អត្ថបទពាណិជ្ជកម្ម!

ឥឡូវនេះ គណនីវ៉លឡេតលើអេស៊ីលីដាម៉ូបាលអាចទទួលប្រាក់ ឬសន្សំប្រាក់ដុល្លារដល់ ៥ម៉ឺន និងប្រាក់រៀល ២០០លាន


អេស៊ីលីដា ជាប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត កំពុងមានការពង្រីកសេវាកម្មរបស់ខ្លួនកាន់តែខិតទៅរកអតិថិជន តាមរយៈការពង្រីកនូវសេវាធនាគារឌីជីថលកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ យ៉ាងណាមិញ តាមរយៈគណនីវ៉លឡេត លើអេស៊ីលីដាម៉ូបាល បច្ចុប្បន្ន លោកអ្នកអាចប្រើប្រាស់សម្រាប់ការទទួលប្រាក់ ឬសន្សំប្រាក់បានកាន់តែច្រើនជាងមុន។
ឥឡូវនេះ គណនីវ៉លឡេតលើអេស៊ីលីដាម៉ូបាលអាចទទួលប្រាក់ ឬសន្សំប្រាក់ដុល្លារដល់ ៥ម៉ឺន និងប្រាក់រៀល ២០០លាន
ដោយ

អេស៊ីលីដាម៉ូបាល ដែល app ធនាគារដ៏ពេញនិយម​ជាមួយមុខងារ និងសេវាកម្ម​សំខាន់ៗជាច្រើនទំនើបទាន់សម័យ។ ជាក់ស្ដែង ឥឡូវនេះ លោកអ្នកអាច​ទទួលប្រាក់ ឬសន្សំប្រាក់​​ក្នុងគណនី​វ៉លឡេត​លើអេស៊ីលីដាម៉ូបាល ជាប្រាក់ដុល្លារបានដល់ទៅ ៥ម៉ឺនដុល្លារ និងប្រាក់រៀលដល់ទៅ ២០០លានរៀលឯណោះ ប្រសិនបើ​បានភ្ជាប់គណនីធនាគារ។ ដោយឡែក ករណីមិនទាន់ភ្ជាប់​ជាមួយគណនីធនាគារទេ នោះលោកអ្នកអាច​ទទួលប្រាក់ ឬសន្សំប្រាក់ក្នុងគណនីវ៉លឡេត លើអេស៊ីលីដាម៉ូបាលជាប្រាក់ដុល្លារបាន ១ម៉ឺនដុល្លារ និងប្រាក់រៀលបាន ៤០លានរៀល។

អេស៊ីលីដាម៉ូបាល បច្ចុប្បន្ន កំពុងមានអ្នកប្រើប្រាស់ជិត​៣លាននាក់ ជាមួយនឹងមុខងារសេវាធនាគារ​សំខាន់ៗជាច្រើន ដែល​បម្រើជាប្រយោជន៍សម្រាប់​ការរស់នៅប្រចាំថ្ងៃ ដូចជា ការផ្ទេរ ឬទទួលប្រាក់ ការទូទាត់ថ្លៃទំនិញនិងសេវាកម្ម ទិញកាតទូរសព្ទ បង់ថ្លៃទឹកភ្លើង បង់ថ្លៃសាលារៀន ទិញទំនិញតាមអនឡាញ និងសេវាជាច្រើនផ្សេងទៀត។

ចង់ដឹងពីរបៀប​ធ្វើឲ្យ​សមតុល្យគណនីវ៉លឡេត​ នៅក្នុង​អេស៊ីលីដាម៉ូបាល​របស់លោកអ្នកធំជាងមុន សូមអនុវត្ត​របៀ​បភ្ជាប់គណនីធនាគាររបស់លោកអ្នក ឥឡូវនេះ ៖ របៀបភ្ជាប់គណនីធនាគារ

None



អត្ថបទបន្ទាប់


មាន PayBand ធនាគារអេស៊ីលីដាក្នុងដៃ អាចប្រើប្រាស់សេវាទូទាត់ទំនើបៗទាន់សម័យអ្វីខ្លះ?

ធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជកម្មរបស់ខ្មែរដ៏ធំជាងគេមួយ ដែលតែងតែផ្ដល់ជូននូវសេវាធនាគារឌីជីថលយ៉ាងសម្បូរបែប ស្របទៅតាមការរីកចម្រើនដ៏ឆា…

ព្យុះណូរុបោកបក់ខ្លាំង បង្ខំឲ្យវៀតណាមត្រូវបិទសាលារៀន ព្រលានយន្តហោះ និងដាក់បម្រាមគោចរ

ចាប់តាំងពីថ្ងៃទី២៧កញ្ញាមកអាជ្ញាធរវៀតណាមបានផ្តើមដាក់ចេញបំរាមគោចរលើការធ្វើដំណើរក្នុងតំបន់មួយចំនួន បិទសាលារៀន និងប្រកាសបិទព្រលានយន្តហោះស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ