សេដ្ឋកិច្ចថៃ ២០២០

ប្រទេសថៃ មានសេដ្ឋកិច្ចដាំក្បាលចុះអាក្រក់ជាងគេបំផុតនៅអាស៊ី


ព្រោះតែវិបត្តិកូវីដ-១៩នៅឆ្នាំ២០២០នេះ កំណើនសេដ្ឋកិច្ចប្រទេសជាច្រើនត្រូវបានស្ថានប័នជំនាញៗជាច្រើន បានព្យាករថា ទំនងជាមិនមានការងើបឡើងទេ ប៉ុន្ដែ ច្រើនតែមានការដាំក្បាលចុះច្រើនជាង។ យ៉ាងណាមិញ តាមក្រុមអ្នកវិភាគជាច្រើន បានព្យាករណ៍ថា សេដ្ឋកិច្ចថៃ គឺជាសេដ្ឋកិច្ចដែលងងឹតជាងគេបំផុត នៅក្នុងតំបន់អាស៊ី មានន័យថា ធ្លាក់ចុះខ្លាំងជាងគេបង្អស់ នៅអំឡុងពេលវិបត្តិកូវីដ១៩នេះ។
ប្រទេសថៃ មានសេដ្ឋកិច្ចដាំក្បាលចុះអាក្រក់ជាងគេបំផុតនៅអាស៊ី (រូបភាព៖ Bangkok Post)
ដោយ

បើតាម​ការព្យាករណ៍ពី ធនាគារកណ្តាល​ថៃ គឺថា GDP ថៃ អាចនឹង​ធ្លាក់ចុះ​ប្រមាណ ៨,១% នៅក្នុងឆ្នាំ ២០២០នេះ ដែលតួលេខនេះ អន់ខ្សោយ​ជាងការ​ព្យាករ​ជាផ្លូវការរបស់​បណ្តា​ប្រទេស​នានា ក្នុងតំបន់អាស៊ី​ទៅទៀត។

សេដ្ឋកិច្ចវិទូ​ជាន់ខ្ពស់ មកពីធនាគារ​ពិភពលោក​ប្រចាំ​នៅប្រទេសថៃ បានគូសបញ្ជាក់ថា ប្រទេសថៃ ជាមជ្ឈមណ្ឌល​ទេសចរណ៍​ដ៏ធំ និងសំខាន់មួយ នៅក្នុងតំបន់ ដែលវិស័យនេះ​ កាន់ចំណែក ១៥% នៃ GDP​ សរុប​របស់ថៃ ហើយប្រទេសនេះ ក៏​ពឹងផ្អែកលើ ការនាំចេញ​ទំនិញ ដូច្នេះហើយ វិបត្តិកូវីដ-១៩នេះ ប៉ះពាល់ខ្លាំង​ដល់ ​GDP​ របស់ថៃ តាមរយៈ​វិស័យទាំងពីរនេះ។

បើតាមការស្ទង់មតិរបស់ សារព័ត៌មាន​អន្តរជាតិ​ Bloomberg​ ក៏បានប៉ាន់​ប្រមាណ​ដែរថា សេដ្ឋកិច្ចថៃ នឹងធ្លាក់ចុះ ៦% ​ក្នុងឆ្នាំនេះ ច្រើនជាង​បណ្តា​ប្រទេស​នានា នៅក្នុងតំបន់​អាស៊ី​អាគ្នេយ៍ ហើយនៅឆ្នាំ ២០២១ ក៏កើនឡើង​វិញ​ត្រឹមតែ​ ៤%ប៉ុណ្ណោះ។

ការដាក់ប្រទេស​ក្នុងគ្រាអាសន្ន និងការផ្អាក​ដំណើរការ​អាជីវកម្ម​ទូទាំង​ប្រទេសថៃ ដើម្បីទប់ស្កាត់​ការរីករាល​នៃ​​មេរោគនោះ ក៏ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ និងការ​វិនិយោគ ដែលកំពុង​តែមានការ​ថមថយ​ស្រាប់ផងដែរ។

លើសពីនេះ ថៃ ពុំបានទទួល​ភ្ញៀវទេសចរ​បរទេស អស់ជាច្រើន​ខែហើយ តាំងពីមាន​ការបិទ​ច្រកទ្វារ​ព្រំដែន​មកម្ល៉េះ ហើយចំនួន​ភ្ញៀវទេសចរ​បរទេស ដែលមក​កម្សាន្ត​នៅក្នុង​ឆ្នាំនេះ អាចនឹង​ធ្លាក់ចុះមក​នៅ​ត្រឹម ៨លាន​នាក់ប៉ុណ្ណោះ។

គួរជម្រាប​បន្តិចដែរថា ការនាំចេញ​របស់ថៃ កំឡុងពេល​ ៥ខែដើមឆ្នាំនេះ គឺមានការ​ធ្លាក់ចុះ​ត្រឹមតែ ២% ប៉ុណ្ណោះ​ ដែលហាក់បី​ដូចជា ប្រសើរជាង​បណ្តា​ប្រទេសដទៃ តែជាក់ស្តែង តួលេខនេះ ​គឺរុញច្រាន​ដោយ ការនាំចេញមាស តែប៉ុណ្ណោះ បើសិនជាយើងដក មាស ចេញពីបញ្ជី​នាំចេញ ប្រាកដណាស់ ទំនិញផ្សេងៗ គឺមានការ​ធ្លាក់ចុះខ្លាំង មិនអាច​រុញច្រាន​ការនាំចេញ​របស់ថៃ ក្នុងឆ្នាំនេះទេ៕

None



អត្ថបទបន្ទាប់


ឡាវ ចាប់ផ្ដើមសាងសង់ស្ថានីយរថភ្លើង ដើម្បីភ្ជាប់ខ្សែរថភ្លើងជាមួយនឹងចិន

ប្រទេសឡាវ បានចាប់ផ្ដើមសាងសង់ស្ថានីយរថភ្លើងនៅក្នុងទីក្រុងវៀងចន្ទន៍ សម្រាប់ប្រើប្រាស់ជាមួយនឹងខ្សែរថភ្លើងតភ្ជាប់គ្នាជាមួយប្រទេសចិន ហើយបើទោះបីជ…

សហគ្រាសវៀតណាម នឹងបន្តកាត់បន្ថយបុគ្គលិកកាន់តែច្រើនថែមទៀត

សហគ្រាសអាជីវកម្មជាច្រើន នៅក្នុងប្រទេសវៀតណាម កំពុងតែរៀបចំគម្រោងកាត់បន្ថយបុគ្គលិកបន្ថែមទៀត ក្នុងរយៈពេល ២ ទៅ ៣ខែខាងមុខនេះ បើទោះបីជា បញ្ហាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ