សេដ្ឋកិច្ចពិភពលោក

តើសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២-២០២៣ មានការប្រែប្រួលយ៉ាងណាខ្លះ?


កំណើនសេដ្ឋកិច្ចពិភពលោកនឹងកើនឡើងវិញយឺតនៅឆ្នាំ ២០២២-២០២៣។ សេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថានឹងមានកំណើន ៤ភាគរយនៅឆ្នាំ ២០២២ ដែលជាកំណើនយឺត បើធៀបនឹងឆ្នាំ២០២១ ដែលមាន ៥,៥%។ ដោយឡែក នៅឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចពិភពលោកនឹងបន្ដថមថយថែមទៀតមកនៅត្រឹម ៣,៥% ចំពេលដែលមានរលកថ្មីនៃការឆ្លងជំងឺកូវីដ-១៩ គួបផ្សំនឹងបញ្ហាប្រឈមទីផ្សារការងារ ឧបសគ្គខ្សែចង្វាក់ផ្គត់ផ្គង់ និង ការកើនឡើងអតិផរណាជាដើម។ នេះយោងតាមការចេញផ្សាយ របាយការណ៍របស់អង្គការសហប្រជាជាតិ UN។
ទំនិញក្នុងកុងតឺន័រនៅលើកំពង់ផែមួយ

របាយការណ៍​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក និង​ទស្សនវិស័យ​ឆ្នាំ ២០២២​របស់​អង្គការសហប្រជាជាតិ បាន​បង្ហាញ​ថា សម្ទុះ​កំណើនសេដ្ឋកិច្ច​សកលលោក​បាន​ចាប់ផ្ដើម​មាន​យឺត​ជាង​អ្វី​ដែល​រំពឹង​ទុក​ពី​មុន​នៅ​ចុងឆ្នាំ​២០២១ ក្នុង​នោះ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ៗ​ដូច​ជា​ប្រទេស​ចិន សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក គឺ​សុទ្ធតែ​ត្រូវ​បាន​ព្យាករ​ពី​ការ​ងើបឡើង​នៃ​កំណើនសេដ្ឋកិច្ច​យឺត​ដូច​គ្នា​ដែរ ដោយសារ​ឥទ្ធិពល​នៃ​កត្តា​ជំរុញ​សារពើពន្ធ ការ​ធ្លាក់​ចុះ​រូបិយ​វត្ថុ និង​ការ​រំខាន​ដល់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ធំ​ៗ​បាន​លេច​ចេញ ក្រោយ​មាន​វត្តមាន​មេរោគ​អូ​មី​ក្រុង​។

ទន្ទឹម​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩ ការ​កើនឡើង​សម្ពាធ​អតិផរណា​នៅ​ក្នុង​ប្រទេស​មាន​សេដ្ឋកិច្ច​អភិវឌ្ឍន៍​ធំ​ៗ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន ក៏​បង្ហាញ​ពី​ហានិភ័យ​បន្ថែម​ចំពោះ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​សកលលោក​ផង​ដែរ ខណៈ​អតិផរណា​ពិភពលោក​បាន​កើនឡើង​ដល់​ប្រមាណ ៥,២%​ក្នុង​ឆ្នាំ ២០២១​។

របាយការណ៍​ដែល​ចេញ​ដោយ​អង្គការសហប្រជាជាតិ​នេះ​បាន​ព្រមាន​ថា ផលវិបាក​រយៈពេល​វែង​ដែល​កំពុង​កើត​មាន​ដោយសារ​មេរោគ​ឆ្លង​កូ​វី​ដ​១៩ កំពុង​ធ្វើ​ឲ្យ​មាន​ភាព​មិន​ស្មើគ្នា​នោះ​ឡើយ ចំពោះ​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច​នៅ​តាម​ប្រទេស​នានា ពិសេស​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។ ក្នុង​នោះ សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ភាគច្រើន ការ​ស្ទុះ​ងើបឡើង​វិញ​ពេញលេញ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់​នឹង​នៅ​តែ​ពិបាក​សម្រេច​បាន​ណាស់​។

សូម​រំ​ឮ​កថា ការ​ព្យាករណ៍​មុន​ការ​លេចឡើង​នូវ​មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង​បាន​បង្ហាញ​ថា ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់​នៅ​ក្នុង​ប្រទេស​សេដ្ឋកិច្ច​អភិវឌ្ឍន៍​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ងើបឡើង​វិញ​នៅ​ឆ្នាំ ២០២៣៕ 

None



អត្ថបទបន្ទាប់


ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាមានដល់ ២០០ពាន់លានដុល្លារនៅឆ្នាំ២០២១

មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាកត់សម្គាល់ឃើញថា ការទូទាត់សងប្រាក់នៅកម្ពុជាជាពិសេសតាមប្រព័ន្ធអេឡិចត្រូនិកមានការរីកចម្រើនគួរឲ្យកត់សម្គាល…

កូវ៉ាក់ចែកចាយវ៉ាក់សាំងបានដល់ ១ ពាន់លានដូសហើយ ខណៈវិសមភាពវ៉ាក់សាំងនៅតែបន្ដមាន

រហូតមកទល់ពេលនេះ កម្មវិធីចែករំលែកវ៉ាក់សាំងជាសកលតាមរយៈយន្តការកូវ៉ាក់ បានចែកចាយវ៉ាក់សាំងកូវីដ១៩ បានចំនួន ១ ពាន់លានដូសហើយ ដែលត្រូវប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ