
ប្រកាសរបស់ធនាគារបានបន្តថា ករណីមានចម្ងល់ សូមទាក់ទងដោយផ្ទាល់មកការិយាល័យ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលនៅជិតបំផុត ឬទូរស័ព្ទមកការិយាល័យទំនាក់ទំនងអតិថិជន (បម្រើ២៤ម៉ោង) របស់ធនាគារតាមរយៈលេខទូស័ព្ទ៖ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ ។
គួរបញ្ជាក់ថា កន្លងមក មានជនឆបោកមួយចំនួនបានប្រើប្រាស់ឈ្មោះធនាគារអេស៊ីលីដា ឆបោកលុយកាក់ពីប្រជាជនស្លូតត្រង់មួយចំនួន ក្រោមរូបភាពកុហកថា ជនរងគ្រោះត្រូវរង្វាន់ពីធនាគារ និងត្រូវតម្រូវឲ្យវេរប្រាក់ឲ្យជនល្មើសខ្លះ សម្រាប់ការរត់ការបើកប្រាក់រង្វាន់នេះ ។
ដូច្នេះ ប្រសិនបើលោកអ្នកជួបកលល្បិចខាងលើនេះ សូមទាក់ទងទៅធនាគារ អេស៊ីលីដា តាមលេខទំនាក់ទំនងខាងលើ ដើម្បីជៀសវាងការចាញ់បោកគេ ៕