វិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា

វិទ្យាស្ថានAIB នឹងបន្តអភិវឌ្ឍកម្មវិធីសិក្សាតាមអនឡាញ ក្រោយក្រសួងអប់រំប្រកាសគាំទ្រ និងទទួលស្គាល់


វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា (AIB) ទទួលបានការគាំទ្រ ពីក្រសួងអប់រំយុវជន និងកីឡា ចំពោះការបង្រៀន និងការរៀនតាមប្រព័ន្ធអេឡិចត្រូនិច របស់វិទ្យាស្ថាននេះ នៅដំណាក់កាលនៃវិបត្តិកូវីដ-១៩នេះ ដែលប្រការនេះ ជាវិធីសាស្ត្រតែមួយគត់ ដើម្បីបន្តនិរន្តរភាពការអប់រំនៅកម្ពុជា។
វិទ្យាស្ថានAIB នឹងបន្តអភិវឌ្ឍកម្មវិធីសិក្សាតាមអនឡាញ ក្រោយក្រសួងអប់រំប្រកាសគាំទ្រ និងទទួលស្គាល់

បន្ទាប់​ពី​ទទួល​បាន​លិខិត​ពី​ក្រសួង​អប់រំ ដែល​បាន​បង្ហាញ​ពី​ការ​ទទួលស្គាល់​នូវ ការ​បង្រៀន និង​រៀន តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​មក បណ្ឌិត ផុ​ន ណា​រិ​ន នាយក​វិ​ស្ថាន​ពាណិជ្ជ​សាស្ត្រ​អេ​ស៊ី​លី​ដា (AIB) បាន​ឲ្យ​ដឹង​ថា នេះ​គឺជា​មោទកភាព របស់​វិទ្យាស្ថាន ដែល​ក្រសួង​អប់រំ​បាន​ទទួល​នូវ​ការ​ខិតខំ​ប្រឹង​របស់​វិទ្យាស្ថាន​AIB ចំពោះ​ការ​បង្រៀន​និស្សិត​តាម​អន​ឡាញ​នេះ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​។

លោក​បណ្ឌិត ផុ​ន ណា​រិ​ន បាន​បន្ត​ថា « យើង​មាន​គម្រោង​ថា ទៅ​មុខ​ទៀត​ក្រោយ​ពី​កូ​វី​ដ​ចប់ គឺ​យើង​នឹង​ប្រើ​យន្តការ​ទាំង​២ គឺ​ទាំង In class training (​រៀន​ផ្ទាល់​) ទាំង​រៀន​តាម​អន​ឡាញ ដោយ​យើង​គិត​ថា និស្សិត​របស់​យើង​ចំណេញ​ពេលវេលា ក្នុង​ការ​ពី​ផ្ទះ​មក ហើយ​ជា​ពិសេស សិក្ខាកាម​ដែល​ជា​សហគ្រិនភាព គាត់​រៀន​តាម​អន​ឡាញ​បាន បើ​គាត់​រវល់ គាត់​អាច​ធ្វើការ​បណ្តើរ គាត់​អាច​មើល​ការ​បង្រៀន​របស់​យើង​បណ្តើរ ដូច្នេះ​វា​ជួយ​ច្រើន​មែនទែន​»​។

លោកនាយក​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេ​ស៊ី​លី​ដា (AIB)​រូប​នេះ បាន​បន្ថែម​ថា « វា​ជា​របត់​ថ្មី​មួយ​នៅ​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម ៤.០ សម័យ​ឌី​ជី​ថ​ល ក៏​ដូច​ជា​សម័យ​កូ​វី​ដ​ផង អ​ញ្ចឹ​ង​ទាំងអស់​ហ្នឹង គឺជា​របៀបរបប​ថ្មី​នៃ​ការ​អប់រំ​ពី​ចំងាយ​តាម​បច្ចេកវិទ្យា ហើយ​ស្រប​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​អប់រំ​ផង​ដែរ​»​។

បើ​តាម​លោក​បណ្ឌិត ផុ​ន ណា​រិ​ន សព្វ​ថ្ងៃនេះ ការ​បង្រៀន​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និករ​បស់​វិទ្យាស្ថាន​AIB មិន​មានការ​រ​អាក់អួល​អ្វី​នោះ​ទេ ដោយ​និស្សិត ដែល​បាន​ចូលរួម​សិក្សា​តាម​ប្រព័ន្ធ​នេះ មាន​ស្ទើរតែ​១០០% ទៅ​ហើយ ខណៈ​គ្រឹះស្ថានសិក្សា​មួយ​ចំនួន​មាន​សិស្ស​និស្សិត​ចូលរួម​បាន​ប្រមាណ​តែ​ពី ៣០%​ទៅ​៥០% ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ថា វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេ​ស៊ី​លី​ដា​(AIB) បាន​វិនិយោគ​អស់​រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម ចំពោះ​ការ​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ចនេះ ដើម្បី​ធ្វើ​យ៉ាងណា​ផ្ដល់​ភាព​ងាយស្រួល និង​គុណភាព​អប់រំ​ដល់​ការ​សិក្សា​របស់​និស្សិត​ខ្លួន​៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចុះកិច្ចព្រមព្រៀង RCEP ដែលមានទំហំ GDP សរុបជិត ១៤០ ពាន់លានដុល្លារ នៅចុងឆ្នាំនេះ

ព័ត៌មាន
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ថា RCEP ដែលមានសមាជិកចរចានាពេលបច្ចុប្បន្នចំនួន ១៥ ប្រទេសនោះ ត្រូវបានរំពឹងថា ...

ទឹកប្រាក់​២៦​លាន​រៀល និង​ម៉ូតូ​៣​គ្រឿង កំពុងរង់ចាំ​អ្នក​ដែល​បង់​ប្រាក់​កម្ចី​អម្រឹត​តាមវីង

ព័ត៌មាន
ដើម្បីជាកាដូដល់អតិជនរបស់ខ្លួន វីងនិងអម្រឹត បានបន្តផ្តល់រង្វាន់ទឹកប្រាក់សរុបចំនួន២៦លានរៀល និងម៉ូតូ៣គ្រឿងបន្ថែមទៀត សម្រាប់ផ្តល់ជាសំណាងដ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ