កូវីដ១៩ឌែលតាបូកកំពុងបង្កក្តីព្រួយបារម្ភ

កូវីដ-១៩បំប្លែងថ្មី «ឌែលតាបូក» ត្រូវបានរកឃើញជាបន្ដបន្ទាប់នៅប្រទេសតំបន់អាស៊ី


ក្នុងតំបន់អាស៊ីបានបង្កើនក្តីព្រួយបារម្ភក្រោយប្រទេសឥណ្ឌូនេស៊ី និងកូរ៉េខាងត្បួងរកឃើញកូវីដ-១៩បំប្លែងខ្លួន «ឌែលតាបូក» ជាបន្តបន្ទាប់ បន្ទាប់ពី មេរោគកូវីដ-១៩បំប្លែងខ្លួនឌែលតា បានឆ្លងរីករាលដាលពាសពេញប្រទេសក្នុងតំបន់អាស៊ី និង នៅទូទាំងពិភពលោក ពេលនេះតំបន់អាស៊ីក៏កំពុងតែទទួលរងការគម្រាមកំហែងថ្មីមួយទៀត ពីរីរុសកូវីដ១៩បំប្លែងខ្លួនឌែលតាបូក ដែលកាលពីពេលថ្មីៗនេះ វាទើបតែត្រូវបានរកឃើញជាបន្តបន្ទាប់ក្នុងប្រទេសឥណ្ឌូនេស៊ី និង កូរ៉េខាងត្បូង ស្របពេលដែលប្រទេសទាំងពីរនេះ កំពុងជាប់ដៃប្រយុទ្ធនឹងកូវីដ១៩ស្រាប់។
ប្រទេសឥណ្ឌូនេស៊ី និងកូរ៉េខាងត្បួងរកឃើញកូវីដ-១៩បំប្លែងខ្លួន «ឌែលតាបូក» ជាបន្តបន្ទាប់ បន្ទាប់ពី មេរោគកូវីដ-១៩បំប្លែងខ្លួនឌែលតា បានឆ្លងរីករាលដាលពាសពេញប្រទេសក្នុងតំបន់អាស៊ី

កូ​វី​ដ​១៩​ឌែ​លតា​បូក​បន្ដ​រក​ឃើញ​នៅ​ឥណ្ឌូ​នេ​ស៊ី

កន្លង​ទៅ​ថ្មី​ៗ​នេះ​នៅ​ដើមខែ​សីហា អាជ្ញាធរ​ឥណ្ឌូ​នេ​ស៊ី បាន​ប្រកាស​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​១៩​ប្រភេទ ឌែ​លតា​បូក ចំនួន​៣​ករណី​នៅ​លើ​កោះ ស៊ូ​ម៉ា​ត្រា និង កោះ​ស៊ូ​ឡា​វេ​ស៊ី​។ ការ​រក​ឃើញ​នេះ មិនមែន​ជា​លើក​ដំបូង​នោះ​ទេ សម្រាប់​ឥណ្ឌូ​នេ​ស៊ី ពោល​គឺ​គេ​បាន​រក​ឃើញ​កូ​វី​ដ​១៩​ប្រភេទ​ឌែ​លតា​បូក​ចំនួន​២​ករណី​ដំបូង​តាំង​តែ​ពី​ខែ​មុន​មក​ម្ល៉េះ​។

គួរ​ជម្រាប​ថា  ឥណ្ឌូ​នេ​ស៊ី​នៅ​តែ​បន្ត​ឈរ​កំពូល​តារាង​ក្នុង​តំបន់​អាស៊ាន ដែល​មានការ​រីក​រាលដាល​កូ​វី​ដ​១៩​ច្រើន​ជាងគេ​ដដែល ពោល​បើ​រាប់​មក​ទល់​ពេល​នេះ ឥណ្ឌូ​នេ​ស៊ី​មាន​អ្នក​ឆ្លង​សរុប​ជិត ៣​លាន​៥​សែន​នាក់​ហើយ រីឯ​អ្នក​ស្លាប់​វិញ​មាន​ដល់​ទៅ​ជិត ១០​ម៉ឺន​នាក់​ឯណោះ​។

កូរ៉េ​ខាងត្បូង​រក​ឃើញ​មេរោគ​បំ​ប្លែក​ថ្មី ឌែ​លតា​បូក ជា​លើក​ដំបូង

កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​នេះ ក៏​បាន​ប្រកាស​រក​ឃើញ​កូ​វី​ដ​១៩​ប្រភេទ ឌែ​លតា​បូក ចំនួន​២​ករណី​ផង​ដែរ ដែល​ជា​ការ​រក​ឃើញ​ដំបូង​របស់​ខ្លួន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ​។

ក្នុង​ចំណោម​ករណី​ទាំង​ពីរ មាន​មួយ​ករណី​រក​ឃើញ​លើ​បុរស​វ័យ​៤០​ឆ្នាំ​ម្នាក់ ដោយ​បុរស​រូប​នោះ​មិន​ដែល​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​នោះ​ទេ​។ ដោយឡែក សម្រាប់​មួយ​ករណី​ទៀត​រក​ឃើញ​លើ​អ្នក​ធ្វើ​ដំណើរ​ពី​សហរដ្ឋអាមេរិក ដែល​គាត់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩​រួច​ហើយ​។

ប្រការ​នេះ​ត្រូវ​បាន​អាជ្ញាធរ​កូរ៉េ​ខាងត្បូង​ដាក់​ការ​សង្ស័យ​ថា មេរោគ​កូ​វី​ដ​១៩ ឌែ​លតា​បូក​នេះ កំពុង​ចរាចរ​នៅ​ក្នុង​ប្រទេស​កូរ៉េ រួច​ជា​ស្រេច​ទៅ​ហើយ គ្រាន់តែ​គេ​មិន​ទាន់​បាន​រក​វា​ឃើញ​ក្នុង​ចំនួន​ច្រើន​ប៉ុណ្ណោះ​។ 

គួរ​បញ្ជាក់​ថា កូរ៉េ​ខាងត្បូង មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​ប្រចាំ​ថ្ងៃជា​មធ្យម​ក្នុង​រង្វង់​១​ពាន់​នាក់ ខណៈ​ករណី​ឆ្លង​សរុប​បាន​កើន​ដល់​ជាង​២០​ម៉ឺន​នាក់ និង  ស្លាប់​ជាង​២​ពាន់​នាក់​។ 

តើ​អ្វី​ទៅ​ជា​មេរោគ​បំប្លែង​ថ្មី ឌែ​លតា​បូក ហើយ​វា​មាន​កម្រិត​នៃ​ការ​ឆ្លង​យ៉ាងណា​ដែរ?

កូ​វី​ដ​១៩​ប្រភេទ​ឌែ​លតា​បូក ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​កាលពី​ខែមេសា នៅ​ក្នុង​រដ្ឋ​ចំនួន​បី​នៃ​ប្រទេស​ឥណ្ឌា​។ បច្ចុប្បន្ន​វា​បាន​បង្ហាញ​វត្ត​មាននៅ​ជាង ២០​ប្រទេស​រួច​ហើយ រួម​មាន ឥណ្ឌូ​នេ​ស៊ី ជប៉ុន កូរ៉េ​ខាងត្បូង អង់គ្លេស ព័រ​ទុ​យ​ហ្គា​ល់ អា​មេ​រិ​ក ស្វី​ស រុ​ស្ស៊ី និង ប៉ូ​ឡូញ ជាដើម ប៉ុន្តែ​ការ​រក​ឃើញ​ក្នុង​ប្រទេស​ទាំង​អស់នេះ នៅ​មាន​ចំនួន​ករណី​តិចតួច​នៅឡើយ​ទេ​។

កូ​វី​ដ​១៩​ឌែ​លតា​បូក ជា​ការ​បំប្លែង​ខ្លួន​ថ្មី​មួយ​កម្រិត​ទៀត​ចេញពី​វីរុស​កូ​វី​ដ​១៩ ឌែ​លតា ដែល​បាន​រក​ឃើញ​ដំបូង​ក្នុង​ប្រទេស​ឥណ្ឌា ដូច​គ្នា​ផង​ដែរ​។

បើ​តាម​ការ​អះអាង​ពី​អ្នកជំនាញ​សុខាភិបាល​ឥណ្ឌា កូ​វី​ដ​១៩​ឌែ​លតា​បូក​មាន​លក្ខណៈ​ឆ្លង​រាលដាល​កាន់តែ​ងាយស្រួល ជ្រាប​ចូល​ទៅ​ដល់​កោសិកា​សួត​កាន់តែ​ងាយស្រួល ហើយ​វា​កាន់តែ​មាន​សមត្ថភាព​ប្រឆាំង​ទប់ទល់​ទៅ​នឹង​ការ​ព្យាបាល​តាម​រយៈ​ការ​បង្កើត​អង់ទីគ័រ​ដើម្បី​ប្រឆាំង​មេរោគ​ឆ្លង​។ ភ្លាម​ៗ​បន្ទាប់​ពី​រក​ឃើញ កូ​វី​ដ​១៩​ឌែ​លតា​បូក ឥណ្ឌា​បាន​ដាក់​វិ​រុស​ប្រភេទ​ថ្មី​នេះ ចូល​ក្នុង​បញ្ជី​ជា​មេរោគ​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​។ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​មក​ពី​ប្រទេស​ដទៃ​ទៀត បាន​និយាយ​ថា ការ​អះអាង​របស់​អ្នកជំនាញ​ឥណ្ឌា​ជា​ការ​អះអាង​លឿន​រហ័ស​ពេក មិន​ទាន់​មានការ​សិក្សា​ច្បាស់លាស់​នៅឡើយ​។

 សូម​បញ្ជាក់​ថា បច្ចុប្បន្ន​មេរោគ​កូ​វី​ដ​បំប្លែង​ខ្លួន​ថ្មី​ឌែ​លតា​បូក​នេះ កំពុង​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​នៅ​ជុំវិញ​ពិភពលោក សិក្សា​ស្រាវជ្រាវ​បន្ថែម​នៅឡើយ​ទេ ហើយ​ក៏​មិន​ទាន់​មាន​ឯកសារ​ផ្លូវការ​ណាមួយ​ពី​អង្គការ​សុខភាព​ពិភពលោក ដើម្បី​កំណត់​ពី​ហានិភ័យ​នៃ​មេរោគ​ប្រភេទ​នេះ​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើរដ្ឋមន្ត្រីការបរទេសអាស៊ាន និងប្រទេសដៃគូបានជួបពិភាក្សាគ្នាលើប្រធានបទក្តៅៗអី្វខ្លះក្នុងតំបន់?

ព័ត៌មាន
ថ្នាក់ដឹកនាំដែលជារដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនៃសមាជិកអាស៊ានបានមកជួបពិភាក្សាគ្នា ជាមួយប្រទេសដៃគូរសំខាន់ៗជាច្រើនទៀត រួមមានជប៉ុន ចិន និ…

ស្ថានភាពកូវីដ-១៩នៅថៃកាន់តែអាក្រក់ទៅ ខណៈត្រឹមតែ១ថ្ងៃរកឃើញអ្នកឆ្លងដល់ជាង២ម៉ឺននាក់ ច្រើនបំផុតមិនធ្លាប់មាន!

ព័ត៌មាន
ស្ថានភាពការឆ្លងកូវីដ-១៩ក្នុងប្រទេសថៃក្បែរខាងកម្ពុជាយើង នៅតែបន្ដវិវត្តឆ្ពោះទៅមុខកាន់តែអាក្រក់ទៅៗ បើទោះបីជារាជរដ្ឋាភិបាលថៃ បានសម្រេចបន្ដការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ