ជាមួយគ្នានេះផងដែរ ដោយបុរី ប៉េង ហួត បានយល់ច្បាស់ពីតំរូវការរបស់អតិថិជន ហេតុដូច្នេះបានបង្កើតអោយមានវីឡាទោល បែបភូមិគ្រឹះជាច្រើនប្រភេទជាមួយនឹងការផ្តល់ជូននូវការរចនាម៉ូដដ៏ល្អឯក តាមបែបអឺរ៉ុបនិងស្របទៅនឹងវប្បធម៌របស់ខ្មែរ ជាពិសេសផ្អែកសំខាន់ទៅលើគុណភាព និង សោភ័ណភាព ព្រមទាំងផ្តល់ជូនអតិថិជននូវ ឱកាសចំណេញរហូតដល់ $220,696 ភ្លាមៗផងដែរ ដែលមានសុពលភាពត្រឹមដំណាច់ខែមិថុនានេះតែប៉ុណ្ណោះ។
ដើម្បីអោយកាន់តែជ្រាប់ច្បាស់ពីវីឡាទោល យើងខ្ញុំសូមលើកយកលក្ខណៈពិសេសទាំង ៤ ដូចខាងក្រោម៖
1. កិត្យានុភាព ៖ វីឡាទោលជាប្រភេទគេហដ្ឋានបែបភូមិគ្រឹះ ដែលបានបង្ហាញពីកិត្យានុភាព និង ឧត្តមភាព បែបទំនើបទាន់សម័យ។
2. ឯកជនភាព ៖ វីឡាទោលត្រូវបានសាងសង់ឡើងដាច់ៗពីគ្នា ខ័ណ្ឌដោយរបងដែលមានលក្ខណៈឯកជនធំទូលាយទាំងទំហំផ្ទៃដី និង ទំហំវីឡា ជាពិសេសមានភាពស្ងប់ស្ងាត់ល្អ។
3. ផាសុកភាព ៖ វីឡាទោលមានទំហំធំទូលាយផ្នែកខាងក្នុងដែលមានលក្ខណៈអំណោយផល ក្នុងការជួបជុំ និងប្រារព្ធកម្មវិធីផ្សេងៗ សាកសមសម្រាប់គ្រួសារដែលមានសមាជិកច្រើន ហើយត្រូវបានបែងចែកជាបន្ទប់ទទួលភ្ញៀវ ផ្ទះបាយ បរិវេណទទួលទានអាហារ បន្ទប់គេង បន្ទប់ទឹក ដាច់ដោយឡែកពីគ្នា គួបផ្សំនឹងគ្រឿងសង្ហារិមទំនើបទាន់សម័យក្នុងការប្រើប្រាស់ដែល ធ្វើអោយការរស់នៅប្រកបដោយផាសុកភាព។
4. បរិស្ថាន និងលំហបៃតង ៖ ការសាងសង់ វីឡាទោល ត្រូវបានគិតគូរយ៉ាងម៉ត់ចត់ ជាមួយបរិស្ថាន និងលំហបៃតងធម្មជាតិជាច្រើន ដែលរួមមានសួនច្បារ សួនផ្កា និងដើមឈើផ្សេងៗ ព័ទ្ធជុំវិញ ផ្តល់ជូននូវបរិយាកាសស្រស់ស្រាយគួរអោយចង់រស់នៅ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ ០៩៨/ ០១៦ / ០១៧ ៥៩៦ ៧៨៩ ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នករៀងរាល់ម៉ោងធ្វើការ!