ឥឡូវនេះអេស៊ីលីដាទាន់ចិត្តបានបន្ថែមមុខងារថ្មីមួយទៀតដើម្បីសម្រួលដល់អតិថិជនឲ្យកាន់ តែងាយស្រួល និងសន្សំសំចៃពេលវេលា គឺបង់ប្រាក់ថ្លៃសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ នៅក្នុង App របស់ខ្លួន។ សម្រាប់ការបង់ប្រាក់ថ្លៃសំរាម និងសំណល់រឹង តាមអេស៊ីលីដាទាន់ចិត្តផ្ទាល់ខ្លួន មិនគិតកម្រៃសេវាចាប់ពីខែកុម្ភៈ រហូតដល់ខែមិថុនា ឆ្នាំ២០២០ ផុតពីនេះទៅនឹងត្រូវបង់ថ្លែសេវាជាធម្មតាទៅតាមតម្លៃកំណត់គឺ ៥០០រៀលក្នុងមួយដង ។
តាមការអះអាងរបស់លោកស្រី សុខ សោភា បានឲ្យដឹងទៀតថា ដើម្បីបង់ប្រាក់ថ្លៃសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញបាន ចំពោះអតិថិជនដែលបានភ្ជាប់សេវាអេស៊ីលីដាទាន់ចិត្តនេះ ហើយត្រូវធ្វើបច្ចុប្បន្នភាព (Update) សេវានេះជាថ្មី ទើបឃើញមានប៊ូតុងមួយដែលមានមុខងារសម្រាប់បង់ថ្លៃសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ចំពោះអតិថិជនដែលពុំទាន់បានភ្ជាប់ សូមទាញយកកម្មវិធីនេះបញ្ចូលក្នុងទូរស័ព្ទដៃពី App Store ឬ Google Play ។ រហូតមកដល់ពេលនេះ អតិថិជនដែលបានភ្ជាប់សេវាដ៏ទំនើបនេះប្រើប្រាស់មានរហូតដល់ជាង ១,៣ លាននាក់ហើយ ។
ខាងក្រោមនេះជារបៀបបង់ថ្លៃសំរាម និងសំណល់រឹង ក្នុងរាជធានីភ្នំពេញ តាមរយៈអេស៊ីលីដាទាន់ចិត្តដូចខាងក្រោម៖
១. ចូលប្រើសេវា (Login) ២. ជ្រើសរើសម៉ឺនុយ “ទូទាត់វិក្កយបត្រ” ៣. ជ្រើសរើស “រដ្ឋាករស្វ័យតគ្រប់គ្រងសំរាម និងសំណល់រឹង” ៤. ជ្រើសរើសគណនីផ្ទេរចេញ ៥. បញ្ចូលលេខសំគាល់អតិថិជន (ID) ដែលមាននៅក្នុងវិក្កយបត្រអគ្គិសនីរបស់លោកអ្នក ៦. ជ្រើសរើសប៊ូតុង “យល់ព្រម” ៧. ផ្ទៀងផ្ទាត់ប្រតិបត្តិការ (លេខគណនី លេខសំគាល់អតិថិជន ចំនួនទឹកប្រាក់ត្រូវទូទាត់ ។ល។)និង ៨. ជ្រើសរើសប៊ូតុង “ទូទាត់”៕