ប្រាក់ចំណេញធនាគារ

ប្រាក់ចំណេញធនាគារអេស៊ីលីដាកើនដល់ ៩៩ លានដុល្លារ នៅ៩ខែ ឆ្នាំ២០២០


នៅរយៈពេល៩ខែ ដំបូងនៅឆ្នាំ២០២០ ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា បានរកប្រាក់ចំណេញក្រោយបង់ពន្ធកើនដល់ ៩៩ លានដុល្លារអាមេរិក និងរំពឹងថា នៅពេញមួយឆ្នាំ២០២០នេះ នឹងកើនលើស១២០ លានដុល្លារ ដែលធ្លាប់មានកាលពីឆ្នាំ២០១៩។ នេះបើតាមការអះអាងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារនេះ។
ស្នាក់ការកណ្ដាល​ធនាគារអេស៊ីលីដា
ដោយ

លោកស្រី ម៉ារ អមរា អនុប្រធាន​នាយកប្រតិបត្តិ​របស់ធនាគារ​អេស៊ីលីដា បាន​អះអាង​ នៅឆ្នាំ២០២០នេះ បើទោះបីជា​មេរោគរាតត្បាត​កំពុង​តែបន្ដ​កើតឡើង និង​មានបញ្ហាគ្រោះធម្មជាតិ​មួយចំនួន​ក៏ដោយចុះ ប៉ុន្ដែ ប្រតិបត្តិការ​អាជីវកម្ម​របស់​ធនាគារ​អេស៊ីលីដា នៅតែ​បន្ដនូវភាព​រឹងមាំ​របស់ខ្លួន ដោយ​រំពឹងថា​ប្រាក់ចំណេញនៅឆ្នាំ​២០២០ អាចនឹង​កើនឡើង​ដល់ជាង​១០០ លាន​ដុល្លារ ពោលគឺ​អាច​កើនឡើងលើស​ផែនការ​តិចតួច ខណៈកាលពីឆ្នាំ២០១៩ ប្រាក់ចំណេញ​របស់អេស៊ីលីដា​មានប្រមាណ ១២០លាន​ដុល្លារ។

បើតាម​លោកស្រី អមរា នៅត្រីមាសទី ៣ ឆ្នាំ២០២០ ប្រតិបត្តិការ​អាជីវកម្ម​របស់ធនាគារ បាន​វិល​មករកសភាព​ល្អប្រសើរ​ជាងមុន​គួរឲ្យកត់សម្គាល់។ តួយ៉ាង តាមរបាយការណ៍​សង្ខេប​ហិរញ្ញវត្ថុ​របស់​សម្ព័ន្ធ​ធនាគារ​អេស៊ីលីដា បាន​ឲ្យដឹងថា នៅត្រីមាសទី៣ ឆ្នាំ២០២០នេះ ប្រាក់ចំណូល​សរុប​ដែល​ធនាគារនេះ ទទួលបាន​មានដល់ទៅ ប្រមាណជិត ១៤៣ លាន​ដុល្លារអាមេរិក ដែលចំនួននេះ គឺមាន​ប្រហាក់ប្រហែល​នឹង​ត្រីមាសទី ៣ កាលពីឆ្នាំ​២០១៩ដែរ ខណៈដែល​ប្រាក់ចំណេញ ក្រោយបង់ពន្ធរួច​មានប្រមាណ​ជិត​៣៥​លាន​ដុល្លារ កើនឡើង​ជាង​២៣%។

អនុប្រធាននាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដាបាន​បន្ថែមទៀតថា ចំពោះ​ផលប៉ះពាល់​លើ​ឥណទាន​អតិថិជន នៅអំឡុង​ពេល​កូវីដ-១៩ គឺមាន​ប្រមាណ ៤% ប៉ុណ្ណោះ នៃទំហំឥណទាន​សរុប​ ប៉ុន្ដែ នៅត្រីមាសទី ៣កន្លងទៅ បញ្ហានេះ ហាក់មានភាព​ប្រសើរ​ឡើងវិញច្រើន ដោយសារតែ​ប្រជាពលរដ្ឋ​មានការ​ប្រកប​អាជីវកម្ម​ល្អប្រសើរ​ឡើងវិញ។ ដោយឡែក ចំពោះ​ឥណទាន​ខូច​មិនដំណើរនោះ គឺមាន​ប្រមាណជាង២% ខណៈដែល​កាលពីឆ្នាំ២០១៩ មាន​ប្រមាណ១%ប៉ុណ្ណោះ។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី​៣០​ខែ​កញ្ញា​ឆ្នាំ២០២០ ទំហំ​ប្រាក់បញ្ញើ​សរុប​ដែលធនាគារ​អេស៊ីលីដា ទទួលបាន​បានកើនឡើង​ជិត​១៦០លាន​ដុល្លារ ហើយ​សមតុល្យឥណទាន​សរុបវិញ បានកើនឡើងជិត​២៦៥ លាន​ដុល្លារ បើធៀបនឹង​ដំណាច់​ឆ្នាំ២០១៩។

បើគិត​ត្រឹម​​ថ្ងៃទី ៣០​ខែ​កញ្ញា ធនាគារ​អេស៊ីលីដា មានទ្រព្យសកម្ម​សរុប​ប្រមាណជាង ៦ពាន់​៣រយលាន​ដុល្លារ កើន​ឡើង​ប្រមាណជាង ២២៨ លាន​ដុល្លារ ឬស្មើនឹង​កំណើនជិត​៤% បើធៀប​នឹងត្រឹម​ដំណាច់​ឆ្នាំ២០១៩​កន្លងទៅ៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាមេរិកមួយទៀត និយាយថា វ៉ាក់សាំងកូវីដ-១៩​របស់ខ្លួន មានប្រសិទ្ធភាពជាង ៩៤%

ក្រុមហ៊ុន​ជីវបច្ចេកវិទ្យាដ៏ធំមួយរបស់​អាមេរិក ឈ្មោះ Moderna បាន​និយាយ​ថា ទិន្នន័យ​បឋម​នៃ​ការសាកល្បង​ដំណាក់កាល​ទី៣ បង្ហាញ​ថា វ៉ាក់សាំ…

ក្រុមហ៊ុន NagaCorp បង្ហាញគម្រោងអភិវឌ្ឍន៍​​រមណីយដ្ឋាន​តម្លៃ ៣៥០ លានដុល្លារ នៅសៀមរាប

ក្រុមហ៊ុន NagaCorp Ltd ដែលជាម្ចាស់ និងជា​ប្រតិបត្តិករ សណ្ឋាគារ និងកាស៊ីណូ NagaWorld ក្នុង​រាជធានីភ្នំពេញ បានបង្ហាញ​ពីគម្រោងអភិវឌ្ឍន៍​រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ