ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៖ រកឃើញអ្នកឆ្លង៣៨នាក់ទៀត នៅព្រឹកនេះ ធ្វើឲ្យអ្នកឆ្លងសរុបកើនដល់១៣៧នាក់ហើយ


នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ចំនួន៤០នាក់បន្ថែមទៀត ដោយក្នុងនោះ មាន៣៨នាក់ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និង២នាក់ទៀត ជាករណីនាំចូល។ សរុបរយៈពេល៥ថ្ងៃ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គឺមានរកឃើញអ្នកឆ្លងក្នុងព្រឹត្តិការណ៍នេះ ១៣៧នាក់ហើយ។ នេះបើតាមរបាយការណ៍ពីក្រសួងសុខាភិបាល។
ការវិវត្តចុងក្រោយនៃ«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» គិតត្រឹមយប់ថ្ងៃទី ២១ ខែកុម្ភៈ
ដោយ

គិតត្រឹម​ព្រឹកថ្ងៃទី ២៤ កុម្ភៈ ចំនួន​អ្នកឆ្លង​កូវីដ-១៩សរុប​នៅកម្ពុជា មាន​៦៣៣នាក់ហើយ ក្នុងនោះ​អ្នកជាសះស្បើយមាន​៤៧៦នាក់។

គិតត្រឹមព្រឹកថ្ងៃទី ២៤ កុម្ភៈ រាជរដ្ឋាភិបាលក៏​បានបិទជាបណ្ដោះអាសន្ន​នូវទីតាំង​ចំនួនជិត ៥០ទីតាំងហើយដែរ ដែលទីតាំង​ទាំងនោះ​មានជាប់ពាក់ព័ន្ធ​នឹងព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ។ មន្ត្រីជាន់ខ្ពស់​ក្រសួង​សុខាភិបាល បានអះអាងថា ព្រឹត្តិការណ៍​ឆ្លងចូល​​សហគមន៍​លើកទី៣នេះ ហាក់មាន​ភាពធ្ងន់ធ្ងរជាង​លើក​មុនៗ ហើយក្រសួងសុខាភិបាល​ក៏បានអំពាវនាវ​ដល់​បងប្អូន​ទាំងអស់​ប្រុងប្រយ័ត្ន​ខ្លួន​ឲ្យមែនទែន បើមិនចាំបាច់ទេ កុំចេញពីផ្ទះ ហើយអ្វី​ដែលពិសេសនោះ គឺត្រូវ​អនុវត្ត​នូវវិធានការ​បីកុំ និងបីការពារ​របស់​ក្រសួង​សុខាភិបាល គឺត្រូវ​ពាក់ម៉ាស់ ឡាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព។ ហើយកុំទៅកន្លែង​មាន​មនុស្ស​ច្រើនកកកុញ, កុំទៅកន្លែង​បិទជិត​គ្មានខ្យល់​ចេញចូល និងប្រើម៉ាស៊ីន​ត្រជាក់​ច្រើនពេក និងកុំ​ប៉ះពាល់គ្នា ចាប់ដៃ កៀកស្មា ឱបគ្នា នៅពេលជួបគ្នា៕

None



អត្ថបទបន្ទាប់


ពលរដ្ឋកម្ពុជាចំនួន១០នាក់ត្រូវបានជ្រើសរើសសម្រាប់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ពលរដ្ឋគំរូ Smart

ក្នុងរយៈពេល ២ខែកន្លងមកនេះ ពលរដ្ឋកម្ពុជាបានដាក់ពាក្យជ្រើសតាំងបុគ្គលណាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយប្រទេសជាតិ អ្នកជិតខាង ភូមិ និងខេត្តរប…

ហេតុផល ធ្វើឲ្យកំពូលមហាសេដ្ឋី Elon Musk ខាតបង់ប្រាក់ ៣០ពាន់លានដុល្លារ ត្រឹមតែ១យប់

រយៈពេលមិនដល់២៤ម៉ោងផង ស្ថាបនិកក្រុមហ៊ុន Tesla និង SpaceX ដែលគេស្គាល់ថា ជាកំពូលមហាសេដ្ឋីទី១ក្នុងលោក គឺលោក Elon Musk បានខាតបង់ទ្រព្យសម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ