សហរដ្ឋអាមេរិក

កំណើនសេដ្ឋកិច្ចអាមេរិក អាចនឹងធ្លាក់ចុះ ២៤% នៅក្នុងត្រីមាសទី២ ឆ្នាំ២០២០


ក្រុមហ៊ុនវិនិយោគលើផ្សារហ៊ុនអន្តរជាតិ Goldman Sachs បានធ្វើការព្យាករណ៍ពី កំណើនសេដ្ឋកិច្ចរបស់អាមេរិក ថាអាចនឹងធ្លាក់ចុះរហូតដល់ទៅ ២៤% នៅក្នុងត្រីមាសទី២ ឆ្នាំ ២០២០នេះ ដែលជាអត្រាមួយទាបបំផុត ទាបជាង អត្រានៅក្នុងពេលវិបត្តិសេដ្ឋកិច្ចសកលលោកឆ្នាំ ២០០៨ ទៅទៀត ដោយសារតែបញ្ហាមេរោគកូវីដ១៩ ញាំញីដល់ អាមេរិក លើសពីការរំពឹងទុក។ នេះបើយោងតាម សារព័ត៌មានអន្តរជាតិធំៗជាច្រើន ចេញផ្សាយនៅថ្ងៃនេះ។
កំណើនសេដ្ឋកិច្ចអាមេរិក អាចនឹងធ្លាក់ចុះ ២៤% នៅក្នុងត្រីមាសទី២ ឆ្នាំ២០២០(រូបភាព៖limacharlienews.com)
ដោយ

ក្រុម​អ្នកវិភាគ​មក​ពី ក្រុមហ៊ុន Goldman Sachs Group បាន​គូសបញ្ជាក់​ថា កំណើនសេដ្ឋកិច្ច​អា​មេ​រិ​ក នឹង​ថយ​ចុះ ២៤%​នៅ​ក្នុង​ត្រីមាស​ទី ២ ឆ្នាំ ហើយ​វា​ជា​អត្រា​មួយ ទាប​បំផុត ចាប់តាំងពី​ឆ្នាំ ១៩៥៨​មក ដែល​ត្រីមាស​ទី ១ ធ្លាក់​ចុះ​ត្រឹមតែ ១០%​។​របាយការណ៍​វិភាគ​នេះ បាន​បញ្ជាក់​ទៀត​ថា ការ​បញ្ឈប់​សកម្មភាព​សេដ្ឋកិច្ច​ភ្លាម​ៗ របស់​អា​មេ​រិ​ក ដើម្បី​ឆ្លើយ​តប​ទៅ​នឹង វិបត្តិ​មេរោគ​កូ​វី​ដ​១៩ ពិត​ណាស់​គឺជា វិធានការ​មួយ មិន​ធ្លាប់​មាន​ពី​មុន​មក ហើយ​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង កំពុង​ចាប់ផ្តើម​ដំណើរការ​ហើយ​។​ការ​ថមថយ​ចុះ​នេះ បាន​ចាប់ផ្តើម​រីក​ធំ ជា​បណ្តើរ​ៗ ដោយ​ទីក្រុង និង​រដ្ឋ​ជា​ច្រើន បាន​ប្រកាស​ឲ្យ ប្រជាជន រស់នៅ​ក្នុងផ្ទះ ហើយ​បុគ្គលិក​និយោជិត​របស់​ក្រុមហ៊ុន តម្រូវ​ឲ្យ​ធ្វើការ​ពី​ផ្ទះ ដូច​គ្នា​។

លើស​ពី​នេះ​ទៅ​ទៀត ហាង​លក់ដុំ និង​រាយ ភោជនីយដ្ឋាន និង​បារ ទូ​ទាំង​ប្រទេស​ត្រូវ​បិទ​ជា​បណ្តោះអាសន្ន ហើយ​ក្រុមហ៊ុន​អាកាសចរណ៍​ជា​ច្រើន បាន​កាត់​បន្ថយ​ជើងហោះហើរ ហើយ​ខ្លះ​ទៀត សម្រេច​ផ្អាក​អាជីវកម្ម​តែ​ម្តង​។

ទោះបីជា​យ៉ាងណា អ្នកវិភាគ​ជា​ច្រើន នៅ​តែ​មាន​សុទិដ្ឋិនិយម​ចំពោះ កំណើនសេដ្ឋកិច្ច​របស់​អា​មេ​រិ​ក នៅ​ក្នុង​ឆមាស​ទី ២ ដោយ​រំពឹង​ថា អា​មេ​រិ​ក អាច​នឹង​សម្រេច​កំណើន ១២% នៅ​ត្រីមាស​ទី ៣ និង ១០% នៅ​ក្នុង​ត្រីមាស​ទី ៤ ឆ្នាំ ២០២០​នេះ​។​សូម​ជម្រាប​ថា គិត​ត្រឹម​ថ្ងៃ​ទី ២៣ ខែមីនា​នេះ​ករណី​ឆ្លង​មេរោគ​កូ​វី​ដ​១៩ នៅ​សហរដ្ឋអាមេរិក បាន​កើនឡើង​លើស ៣​ម៉ឺន ៤​ពាន់​ករណី​ហើយ ខណៈ​អ្នកមាន​ផ្ទុកមេរោគ តែ​មិន​ទាន់​បង្ហាញ​រោគ​សញ្ញា គឺ​មាន​ចំនួន​ច្រើន ដែល​មាន​ន័យ​ថា ផល​ប៉ះ​បាល់​ដល់​សេដ្ឋកិច្ច​អា​មេ​រិ​ក គឺ​នៅ​មាន​ទំហំ​ធំ​ជាង​នេះ​ទៅ​ទៀត​៕

None



អត្ថបទបន្ទាប់


សិង្ហបុរី ហាមអ្នកដំណើររយៈពេលខ្លី ឆ្លងកាត់ប្រទេសរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩!

ចាប់ពីថ្ងៃទី ២៣ ខែមីនា នេះតទៅ ប្រទេសសិង្ហបុរី នឹងចាប់ផ្តើមហាមឃាត់ អ្នកដំណើររយៈខ្លី ដែលត្រូវឆ្លងកាត់ ឬផ្លាស់ប្តូរជើងហោះហើរ មិនឲ្យចូលមកប្រ…

ជប៉ុនផ្តល់ហិរញ្ញប្បទានជាង៣០០លានដុល្លារអាមេរិកបន្ថែម ដល់គម្រោងចំនួន៥នៅកម្ពុជា

នៅព្រឹកថ្ងៃទី២៤ ខែមីនា នេះ ប្រទេសជប៉ុនបានសម្រេចផ្តល់ហិរញ្ញប្បទានប្រមាណ ៣១២,៣៧ លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជា ដើម្បីជួយដល់គម្រោងចំនួន០៥…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ