សម្ពាធលើម៉ាកយីហោល្បីៗក្នុងព្រឹត្តិការណ៍អូឡាំពិក

ក្រុមហ៊ុនម៉ាកយីហោពិភពលោកធំៗប្រុងប្រយ័ត្ន ចំពោះការផ្សាយពាណិជ្ជកម្មនៅព្រឹត្តិការណ៍អូឡាំពិកនៅប៉េកាំង


បញ្ហាទាក់ទិនទៅនឹងការប្រារព្ធកីឡាអូឡាំពិករដូររងានៅទីក្រុងប៉េកាំងនៅឆ្នាំក្រោយនេះ នៅតែស្ថិតក្នុងការតាមដានពីសំណាក់ពិភពលោក។ តួយ៉ាង ក្រៅតែពីបញ្ហាការធ្វើពហិការការទូតពីប្រទេសមួយចំនួនហើយនោះ នៅពេលនេះបញ្ហាទាក់ទងនឹងការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនធំៗម៉ាកល្បីៗពិភពលោក នៅក្នុងព្រឹត្តិការណ៍នេះ ក៏កំពុងមានការពិចារណា និងប្រុងប្រយ័ត្នចំពោះការផ្សាយពាណិជ្ជកម្មរបស់ពួកគេដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន The Wall Street Journal។
ស្រ្តីម្នាក់កំពុងឈរពីខាងមុខនឹងផ្ទាំងស្លាក កីឡាអូឡាំពិករដូររងានៅទីក្រុងប៉េកាំងនៅឆ្នាំ២០២២

បើយោងតាមនាយកប្រតិបត្តិ​ផ្នែកផ្សព្វផ្សាយ​ពាណិជ្ជកម្ម និងទីផ្សារ នៅក្នុង​ព្រឹត្តិការណ៍កីឡាអូឡាំពិក បាន​អះអាងថា ក្រុមហ៊ុនធំៗ ម៉ាកយីហោមួយចំនួនកំពុងពិចារណា មិនធ្វើទីផ្សារ(Marketing) នៅក្នុងទីក្រុងប៉េកាំង ដែលជាកន្លែងម្ចាស់ផ្ទះបើកទទួលរៀបចំព្រឹត្តិការណ៍កីឡាកីឡាអូឡាំពិក​នោះទេ។ ម៉ាកយីហោមួយចំនួនទៀត គ្រោងនឹងដកខ្លួនពីការផ្សាយពាណិជ្ជកម្មអំឡុងពេលប្រកួត មកផ្សាយនៅក្រោយការប្រកួតវិញ។

គួរកត់សម្គាល់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិកជាឱកាសមួយសម្រាប់​ក្រុមហ៊ុនម៉ាកយីហោធំៗ ជុំវិញពិភពលោក ក្នុងការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ពីផលិតផល និងសេវាកម្ម​របស់ពួកគេ ទៅកាន់ទស្សនិកជន​ដ៏ច្រើន ជាលក្ខណៈអន្តរជាតិ។

គួរជម្រាបថា គេមិនទាន់មានទិន្នន័យពីតម្លៃផ្សាយពាណិជ្ជកម្មសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារនៅប្រទេសចិននោះទេ ប៉ុន្តែគេនៅចាំបានថា ក្នុងព្រឹត្តិកាណ៍ដដែលនេះ កាលពីឆ្នាំ២០១៨ ដែលកូរ៉េខាងត្បូងទទួលធ្វើម្ចាស់ផ្ទះ ក្រុមហ៊ុននិងម៉ាកយីហោល្បីៗ បាន ចំណាយប្រាក់ប្រមាណ ៩០០លានដុល្លារសម្រាប់ការផ្សព្វផ្សាយនៅលើ​ទូរទស្សន៍ជាតិ ពេញមួយព្រឹត្តិការណ៍កីឡានេះ​។ 

សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក ​ឆ្នាំ២០២២នេះទៀតសោត ក្រុមហ៊ុនម៉ាកយីហោធំៗ ពិសេសយីហោរបស់អាមេរិកតែម្តង កំពុងស្ថិតក្រោមការដាក់គំនាបពីអ្នកនយោបាយអាមេរិក និងក្រុមអ្នកការពារសិទ្ធិមនុស្ស  ឲ្យដកខ្លួនពីព្រឹត្តិការណ៍កីឡាខាងលើ។

គួររំឭកថា រដ្ឋបាលលោកចូបៃឌិន កាលពីដើមខែធ្នូនេះ បានសម្រេចធ្វើ​ពហិការ ដោយមិនបញ្ចូន​អ្នកការទូត​ឲ្យទៅចូលរួមអូឡាំពិកឡើយ ក្រោមហេតុផលសិទ្ធិ​មនុស្ស​​នៅស៊ីនជាំង។ បន្តបន្ទាប់មក មានប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកមួយចំនួន បានធ្វើដូចគ្នានេះដែរ ក្នុងនោះមានអង់គ្លេស អូស្ត្រាលី និង ជប៉ុន។

សូមជម្រាបដែរថា បច្ចុប្បន្នម៉ាកយីហោទាំងឡាយ កំពុងប្រឈមមុខនឹងភារកិច្ច២​នៅក្នុង​ព្រឹត្តិការណ៍កីឡាអូឡាំពិក​នៅទីក្រុងប៉េកាំង​នៅឆ្នាំក្រោយនេះ​ គឺទី១ ធ្វើយ៉ាងណាព្យាយាមផ្គាប់ចិត្តអ្នកនយោបាយនិងក្រុមសិទ្ធិមនុស្ស ​និងទី២ គឺពួកគេក៏កំពុងព្យាយាមជៀសវាង ការប៉ះទង្គិចជាមួយប្រទេសចិនដែលជាទីផ្សារដ៏ធំ ហើយដែលជាប្រភពប្រាក់ចំណេញដ៏សំខាន់សម្រាប់អាជីវកម្មពួកគេ៕ 

None



អត្ថបទបន្ទាប់


តម្លៃភាគហ៊ុនអាស៊ី និងប្រេងឆៅរង្គោះរង្គើ ដោយសារតែក្ដីបារម្ភកើនឡើងទាក់ទងនឹងអូមីក្រុង

តម្លៃភាគហ៊ុននៅអាស៊ី និងប្រេងឆៅរង្គោះរង្គើ ដោយសារតែក្ដីបារម្ភកើនឡើងទាក់ទងនឹងអូមីក្រុង។ នៅថ្ងៃចន្ទដើមសប្តាហ៍នៃការបើកឆាកការជួញដូរផ្សារភាគហ…

អ្នកឆ្លងកូវីដ១៩ ប្រចាំថ្ងៃនៅចិនកើនដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន នៅ២១ខែចុងក្រោយនេះ

ប្រទេសចិន នៅថ្ងៃអាទិត្យទី២៦ខែធ្នូ បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន នៅក្នុងតួលេខរយៈពេល ២១ខែចុងក្រោយនេះ ដោយស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ