ក្នុងចំណោមខណ្ឌទាំង១២ មានតែខណ្ឌចំនួន១០ប៉ុណ្ណោះដែលមានការវិនិយោគសំណង់លក្ខណៈជាបុរីលំនៅដ្ឋាន ក្នុងនោះរួមមាន ខណ្ឌព្រែកព្នៅ មាន ៦ទីតាំង ខណ្ឌជ្រោយចង្វា ១៣ទីតាំង ខណ្ឌសែនសុខ ១៤ ទីតាំង ខណ្ឌប្ញស្សីកែវ ៤៣ទីតាំង ខណ្ឌទួលគោក ៣ទីតាំង ខណ្ឌចម្ការមន មាន៥ទីតាំង ខណ្ឌពោធិ៍សែនជ័យ ២៣ទីតាំង ខណ្ឌមានជ័យ ១៧ទីតាំង ខណ្ឌច្បារអំពៅ ១៦ទីតាំង និងខណ្ឌដង្កោ ១២ទីតាំង។
សំណង់លំនៅដ្ឋានថ្មីៗកំពុងរីកចម្រើនខ្លាំងនេះ គឺដើរទន្ទឹមគ្នានឹងកំណើនសេដ្ឋកិច្ច និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាលក្នុងការជំរុញឲ្យមានការអភិវឌ្ឍសំណង់អគារថ្មីៗឲ្យបានកាន់តែច្រើន។
កំណើនវិស័យសំណង់ក្នុងឆ្នាំ២០១៧នេះ បានផ្តល់ការងារជូនប្រជាពលរដ្ឋសរុបប្រមាណពី ២៥ម៉ឺន ទៅ ២៦ម៉ឺននាក់ក្នុងមួយថ្ងៃ។ ដោយឡែក នៅរាជធានីភ្នំពេញ មានចំនួនកម្មករប្រមាណ ១២ម៉ឺន ទៅ ១៣ម៉ឺននាក់៕