កម្ពុជា-អូស្ត្រាលី

អូស្រ្តាលីជំរុញការវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិ-ចំណីអាហារនៅកម្ពុជា


ប្រទេសអូស្រ្តាលី នឹងចូលរួមជំរុញការវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិ-ចំណីអាហារ នៅកម្ពុជា ដើម្បីរួមចំណែកដល់ការរក្សាឱ្យបាននូវសុវត្ថិភាពម្ហូបអាហារ កាត់បន្ថយមានភាពក្រីក្រ តាមរយៈការបង្កើតការងារ និងបង្កើនសេដ្ឋកិច្ច និង ចីរភាពបរិស្ថាន។ ការអះអាងរបស់ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជា បែបនេះ បានធ្វើឡើងនាឱកាស កម្ពុជា-អូស្រ្តាលី បានចុះអនុស្សារណៈយោគយល់គ្នា(MOU) នៅថ្ងៃ ទី២៩ ខែកញ្ញា ក្នុងគោលបំណងជំរុញ និងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិ-ចំណីអាហារ នៅកម្ពុជា។
អូស្រ្តាលីជំរុញការវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិ-ចំណីអាហារ នៅកម្ពុជា
ដោយ

បន្ទាប់ពីសហរដ្ឋអាមេរិកទើបតែបានប្រកាសបើកការិយាល័យក្រសួងកសិកម្មអាមេរិក នៅកម្ពុជា កាលពីពេលថ្មីៗនេះរួចមក, នៅថ្ងៃទី ២៩ ខែកញ្ញានេះ ប្រទេសអូស្រ្តាលីឯណោះវិញ ក៏បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយកម្ពុជា ក្នុងការជំរុញការវិនិយោគផ្នែកកែច្នៃកសិផល នៅកម្ពុជាផងដែរ។ កម្មវិធីនេះ ជាកិច្ចសហការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយក្រសួងកសិកម្មកម្ពុជា និងក្រសួងការបទេស និងពាណិជ្ជកម្មអូស្រ្តាលី ដែលមានការចូលរួមពីលោក ប៉ាប្លូ កាង ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជា និងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ការចុះអនុស្សរណៈនេះ គឺជាការចូលរួមយ៉ាងសំខាន់ក្នុងការជំរុញការវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិ-ចំណីអាហារ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវភាពប្រកួតប្រជែង ក្នុងវិស័យកសិកម្ម។ ការជំរុញការវិនិយោគផ្នែកកសិ-ចំណីអាហារ នឹងជួយពង្រឹងមូលដ្ឋានផ្នែកកសិ-ចំណីអាហារ ឱ្យកាន់តែរឹងមាំ និងមានភាពធន់នៅកម្ពុជា តាមរយៈការធ្វើពិពិធកម្មធនធាន និងទម្រង់វិនិយោគ ដែលប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យនេះ ព្រមជាមួយនឹងការបង្កើតការងារដែលមានតម្លៃកាន់តែខ្ពស់ ដល់ប្រជាជនកម្ពុជា ក្នុងវិស័យកសិ-ចំណីអាហារ ។

លោក ប៉ាប្លូ កាង ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជា បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលអូស្រ្តាលី  ក្នុងការគាំទ្រដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ពិសេសការលើកកម្ពស់ផលិតភាព ក្នុងវិស័យកសិកម្ម តាមរយៈការរួមគ្នាជំរុញការវិនិយោគក្នុងវិស័យវិស័យកសិ-ចំណីអាហារ។ លោក ប៉ាប្លូ កាង បានបញ្ជាក់ថា ការផ្ដល់ហិរញ្ញប្បទានដល់ការប្រតិបត្តិវិនិយោគរបស់ CDC ពេលនេះ គឺជាចូលរួមបន្ថែមទៀតរបស់អូស្រ្តាលី ក្នុងការបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញ ទាក់ទាញ និងថែរក្សាការវិនិយោគ ក្នុងវិស័យកសិកម្ម កសិ-ធុរកិច្ច និងកសិ-ពាណិជ្ជកម្ម។

ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវ អង្ករ កម្ពុជា បានចាត់ទុកការចុះអនុស្សារណៈនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ក្នុងវិស័យកសិកម្ម ដែលធ្វើឱ្យផលិតផលកសិកម្ម កាន់តែច្រើន អាចឈានជើងចូលទៅទីផ្សារអន្តរជាតិ និងអាចទាក់ទាញអ្នកវិនិយោគបន្ថែម ក្នុងវិស័យកសិកម្ម ពិសេសផ្នែកកែច្នៃតែម្ដង។ អ្នកជំនាញក្នុងវិស័យកសិកម្មរូបនេះ បានបង្ហាញពីសុទិដ្ឋិនិយម ក្នុងវិស័យកសិកម្ម នារយៈពេលចុងក្រោយ ពិសេសអំឡុងវិបត្តិកូវីដ-១៩ ដែលធ្វើឱ្យវិស័យកសិកម្ម កម្ពុជា កាន់តែបង្ហាញនូវសក្ដានុពលបន្ថែម។ ឧកញ៉ា ហ៊ុន ឡាក់ បានគូសបញ្ជាក់ថា នេះជាឱកាសដ៏ល្អ ដែលកម្ពុជា អាចបង្ហាញពីផលិតផលរបស់ខ្លួន និងអាចមានម៉ាកសម្គាល់នៅលើផលិតផលកម្ពុជា ដែលកន្លងមក កម្ពុជា មិនទាន់ម៉ាកសម្គាល់ សម្រាប់ផលិតផលរបស់ខ្លួននៅឡើយទេ ដោយសារតែការនាំចេញភាគច្រើន មិនមែនជាការនាំចេញដោយផ្ទាល់។

បើទោះបីជា វិបត្តិកូវីដ-១៩ នៅតែបន្តអូសបន្លាយ នៅក្នុងប្រទេសកម្ពុជា តែមិនបានបន្ទុចបង្អាក់ដំណើរការនៃការវិវឌ្ឍន៍របស់វិស័យកសិកម្ម កម្ពុជា ឡើយ។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា គិតត្រឹមខែសីហា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តចុះបញ្ជីគម្រោងវិនិយោគ ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ចំនួន ៣៧៦គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណជិត ១០ពាន់លានដុល្លារអាមេរិក៕

None



អត្ថបទបន្ទាប់


សហគ្រិនខ្មែរ ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយធនាគារសហគ្រាសធុនតូចនិងមធ្យម កម្ពុជា ដើម្បីចូលរួមលើកកម្ពស់និងអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម

ដើម្បីបន្តកិច្ចគាំទ្រយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងជាពិសេ…

ក្រសួងឧស្សាហកម្ម នឹងចុះត្រួតពិនិត្យរោងចក្រផលិត និងកន្លែងចែកចាយយានយន្ដថ្មីៗនៅកម្ពុជា ទាក់ទងនឹងស្ដង់បច្ចេកទេស

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ នឹងចុះត្រួតពិនិត្យស្តង់ដារសុវត្ថិភាពយានយន្តនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស និង កន្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ