វៀតណាមត្រៀមថវិកា ៥ពាន់លានដុល្លារជាឥណទាន សម្រាប់ការអភិវឌ្ឍលំនៅដ្ឋានតម្លៃថោកជូនពលរដ្ឋចំណូលទាប
ធនាគាររដ្ឋវៀតណាមធំៗចំនួន៤ បានព្រមព្រៀងចាត់ចែងកញ្ចប់ឥណទានប្រមាណ ៥ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍលំនៅដ្ឋានសង្គមសម្រាប់ពលរដ្ឋមានប្រាក់ចំណូល…
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលដៅបញ្ជ្រាបការយល់ដឹងជាសាធារណៈឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅ សម្រាប់និស្សិតនៅវិទ្យាស្ថាន អំពីយន្តការប្រតិបត្តិការបរធនបាលកិច្ច បទដ្ឋានគតិយុត្តពាក់ព័ន្ធ គុណប្រយោជន៍នៃវិស័យបរធនបាលកិច្ច។
សិក្ខាសាលានេះក៏បានផ្ដល់ឱកាសដល់និស្សិតដើម្បីធ្វើការបង្កើនចំណេះដឹងបន្ថែមពាក់ព័ន្ធវិស័យហិរញ្ញវត្ថុមិនមែនធនាគារផងដែរ។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាបរធនបាលនៃអង្គការមូលនិធិអេស៊ីលីដា-ចាឌីនសម្រាប់ការអប់រំ, តំណាងក្រុមបរធនបាលនៃបរធនបាលកិច្ចហិរញ្ញវត្ថុអេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់, ថ្នាក់ដឹកនាំជាន់ខ្ពស់, សាស្រ្តាចារ្យ និងនិស្សិត នៃវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា ដែលមានចំនួនសរុបប្រមាណ ១៧០ រូប។
កម្មវិធីត្រូវបានបញ្ចប់ទៅដោយភាពរលូន និងប្រកបដោយផ្លែផ្កា ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល។