កូវីដ១៩-ចំណីអាហារ

ជប៉ុនចិញ្ចឹមត្រីនៅកម្ពុជាប្រកាសលក់ត្រី១គីឡូ ៥០០០រៀល


កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងនៅព្រែកក្តាម ដែលមានថៅកែជាជនជាតិជប៉ុន បានប្រកាសលក់ត្រីអណ្តែងជូនពលរដ្ឋក្នុងតម្លៃ ៥ពាន់រៀលក្នុង១គីឡូក្រាម ក្នុងអំឡុងពេលរាជរដ្ឋាភិបាលអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
ត្រីអណ្តែងមួយគីឡូក្រាម ៥០០០រៀល ដាក់លក់នៅកសិដ្ឋាន Cambodia Best Farm
ដោយ

លោក ញៀន ចំរើន ប្រធាន​ផ្នែក​ទីផ្សារ នៃ​កសិដ្ឋាន​ចិញ្ចឹម​ត្រី Cambodia Fresh Farm បាន​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស ថា ថៅកែ​ជនជាតិ​ជប៉ុន​របស់​លោក​ដែល​ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី នៅ​ព្រែក​ក្តាម បាន​សម្រេច​ដាក់​លក់​ត្រី​អណ្តែង​១​គីឡូក្រាម​តម្លៃ​៥​ពាន់​រៀល ដើម្បី​ជួយ​សម្រួលការ​ចំណាយ​របស់​ពលរដ្ឋ​កម្ពុជា ដែល​កំពុង​ជួប​ការ​លំបាក​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​កំពុង​រាលដាល​ខ្លាំង​ក្នុង​សហគមន៍​។

លោក​បាន​អះអាង​ថា មូលហេតុ​ដែល​ជំរុញ​ឲ្យ​កសិដ្ឋាន​របស់​លោក​សម្រេច​លក់​ក្នុង​តម្លៃ​នេះ ដោយសារ​ថៅកែ​របស់​ខ្លួន​សង្កេត​ឃើញ​ថា​តម្លៃ​ត្រី សាច់ និង​ទំនិញ​ចាំបាច់​មួយ​ចំនួន​នៅ​តាម​ទីផ្សារ​នានា​ក្នុង​ក្រុងភ្នំពេញ ត្រូវ​បាន​អាជីវករ​ឆ្លៀតឱកាស​មួយ​ចំនួន​ដំឡើង​ថ្លៃ​ខ្ពស់​ពេក ក្នុង​អំឡុង​ប្រជាពលរដ្ឋ ជាប់​បម្រាម​វិធានការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​រយៈពេល​១៤​ថ្ងៃ​។

បើ​តាម​ប្រធាន​ផ្នែក​ទីផ្សារ​រូប​នេះ​ដដែល​បាន​បន្ត​ថា កសិដ្ឋាន​របស់​លោក លក់​ឲ្យ​តែ​ប្រជាពលរដ្ឋ​ដែល​មក​ទិញ​រាយ​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ ខណៈ​ឈ្មួញ​ទិញ​ដុំ គឺ​មិន​លក់​ឲ្យ​នោះ​ទេ​ក្នុង​តម្លៃ​៥​ពាន់​រៀល​នេះ​។

បើ​តាម​ឯកឧត្តម ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​ថា ត្រី​ជា​មុខម្ហូប​មានការ​ឡើងថ្លៃ​ច្រើន​ជាងគេ​បើ​ធៀប​នឹង​មុខម្ហូប​ផ្សេង​ទៀត ហើយ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ត្រី​ឡើងថ្លៃ​ខ្ពស់​ជាងគេ ព្រោះ​មានការ​រាំងស្ទះ​ការ​នាំ​ចូល​ត្រី​ពី​ក្រៅប្រទេស ពាក់ព័ន្ធ​ការ​រៀបចំ​ឯកសារ​នាំ​ចូល ដោយសារ​មន្ត្រី​អត់​ធ្វើការ​ក្នុង​អំឡុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ស្រប​ពេល​មានការ​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន​នៅ​កម្ពុជា​។ ត្រីភាគ​ច្រើន​ដែល​ប្រើប្រាស់​ក្នុង​ទីផ្សារ​កម្ពុជា គឺ​នាំ​ចូល​ពី​ក្រៅប្រទេស​៕

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីស​ និងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

None



អត្ថបទបន្ទាប់


តើអ្នកនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នឹងត្រូវចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ និងស៊ីណូហ្វាម ដូសទី២ នៅពេលណា ទីកន្លែងណា?

គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ បាន​ចេញ​សេចក្តីជូនដំណឹង ដល់​សាធារណៈ ជន មន្ត្រីរាជការ ដែល​នឹង​ត្រូវ​ទទួល​ការ​ចាក់​…

តើកម្ពុជាអាចប្រឈមនឹងការខ្វះខាតស្បៀងដែរទេ នៅអំឡុងពេលមានវិធានការបិទខ្ទប់?

ក្រសួងពាណិជ្ជកម្ម បានអះអាងថា កម្ពុជាមានស្បៀងគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់តម្រូវការប្រើប្រាស់ជូនពលរដ្ឋ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការណ៍បិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ