វិស័យអាកាសចរណ៍

តើមានមូលហេតុអ្វីខ្លះបានជាក្រុមហ៊ុន កម្ពុជា អង្គរអ៊ែរ ប្ដូរឈ្មោះមកជា អាកាសចរណ៍ជាតិ កម្ពុជា?


ក្រុមហ៊ុន កម្ពុជា អង្គរអ៊ែរ បានប្ដូរឈ្មោះមកជា អាកាសចរណ៍ជាតិ កម្ពុជា បន្ទាប់ពីមានការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា។ ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន អាកាសចរណ៍ក្នុងការធ្វើឱ្យប្រសើរឡើងនូវសេវាកម្ម ម៉ាកសញ្ញា និងយុទ្ធសាស្រ្តរបស់ខ្លួនឱ្យកាន់តែមានភាពស៊ីសង្វាក់គ្នាជាមួយនឹងឋានៈជាក្រុមហ៊ុនអាកាសចរណ៍ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា។
វិស័យអាកាសចរណ៍
ដោយ

មន្រ្តីជាន់ខ្ពស់​ អាកាសចរណ៍ស៊ីវិល ជឿជាក់ថា តាមរយៈទស្សនទាន និងយុទ្ធសាស្រ្តថ្មីរបស់ក្រុមហ៊ុន​នេះ វានឹងធ្វើឱ្យទីផ្សារក្នុងស្រុកមានភាពប្រសើរឡើងជាងមុន ហើយអ្នកដំណើរកាន់តែមានទំនុកចិត្តលើការផ្ដល់សេវា​ផងដែរ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ការផ្លាស់ប្ដូរឈ្មោះ ក្រុមហ៊ុន កម្ពុជា អង្គរអ៊ែរ ​មកជា អាកាសចរណ៍ជាតិ កម្ពុជា ក៏ដោយសារតែក្រុមហ៊ុន មានទស្សនទាន និងយុទ្ធសាស្រ្តដើម្បីពង្រឹង និងពង្រីកនូវសេវារបស់ខ្លួនដើម្បីធ្វើឱ្យមានភាពប្រសើរឡើងនូវអ្វីដែលមានស្រាប់ និងឆ្ពោះទៅបើកទីផ្សារថ្មីៗនៅក្នុងតំបន់។ តាមមន្រ្តីជាន់ខ្ពស់រូបនេះ អាកាសចរណ៍ជាតិ កម្ពុជា មានទិសដៅទិញយន្តហោះ ប្រភេទ ATR ៧២-៦០០ ចំនួន៣គ្រឿងថែមទៀត។ យន្តហោះដែលគ្រោងធ្វើការបញ្ជាទិញនេះ ត្រូវបានរៀបចំឡើងដោយមានកន្លែងអង្គុយពីរចំណាត់ថ្នាក់ ដូចជា ចំណាត់ថ្នាក់ Business និងចំណាត់ថ្នាក់ Economics។ តាមរយៈទស្សនទាន និងយុទ្ធសាស្រ្តថ្មីនេះ ត្រូវបានឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ជឿជាក់ថា វានឹងធ្វើឱ្យទីផ្សារក្នុងស្រុកមានភាពប្រសើរឡើងជាងមុន ហើយអ្នកដំណើរកាន់តែមានទំនុកចិត្តលើការផ្ដល់សេវា​ផងដែរ។

​បើតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ​យន្តហោះ​ថ្មីដែលមានការបញ្ជាទិញទាំង៣គ្រឿង ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ដាក់ប្រើប្រាស់​​នាពេលឆាប់ៗខាងមុខ។ ការដាក់ឱ្យប្រើប្រាស់យន្តហោះថ្មី​នេះ គឺដើម្បីអនុវត្តយុទ្ធសាស្ត្រ អភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា បម្រើឱ្យការហោះហើរក្នុងស្រុកប្រកបដោយវិជ្ជាជីវៈ បម្រើប្រជាជន​កម្ពុជា ឱ្យកាន់តែប្រសើរឡើង និងបង្កើនការហោះហើរក្នុងតំបន់បន្ថែមទៀត ដូចជាទៅកាន់ប្រទេសថៃ និង វៀតណាម ផងដែរ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើមានកត្តាអ្វីធ្វើឱ្យមានការព្យាករថា ប្រាក់ចំណេញរបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាននៅថៃនឹងធ្លាក់ចុះជាង១០% នៅឆ្នាំនេះ?

ប្រាក់ចំណេញរួមបញ្ចូលគ្នារបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលបានចុះបញ្ជីត្រឹមត្រូវចំនួន៣៥នៅក្នុងប្រទេសថៃ ត្រូវបានព្យាករថា នឹងធ្លាក់ចុះរហូតដល់ទ…

ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាង៤លាននាក់ នៅ១១ខែឆ្នាំនេះ

ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាង៤លាននាក់ នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ នេះ មានការថយចុះជាង៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ