងមកនេះ។
មាសដែលកម្ពុជាចម្រាញ់ពីខេត្តមណ្ឌលគិរី រូបភាព៖ ក្រសួងរ៉ែ និងថាមពល

ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញា​បណ្ណ​រុករក​រ៉ែ​មាស​ចំនួន​៧ គឺ​មាន​មាន​តែ​ក្រុមហ៊ុន រ៉េ​នេស​សង់ ម៉ា​ញ​ន័​រ​រ៉​ល (Renaissance Minerals (Cambodia) Limited) របស់​អូស្ត្រាលី​តែ​មួយ​គត់ ដែល​មានការ​ចម្រាញ់​រ៉ែ​មាស​លក្ខ​ខណៈ​ឧស្សាហកម្ម ហើយ​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ ក៏​បាន​នាំ​ចេញ​មាស ដែល​បាន​ចម្រាញ់​រួច​រាប់រយ​គីឡូក្រាម​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​ផង​ដែរ​។

ឯកឧត្តម នេ​ត មុន្នី ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើក​ឡើង​ថា​គិត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន​ទទួល​បាន​អាជ្ញា​បណ្ណ រុករក​រ៉ែ​មាស​នៅ​កម្ពុជា​ពី​ក្រសួង​រ៉ែ និង​ថាមពល​សរុប​មាន​ចំនួន​៧ ដែល​ក្នុង​នោះ មានការ​រុករក​នៅ​តាម​បណ្ដា​ខេត្ត​ដូច​ជា រតនគិរី មណ្ឌលគិរី ក្រចេះ បាត់ដំបង និង​ព្រះ​វិហារ​ជាដើម​។ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​រូប​នេះ​អះអាង​ទៀត​ថា ចំណូល​ពី​ឧស្សាហកម្ម​រ៉ែ​មាស ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បាន​គិត​មក​ទល់​ពេល​នេះ មាន​ប្រមាណ ១៤​លាន​ដុល្លារ ដែល​ក្នុង​នោះ គឺ​មាន​៥​លាន​ដុល្លារ បាន​មក​ពី​ចំណូល​ពន្ធដារ និង​ពន្ធគយ​។ ក្រៅពី​នោះ គឺជា​ចំណូល​សួយ​សារ​ដែល​ក្រុមហ៊ុន​បង់​ចូល​រដ្ឋ និង​ចំណូល​បាន​មក​ពី​ការ​ជួល​ដី​ជាដើម​។ ឯកឧត្តម នេ​ត មុន្នី​អះអាង​យ៉ាង​ដូច្នេះ នៅ​ក្នុង​វេទិកាសាធារណៈ ស្តី​ពី​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២២ ដែល​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ពេល​ថ្មី​ៗ​នេះ​។ 

ឯកឧត្តម នេ​ត មុន្នី បាន​បន្ថែម​ទៀត​ថា ក្រុមហ៊ុន រ៉េ​នេស​សង់ ម៉ា​ញ​ន័​រ​រ៉​ល គឺជា​ក្រុមហ៊ុន​ចម្រាញ់​រ៉ែ​មាស​ដ៏​ធំ និង​ដំបូង​គេ​មួយ​នៅ​កម្ពុជា ដែល​មាន​លក្ខណៈ​ឧស្សាហកម្ម​ខ្នាត​អន្តរជាតិ ហើយ​គិត​ម​ទល់​ដើមខែ​កុម្ភៈ ឆ្នាំ​២០២២ ក្រុមហ៊ុន​នេះ បាន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​បាន​ក្នុង​ចំនួន​ជិត​២​តោន និង​បាន​បង់ថ្លៃ​សួយ​សារ​មក​ឲ្យ​រដ្ឋ​ជាង​២​លាន​៥​សែន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ​។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២១ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​រោងចក្រ​ចម្រាញ់​មាស របស់​ក្រុមហ៊ុន រ៉េ​នេស​សង់ ម៉ា​ញ​ន័​រ​រ៉​ល ដែល​ជា​រោងចក្រ​លក្ខណៈ​ឧស្សាហកម្ម​រ៉ែ​មាស​លើក​ដំបូង​នៅ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។ សម្តេច​តេ​ជោ​អះអាង​ទៀត​ថា រោងចក្រ​ដែល​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​របស់​អូស្ត្រាលី​មួយ​នេះ​អាច​ផលិត​មាស​សុទ្ធ​បាន​ប្រមាណ​៣​តោន​ក្នុង​១​ឆ្នាំ ដែល​រំពឹង​ថា នឹង​អាច​ផ្តល់​ចំណូល​ដុល​ជា​មធ្យម ១៨៥​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​៕

None



អត្ថបទបន្ទាប់


ម្ចាស់អាជីវកម្មទេសចរណ៍ថៃ ស្នើរដ្ឋាភិបាលលុបវិធានការទប់ស្កាត់កូវីដ១៩ទាំងអស់ ដើម្បីស្រូបទាញទេសចរអន្តរជាតិឡើងវិញ

ប្រតិបត្តិករធុរកិច្ចទេសចរណ៍ជាច្រើន ក៏ដូចជាសមាគមសណ្ឋាគារថៃកំពុងអំពាវនាវឱ្យរដ្ឋាភិបាលបើកប្រទេសពេញលេញឡើងវិញសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដោយព…

តំណាងអង្គការសុខភាពពិភពលោកនៅកម្ពុជា ប្រាប់ឲ្យកម្ពុជាត្រៀមខ្លួនឲ្យរួចរាល់សម្រាប់ការកើនឡើងករណីឆ្លងកូវីដ១៩នាពេលខាងមុខ

តំណាងអង្គការសុខភាពពិភពលោកនៅប្រទេសកម្ពុជា លោកស្រី វេជ្ជបណ្ឌិត លី អៃឡាន បានប្រាប់ទៅកាន់កម្ពុជាឲ្យមានការត្រៀមខ្លួនឲ្យបានរួចរាល់ សម្រាប់ការកើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ