បញ្ហាមីយ៉ាន់ម៉ា

ប្រធានអាស៊ានដាក់ស្នើ៤ចំណុច ទៅកាន់លោកមីន អ៊ុងឡាំង ដើម្បីជាគន្លឹះសម្រួលស្ថានការមីយ៉ាន់ម៉ាឲ្យធូរស្រាល


ដូចទៅនឹងការគ្រោងទុក នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយនឹងលោក មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា ដោយក្នុងនោះ ក្នុងនាមជាប្រធានអាស៊ានសម្តេចតេជោ បានអំពាវនាវទៅកាន់នាយឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ នូវ៤ចំណុចគន្លឹះសំខាន់ៗ ដើម្បីសម្រួលស្ថានភាព និងឈានទៅដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ មីន អោងឡាង តាមប្រព័ន្ធវីដេអូ

តាម​ការ​បញ្ជាក់​របស់​លោក កៅ គឹ​ម​ហួ​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ទៅ​កាន់​អ្នក​សារព័ត៌​មាននៅ​ក្រោយ​ជំនួប​រវាង សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក​មីន អ៊ុ​ង​ឡាំង នៅ​ថ្ងៃ​ទី​២៦ ខែមករា បាន​ឲ្យ​ដឹង​ថា សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​បាន​គូសបញ្ជាក់​ច្បាស់​ៗ នូវ​ការ​អំពាវនាវ​របស់​សម្ដេច​ទៅ​កាន់​លោក មីន អ៊ុ​ង​ឡាំង មាន ៤​ចំណុច ៖

ទី​១ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​លោក​ខិតខំ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ដោយ​ឯកច្ឆន្ទ ៥​ចំណុច​ដែល​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន បាន​ឯកភាព​គ្នា​កាលពី​ខែមេសា ឆ្នាំ ២០២១ កន្លង​ទៅ​នេះ​។

ទី​២ សម្ដេច​តេ​ជោ បាន​ស្នើ​សុំ​ឲ្យ​លោក បង្ក​លក្ខណៈ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន ទៅ​ទស្សនកិច្ច​នៅ​មី​យ៉ា​ន់​ម៉ា​ជា​លើក​ដំបូង នា​ពេល​ខាង​មុខ​។

ទី​៣ សម្ដេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​លោក មីន អ៊ុ​ង​ឡាំង និង​ភាគី​ទាំងអស់​ពាក់ព័ន្ធ​ត្រូ​ប​តែ​បញ្ឈប់​អំពើ​ហិង្សា និង​ឈាន​ឆ្ពោះទៅ​ដល់​ចំណុច​ឲ្យ​មាន​បទ​ឈប់​បាញ់​នៅ​ពេល​ខាង​មុខ​។

ជាមួយ​គ្នា​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​សម្ដែង​នូវ​ការ​បារម្ភ​ចំពោះ​អំពើ​ហិង្សា ក្រោយ​ពី​ការ​ទស្សនកិច្ច​របស់​សម្ដេច​ទៅ​កាន់​មី​យ៉ា​ន់​ម៉ា កាលពី​ថ្ងៃ​ទី​០៧ និង​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២២ កន្លង​ទៅ ដោយ​សម្ដេច បាន​ស្នើ​សុំ​ធ្វើ​យ៉ាងណា​ឱ្យ​ភាគី​ទាំងអស់​បង្ហាញ នូវ​ភាព​អត់ធ្មត់​ដើម្បី​ធ្វើ​យ៉ាងណា​ឈាន​ទៅ​ដល់​បទ​ឈប់​បាញ់​។

និង​ទី​៤ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដោយ​អញ្ជើញលោក មីន អ៊ុ​ង​ឡាំង ចូលរួម​ជាមួយនឹង​បណ្តា​ប្រទេស​អាស៊ាន ដើម្បី​ផ្ដល់​ជំនួយ​មនុស្សធម៌​ទៅ​កាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ដែល​ប្រជាជន​កំពុង​ត្រូវការ​បំផុត​។

សូម​បញ្ជាក់​ថា ក្នុង​ជំ​នូ​ប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី កាលពី​ថ្ង​ទី ២៥ មក​រា ឆ្នាំ​២០២២ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ស្ថានភាព​មី​យ៉ា​ន់​ម៉ា កំពុង​តែ​ស្មុគស្មាញ​ដោយសារ​តែ​ប្រទេស​នេះ មាន​រដ្ឋាភិបាល​២​។ សម្តេច​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា សម្ដេច​នឹង​អញ្ជើញលោក មីន អ៊ុ​ង​ឡាំង ចូលរួម​កិច្ចប្រជុំ​អាស៊ាន ប្រសិនបើ​មាន​វឌ្ឍនភាព​នៅ​ក្នុង​ការ​អនុវត្ត​ចំណុច​ទាំង​៥ ដែល​បាន​ឯកភាព​ជា​ឯកច្ឆ័ន្ទ​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន ប៉ុន្តែ​ប្រសិនបើ​មិន​បាន​អនុវត្តន៍​ឲ្យ​មាន​វឌ្ឍនភាព​ទេ​នោះ លោក មីន អ៊ុ​ង​ឡាំង ក៏​ត្រូវ​ត្រៀម​អ្នកតំណាង​ចូលរួម​ប្រជុំ​អាស៊ាន ដែល​មិនមែន​ជា​អ្នកនយោបាយ​៕

None



អត្ថបទបន្ទាប់


អាមេរិកកាត់បន្ថយប្រាក់វិភាគទានឲ្យ WHO ២៥% ក្នុងអំឡុងពេលមេរោគកូវីដ១៩រាតត្បាត

ការចូលរួមចំណែកវិភាគទានមូលនិធិទៅដល់អង្គការសុខភាពពិភពលោកពីសំណាក់អាមេរិក នៅក្នុងអំឡុងវិបត្តិមេរោគរាតត្បាតកូវីដ១៩នៅឆ្នាំ២០២០-២០២១ គឺម…

ចិននឹងឲ្យ ៥០០ លានដុល្លារទៅប្រទេសក្នុងតំបន់អាស៊ីកណ្តាល ខណៈឥទ្ធិពលរុស្ស៊ីកំពុងកើនឡើងក្នុងតំបន់នោះ

ចិនប្រកាសផ្តល់ជំនួយចំនួន ៥០០ លានដុល្លារដល់ប្រទេសក្នុងតំបន់អាស៊ីកណ្តាល ខណៈឥទ្ធិពលរុស្ស៊ីកំពុងកើនឡើងក្នុងតំបន់នេះ។ ប្រធានាធិបតីចិនលោក ស៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ