ការមកដឹកវ៉ាក់សាំង Moderna នៅកម្ពុជា

វ៉ាក់សាំងកូវីដ១៩ ប្រភេទ Moderna ជាង១៨ម៉ឺនដូសបន្ថែមទៀត ត្រូវបានមជ្ឈមណ្ឌលកូវ៉ាក់ផ្ដល់ជូនកម្ពុជា អត្ថបទ៖ ខេមបូណូមីស


វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Moderna ដែលជាវ៉ាក់សាំងផលិតនៅសហរដ្ឋអាមេរិក ប្រមាណ ជាង ១៨ម៉ឺន៨ពាន់ដូស ដែលជាជំនួយពីមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅល្ងាចថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Moderna ដែលជាវ៉ាក់សាំងផលិតនៅសហរដ្ឋអាមេរិក បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅល្ងាចថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ប្រទេសកម្ពុជា ក៏ជាប្រទេសមួយ ដែលត្រូវបានមជ្ឈមណ្ឌលកូវ៉ាក់កំណត់ជាប្រទេសត្រូវផ្តល់នូវជំនួយវ៉ាក់សាំង ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ។ មជ្ឈមណ្ឌលកូវ៉ាក់ បានកំណត់ផ្តល់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ប្រមាណ ៦,៦លានដូសមកដល់ប្រទេសកម្ពុជាក្នុងជំហានដំបូង។ មកដល់ពេលនេះ វ៉ាក់សាំងប្រមាណជិត ៣លានដូសហើយ ដែលកូវ៉ាក់ បានបញ្ជូនមកដល់ប្រទេសប្រទេសកម្ពុជា។

ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺជាយុទ្ធសាស្ត្រចម្បងមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ-១៩។ មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជា រកបានវ៉ាក់សាំងសរុបជាង ៤០លានដូស។ ក្នុងនោះជាង ៣០លានដូសជាវ៉ាក់សាំង ដែលកម្ពុជា បានបញ្ជាទិញពីប្រទេសចិន។

មជ្ឈមណ្ឌលកូវ៉ាក់ គឺជាយន្តការអន្តរជាតិមួយ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងអង្គការសុខភាពពិភពលោក និងអង្គការអភិវឌ្ឍន៍អន្តរជាតិនានា ដើម្បីស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រទេសក្រីក្រ និងប្រទេសអភិវឌ្ឍន៍តិចតួច៕

None



អត្ថបទបន្ទាប់


ការងើបឡើងនៃសេដ្ឋកិច្ចពិភពលោក នឹងត្រូវបានរាំងស្ទះដោយសារមេរោគបំប្លែងថ្មី អូមីក្រុង ឬយ៉ាងណា?

មេរោគបំប្លែងថ្មី អូមីក្រុង កំពុងក្លាយជាបញ្ហាដ៏ស្មុគស្មាញ ក្នុងការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញជាថ្មី យ៉ាងណាខ្លះ? ការរកឃើញ មេរោគបំប្លែងថ្មី អ…

តម្លៃប្រេងរអិលធ្លាក់ចុះអស់១០ដុល្លារក្នុងមួយធុងបារ៉ែល ដោយសារឥទ្ធិពលមេរោគបំប្លែងថ្មី អូមីក្រុង

តម្លៃប្រេងបានធ្លាក់ចុះដល់ទៅ ១០ដុល្លារអាមេរិក ក្នុងមួយធុងបារ៉ែល នៅថ្ងៃជួញដូរចុងក្រោយកាលពីចុងសប្ដាហ៍មុននេះ ដែលជាការធ្លាក់ចុះប្រចាំថ្ងៃខ្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ