មោទកភាពខ្មែរ

អង្គរវត្ត​ខ្មែរ​​ជាប់​លេខ​១​ក្នុង​ចំណោម​អច្ឆរិយវត្ថុ​ទាំង​២៥​នៅ​លើ​ពិភព​លោក


ជា​រឿង​គួរជាទីមោទកៈ​បំផុត​ដែល​ប្រាសាទ​អង្គរវត្ត​កម្ពុជា នៅឆ្នាំ​២០១៧​នេះ ត្រូវ​បាន​ប្រកាស​ជា​«កំពូល​អច្ឆរិយវត្ថុ»របស់​ពិភព​លោក ដោយ​ឈរ​នៅ​លើ​គេ​បំផុត​នៃ​បញ្ជី​អច្ឆរិយវត្ថុ​ទាំង​២៥ នៅ​ជុំវិញ​ពិភព​លោក។
ប្រាសាទ​អង្គរវត្ត​ រូបភាព៖ ហេង ភារម្យ
ដោយ

គេហ​ទំព័រ​ទេសចរណ៍ TripAdvisor ជារៀងរាល់ឆ្នាំ តែងធ្វើការជ្រើសរើស​​បញ្ជី​អច្ឆរិយវត្ថុ​កំពូលៗ​របស់ពិភព​លោក ដែលទេសចរ​ចូលចិត្ត​និង​កោត​ស្ញប់ស្ញែង​ជាង​គេ​បំផុត។ 

ការជ្រើសរើស​ធ្វើ​ឡើង​តាម​រយៈ​ការ​អនុញ្ញាត​​ឲ្យ​អ្នក​ទេសចរ​បោះឆ្នោត​ជ្រើសរើស​ទីតាំង​ទេសចរណ៍ ឬ​ប្រាសាទ​បុរាណ​ ឬទីតាំង​ប្រវត្តិសាស្ត្រ​នានា ដែល​ល្បីល្បាញ​បំផុត​នៅ​លើ​ពិភពលោក។​

បញ្ជី​អច្ឆរិយវត្ថុ​ទាំង​២៥​នៅ​លើ​ពិភព​លោក​ប្រចាំ​ឆ្នាំ​២០១៧។

សម្រាប់​ឆ្នាំ​២០១៧ អង្គរវត្ត​ឈរ​នៅ​លំដាប់​លេខ​១ គឺ​នៅ​លើ​គេ​បង្អស់​ក្នុង​ចំណោម​បញ្ជី​អច្ឆរិយវត្ថុ​ទាំង២៥ ជុំវិញ​ពិភព​លោក។ 

ឆ្នាំ​ទៅមិញ ប្រាសាទ​អង្គរវត្ត​ខ្មែរ មានភ្ញៀវ​ទេសចរ​បរទេស​ទៅ​ទស្សនា​ចំនួន ២លាន ២សែននាក់ ហើយចំនួន​នេះ​ត្រូវ​គេ​រំពឹង​ថា នឹង​បន្ត​កើន​ឡើង​ឥត​ឈប់​ឈរ ខណៈ​ដែល​វិស័យ​ទេសចរណ៍​កម្ពុជា អភិវឌ្ឍកាន់តែ​ប្រសើរ​ឡើង៕




អត្ថបទបន្ទាប់


មិនដែលដឹងសោះថា​ មាន​ផ្សារ​ខ្មែរ​នៅ​វៀតណាម...

គេ​ដឹង​ជាទូទៅ​អំពី​រឿង​ផ្សារ​ រ៉ុងក្លឿ នៅ​ក្នុងទឹក​ដី​ថៃ ជាប់​ព្រំដែន​ខ្មែរនៅ​ច្រក​ប៉ោយប៉ែត។ ផ្សារ​នេះ​ គេចាត់​ទុកដូច​ជាផ្សារ​ខ្មែរ​ក្…

ឧកញ៉ា លី ហួរ ច្រាន​ចោល​ព័ត៌មាន​​ដែល​ថា​លោក​មាន​ទ្រព្យ​សម្បត្តិ​១៥០០​លាន​ដុល្លារ

ថ្មីៗ​នេះ​ មាន​ការចុះផ្សាយ​យ៉ាង​គគ្រឹក​គគ្រេង​​អំពី​ចំនួន​ទ្រព្យ​សម្បត្តិ​របស់​លោក​ឧកញ៉ា លី ហួរ ប៉ុន្តែ លោក​ឧកញ៉ាបញ្ជាក់​ប្រាប់​ ខេមបូណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ