
ក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក (Mekong Land Development Co., Ltd.) និង ធនាគារ ស៊ិន ហាន ខេមបូឌា (Shinhan Bank Cambodia) បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ក្នុងទិសដៅជួយសម្រួល ដល់អតិថិជន ដែលមានបំណងទិញផ្ទះនៅបុរី មេគង្គ លែន ។ អតិថិជន អាចប្រើប្រាស់កម្ចីរហូត ដល់ ៨០% និងរំលស់រហូតដល់ ២៥ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ចាប់ពី ៦.២៩% តែប៉ុណ្ណោះ នាព្រឹកថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០២៣ ។

បុរី មេគង្គ លែន បាន និងកំពុងសាងសង់ឡើង ក្រោមគម្រោងធំៗជាបន្តបន្ទាប់ ដែលរួមមាន គម្រោង មេគង្គ រ៉ូយ៉ាល់ គម្រោង ហ្គោលដិន អាវិននូ ត្រូវបានរចនាឡើងតាមរចនាបថ បែបទំនើប និង គម្រោង មេគង្គ ស៊ីធី ដែលកំពុងសាងសង់លើ ផ្ទៃដី ៨០ហិកតា នាតំបន់ជ្រោយចង្វារ សម្រាប់គម្រោងនេះផងដែរ ត្រូវបានរចនាឡើងតាមរចនាបថ អឺរ៉ុប ដែលអាចផ្តល់បទពិសោធន៍រស់នៅដ៏សម្បូរបែបប្រកបដោយអភិជនភាព និងភាពថ្លៃថ្លូរ។ ឯម៉ូតផ្ទះវិញ ត្រូវបានសាងសង់ឡើងមានច្រើនប្រភេទ រួមមាន៖ វីឡាឃីង វីឡាឃ្វីន វីឡាភ្លោះ ផ្ទះប្រកបអាជីវកម្ម និង វីឡាកូនកាត់ ។

បន្ទាប់ពីទទួលបានការគាំទ្រ និងជំនឿទុកចិត្តពីសំណាក់អតិថិជនអស់រយៈពេលជាច្រើនឆ្នាំមកនេះ បុរី មេគង្គ លែន បានគិតគូរមួយជំហានទៀតអំពីការផ្តល់កម្ចីទិញគេហដ្ឋានក្នុងទំហំធំ។

ទន្ទឹមនឹងនេះដែរ ការសម្លឹងឃើញពីភាពលេចធ្លោរ នៃផលិតផល និងសេវាកម្មពីធនាគារ ស៊ិនហាន បានធ្វើឲ្យបុរី មេគង្គ លែន សម្រេចបង្កើតឲ្យមាន កិច្ចសហប្រត្តិបត្តិការ ផ្តល់កម្ចីហិរញ្ញប្បទាន ជូនដល់អតិថិជន។

គួរបញ្ចាក់ផងដែរថា ធនាគារ ស៊ិន ហាន ខេមបូឌា មានដើមកំណើតនៅប្រទេសកូរ៉េ និងបានបង្កើតសាខានៅទីក្រុងភ្នំពេញ តាំងពីខែតុលា ឆ្នាំ២០០៧ ។ ធនាគារនេះ បានផ្តល់ជូននូវផលប័ត្រចម្រុះនៃផលិតផល និងដំណោះស្រាយធនាគារសម្រាប់អតិថិជន និងសាជីវកម្មដែលតម្រូវតាមតម្រូវការ។ ធនាគារ ស៊ិនហាន បាន និងកំពុងត្រួសត្រាយអនាគតហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ដើម្បីចាប់យកផលិតផល និងបច្ចេកវិទ្យាថ្មីៗ៕
