ទិន្នផលស្រូវវៀតណាម

ទិន្នផលស្រូវវៀតណាមបានកើនដល់ជិត៤៤លានតោនទៀតក្នុងឆ្នាំ ២០២១ ទោះបីផ្ទៃដីដាំដុះថយចុះ


ទិន្នផលស្រូវរបស់ប្រទេសវៀតណាមនៅឆ្នាំ២០២១ សម្រេចបានដល់ទៅជិត ៤៤ លានតោនក្នុងឆ្នាំ ២០២១ កើនឡើងជាង១លានតោនធៀបនឹងឆ្នាំ២០២០ បើទោះបីជា ផ្ទៃដីដាំដុះមានការថយចុះប្រហែលជិត៤ម៉ឺនហិកតាក្ដី។ ស្របពេលដែល ទិន្នផលកើនឡើង គុណភាពអង្ករសម្រាប់ការនាំចេញរបស់វៀតណាមក៏កើនខ្ពស់ដែរ ដែលជំរុញឲ្យតម្លៃអង្ករនាំចេញរបស់វៀតណាមគិតជាមធ្យមមានដល់ជាង៥០០ដុល្លារអាមេរិកក្នុងមួយតោនកាលពីឆ្នាំ២០២១។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vietnam Plus។
កសិករវៀតណាមកំពុងដើរទប់ទំនប់ស្រែ
ដោយ

ទោះបីផ្ទៃដីដាំដុះស្រូវរបស់វៀតណាមថយចុះប្រមាណជិត៤ម៉ឺនហិកតាក៏ដោយចុះ ប៉ុន្តែបរិមាណផលិតកម្មស្រូវរបស់វៀតណាមបានកើនឡើងខ្ពស់ជាងមុន ដោយមួយហិកតាកើនខ្ពស់ជាងទិន្នផលកាលពីឆ្នាំ២០២០ដល់ទៅជាង ២០០គីឡូឯណោះ។ កំណើនទិន្នផលស្រូវៀតណាមកើនឡើងនេះ ក៏ដោយសារតែមានការប្រើប្រាស់ពូជស្រូវគុណភាពខ្ពស់ក្នុងវិស័យកសិកម្មបានកើនឡើង ៧៧ ភាគរយ ហើយវាបានរួមចំណែកលើកកម្ពស់សមាមាត្រអង្ករគុណភាពខ្ពស់របស់វៀតណាមសម្រាប់រនាំចេញផងដែរ។ កត្តានេះ បានជួយលើកតម្លៃអង្ករនាំចេញរបស់វៀតណាមជាមធ្យមមានដល់ ៥០៣ ដុល្លារក្នុងមួយតោនក្នុងឆ្នាំ ២០២១ កើនពី ៤៩៦ ដុល្លារក្នុងមួយតោនកាលឆ្នាំ ២០២០។ ជាមួយគ្នានេះ  តម្លៃទឹកប្រាក់ពីការនាំចេញអង្កររបស់វៀតណាមនៅពេញមួយឆ្នាំ២០២១ ត្រូវបានគេប៉ាន់ប្រមាណថា អាចមានដល់ជិត ៣ពាន់៣រយលានដុល្លារអាមេរិក។

យ៉ាងណាមិញ ចំពោះវិស័យកសិកម្មនេះដែរ វៀតណាមមានគោលដៅផលិតគ្រាប់ធញ្ញជាតិឲ្យបានដល់ជាង ៤៨ លានតោនក្នុងឆ្នាំ ២០២២ខាងមុខនេះ ដែលក្នុងនោះទិន្នផលស្រូវរំពឹងថាអាចនឹងមានចន្លោះពី ៤៣ ទៅដល់ជិត ៤៤ លានតោនផងដែរ។

កាលពីឆ្នាំ២០២០ វៀតណាមនាំចេញអង្ករបានជាង៦លានតោន ដែលមានតម្លៃទឹកប្រាក់ជាង៣ពាន់លានដុល្លារ មានបរិមាណនាំចេញធ្លាក់ចុះ៣,៥% តែទឹកប្រាក់នាំចេញកើនជាង៩% ធៀបនឹងឆ្នាំ២០១៩។

យ៉ាងណាមិញ នៅក្នុងរដូវដាំដុះឆ្នាំ ២០២១-២០២២ តំបន់ភាគខាងត្បូងនៃប្រទេសវៀតណាមគ្រោងនឹងដាំដុះស្រូវលើផ្ទៃដី ១លាន៦ សែនហិកតា ខណៈតំបន់ភាគខាងជើង នឹងដាំដុះស្រូវលើផ្ទៃដីជាង ១លានហិកតា។ ទន្ទឹមនឹងនេះ តំបន់ឆ្នេរកណ្តាលភាគខាងត្បូង និងតំបន់ខ្ពង់រាបកណ្តាល នឹងធ្វើការដាំដុះស្រូវលើផ្ទៃដីសរុបជាង ៣២ម៉ឺនហិកតាផងដែរ៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន Apple បំបែកកំណត់ត្រាប្រវត្តិសាស្ត្រ ក្លាយជាក្រុមហ៊ុនទីមួយក្នុងពិភពលោក ដែលមានតម្លទីផ្សារមូលធន ៣ទ្រីលានដុល្លារ នៅឆ្នាំ២០២២

ចូលដល់ឆ្នាំ២០២២ ក្រុមហ៊ុន Apple បានបំបែកកំណត់ត្រារបស់ខ្លួន ដោយបានក្លាយជាក្រុមហ៊ុនដំបូងគេក្នុងពិភពលោកដែលមានតម្លៃទីផ្សារដល់ទៅ ៣ ទ្រីលានដ…

អាមេរិកមានអ្នកឆ្លងកូវីដ១៩ជិតមួយលាននាក់ក្នុងមួយថ្ងៃ ជាអត្រាឆ្លងខ្ពស់បំផុតក្នុងពិភពលោក

សហរដ្ឋអាមេរិកនៅច្ងៃចន្ទដើមសប្តាហ៍នេះ បានរាយការណ៍ពីចំនួនអ្នកឆ្លងកូវីដ១៩ប្រចាំថ្ងៃកើនដល់ជិត១លានករណីហើយ ដែលតួលេខនេះ ជាអត្រាឆ្លងប្រចាំថ្ងៃច្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ