អេស៊ីលីដា

អេស៊ីលីដា នឹងបន្ថែមមូលនិធិយ៉ាងតិច ១ពាន់២រយលានដុល្លារនៅឆ្នាំនេះ ដើម្បីគាំទ្រភាពរីកចម្រើនរបស់ខ្លួន


ថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា បានចាត់ទុកឆ្នាំ២០២៥ ជាឆ្នាំពិសេស ដែលខ្លួនអាចមានការរីកចម្រើនលូតលាស់ខ្លាំង និងមានមូលនិធិច្រើនសម្រាប់គាំទ្រដល់ការអនុវត្តផែនការអាជីវកម្មក្នុងរយៈពេលមធ្យម និងវែង។ ការចាត់ទុកបែបនេះ ក៏ដោយសារលោកមើលឃើញពីការខិតខំប្រឹងប្រែងរបស់វិស័យឯកជន និងការជួយគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងទាក់ទាញការវិនិយោគ។
អេស៊ីលីដា
ដោយ

ជាមួយគ្នានេះ ធនាគារ អេស៊ីលីដា គ្រោងបន្ថែមមូលនិធិយ៉ាងតិច ១ពាន់២រយលានដុល្លារ ដើម្បីគាំទ្រដល់រីកលូតលាស់របស់ខ្លួន និងវិស័យធនាគារ ក៏ដូចជាវិស័យជន្ទល់សេដ្ឋកិច្ចផ្សេងៗរបស់កម្ពុជា។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានអះអាងថា នៅឆ្នាំនេះ ធនាគារ អេស៊ីលីដា នឹងបន្ថែមមូលនិធិយ៉ាងតិច១ពាន់២រយលានដុល្លារមានការកើនឡើងប្រមាណ៣ដងបើធៀបនឹងឆ្នាំមុន ដើម្បីជួយគាំទ្រដល់ការលូតលាស់របស់វិស័យធនាគារ និងវិស័យសំខាន់ៗមួយចំនួនទៀតដូចជាវិស័យកសិកម្ម សេវាកម្ម និងលក់រាយជាដើម។ ការបង្កើនមូលនិធិ ក៏ដោយសារថ្នាក់ដឹកនាំរូបនេះ បានចាត់ទុកឆ្នាំ២០២៥ ជាឆ្នាំជាពិសេស ដែលខ្លួនរំពឹងអាចមានការរីកចម្រើនលូតលាស់ខ្លាំង និងមានមូលនិធិច្រើនសម្រាប់ជួយគាំទ្រដល់ការអនុវត្តផែនការអាជីវកម្មក្នុងរយៈពេលមធ្យម និងរយៈពេលវែង។

បើតាមលោកបណ្ឌិត អ៊ិន ចាន់នី វិស័យកសិកម្មជាវិស័យអាទិភាពមួយ ដែលធនាគារ អេស៊ីលីដា តែងយកចិត្តទុកដាក់ ព្រោះវិស័យនេះស្របនឹងគោលនយោបាយជាតិ និងមានពលកម្មការងារលើសពី៣០%។ ក្រៅពីវិស័យកសិកម្ម ធនាគារ អេស៊ីលីដា ក៏បានផ្ដល់កម្ចីសម្រាប់គាំទ្រដល់អាជីវកម្មលក់រាយ និងវិស័យសេវាកម្ម ព្រមទាំងឥណទានលំនៅឋានដំបូង ដែលជាទិសដៅរបស់ធនាគារ អេស៊ីលីដា ផងដែរ។

បើតាមការគូសបញ្ជាក់របស់លោកបណ្ឌិត អ៊ិន ចាន់នី កត្តាដែលជំរុញឱ្យលោកចាត់ទុកឆ្នាំ២០២៥ ជាឆ្នាំពិសេសសម្រាប់ប្រតិបត្តិការធនាគាររបស់ខ្លួន គឺផ្នែកលើកត្តារួមផ្សំពីរយ៉ាងរួមមានការខិតខំប្រឹងប្រែងរបស់វិស័យឯកជនខ្លួនឯង និងការជួយគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងការជួយជំរុញការវិនិយោគ និងកំណើនសេដ្ឋកិច្ច៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម អ្នកដំណើរនឹងទទួលបានការបញ្ចុះតម្លៃសំបុត្រ៥០ភាគរយ៖ ផ្តល់ជូនប្រូម៉ូសិនពិសេសប្រចាំសប្តាហ៍ថ្ងៃសុក្រពី Vietjet សម្រាប់អ្នកដំណើរអន្តរជាតិ

(ភ្នំពេញ ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥) - ដើម្បីចាប់ផ្តើមឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនអ្នកដំណើរអន្តរជាតិនូវឱកាសដ៏អស្ចារ្យ ដើម្…

ភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាមានកំណើនដូចមុនវិបត្តិកូវីដ-១៩ ហើយ តែអ្នករកស៊ីក្នុងវិស័យនេះនៅតែរអ៊ូរទាំ តើមកពីមូលហេតុអ្វី?

វិស័យទេសចរណ៍កម្ពុជាបច្ចុប្បន្នបានចាប់ផ្ដើមវិលទៅរកសកម្មភាពល្អប្រសើរដូចមុនពេលមិនទាន់មានវិបត្តិកូវីដ-១៩ ហើយ តួយ៉ាងនៅពេញមួយឆ្នាំ២០២៤ កន្លងទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ