
ការប្រើប្រាស់អេស៊ីលីដាម៉ូបាលសម្រាប់ស្កែនទូទាត់តាម KHQR របស់ធនាគារអេស៊ីលីដា គឺមានភាពងាយស្រួល លឿនរហ័ស និងសុវត្ថិភាពខ្ពស់បំផុត។ អ្វីដែលពិសេសនោះ គឺការទូទាត់តាម KHQR ជាមួយអេស៊ីលីដាម៉ូបាល នឹងអាចទទួលបានការបញ្ចុះតម្លៃពិសេសនៅតាមហាងទំនិញ ភោជនីយដ្ឋាន និងផ្ទះសំណាក់សណ្ឋាគារជាច្រើន ដែលជាដៃគូរបស់ធនាគារអេស៊ីលីដា។

មិនត្រឹមតែមានប្រើប្រាស់នៅតាមហាងលក់ទំនិញប៉ុណ្ណោះទេ សូម្បីតែនៅតាមវត្តអារាមនានា ប្រជាពលរដ្ឋក៏កំពុងនិយមអាចប្រើប្រាស់អេស៊ីលីដាម៉ូបាល សម្រាប់ស្កែន QR Code ដើម្បីចូលបច្ច័យធ្វើបុណ្យកាន់បិណ្ឌបានយ៉ាងស្រួលរ។
លើសពីនេះ តាមរយៈអេស៊ីលីដាម៉ូបាល ការផ្ញើប្រាក់ទៅស្រុកកំណើតទីជិត ទីឆ្ងាយនៅអំឡុងពេលបុណ្យកាន់បិណ្ឌឆ្នាំនេះ ក៏ជាជម្រើសដ៏ល្អប្រសើរមួយ សម្រាប់ប្រជាពលរដ្ឋ ដ្បិតថា ពលរដ្ឋមួយចំនួនមានការរវល់នឹងការងារ មិនបានស្រុកកំណើតជូនថវិកាដោយផ្ទាល់សម្រាប់ក្រុមគ្រួសារ ឬសាច់ញាតិ។

សូមបញ្ជាក់ថា ស្របគ្នាទៅនឹងការរីកចម្រើនដ៏ឆាប់រហ័សនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា បច្ចុប្បន្ន អេស៊ីលីដាម៉ូបាល កំពុងមានការពេញនិយមប្រើប្រាស់ពីសំណាក់អ្នកប្រើប្រាស់គ្រប់ស្រទាប់វ័យ ដែលមានចំនួនសរុបជិត៣លាននាក់ និងមានដៃគូអាជីវកម្មជាង១៧ម៉ឺនកន្លែង។
