FTA កម្ពុជា-ចិន

ដំណើរការចូលជាធរមាននៃ FTA កម្ពុជា-ចិន ត្រូវបានរាំងស្ទះដោយសារកូវីដ-១៩


មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានអះអាងថា ដំណើការនៃការដាក់បញ្ជូលកិច្ចព្រមព្រៀងសេរីកម្ពុជា-ចិន ឲ្យចូលជាធរមាន កំពុងត្រូវបានរាំងស្ទះ ដោយសារតែផលរំខានពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលកំពុងតែបន្ដរីករាលដាលខ្លាំងនៅកម្ពុជានៅឡើយ។ ហើយបើគិតមកទល់ពេលនេះ គឺមានរយៈពេលជាង៧ខែហើយ ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ត្រូវបានភាគីទាំងពីរចុះហត្ថលេខារួមគ្នា។ យ៉ាងណាក៏ដោយចុះ ក្រសួងពាណិជ្ជកម្ម សង្ឃឹមថា នឹងជំរុញឲ្យកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយនេះ ឲ្យចូលជាធរមានក្នុងឆ្នាំនេះ។
តើ កម្ពុជា ពិតជាត្រូវការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយ ចិន មែនទេ?

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យឆ្លាស់វេននៃក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ការរៀបចំនីតិវិធីផ្ទៃក្នុងសម្រាប់ការចូលធរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ត្រូវបានបង្កការរំខានមួយចំនួនដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ រំខាន ដោយសារាជរដ្ឋាភិបាលត្រូវយកពេលវេលាទៅដោះស្រាយបញ្ហាអាទិភាពពាក់ព័ន្ធបញ្ហាវិបត្តិជំងឺកូវីដ-១៩។

ឯកឧត្តមបានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសតាមតេឡេក្រាមដូច្នេះថា៖«កន្លងមកដោយសារតែកម្ពុជាជួបប្រទះការរំខានខ្លះដោយសារវិបត្តិកូវីត-១៩ ទាក់ទងព្រឹត្តិការណ៍២០កុម្ភៈ ដែលទាមទារឲ្យរាជរដ្ឋាភិបាលត្រូវប្រមូលផ្តុំការយកចិត្តទុកដាក់លើការងារអាទិភាពមួយចំនួន ដើម្បីដោះស្រាយវិបត្តិ»។

ទោះបីយ៉ាងនេះក្តី ឯកឧត្តម បានសង្កត់ធ្ងន់ថា FTA កម្ពុជា-ចិននឹងចូលជាធរមានក្នុងពេលឆាប់ៗខាងមុខនេះ នៅឆ្នាំ២០២១នេះតែម្តង ខណៈបច្ចុប្បន្នក្រសួងកំពុងពន្លឿនលើការងារនេះ ហើយវាកំពុងប្រព្រឹត្តទៅតាមលំដាប់លំដោយពាក់ព័ន្ធដំណើរការរៀបចំនីតិវិធីផ្ទៃក្នុង។    

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មធ្លាប់បានបង្ហាញក្តីរំពឹងកន្លងមកថា ការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារចិន នឹងកើនឡើង២៥% បន្ថែមទៀត ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនចូលជាធរមាន។ តាមរយៈកិច្ចព្រមព្រៀងនេះ ផលិតផលកម្ពុជាជាង ៣០០មុខនឹងអាចនាំចេញទៅទីផ្សារចិន ដោយមិនចាំបាច់បង់ពន្ធ។

គួររំលឹកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចុះហត្ថលេខាតាំងពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ រវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយឯកឧត្តម ហ្សុង សាង រដ្ឋមន្ត្រីពាណិជ្ជកម្មចិនតាមរយៈប្រព័ន្ធវីដេអូអនឡាញ ដោយមានវត្តមានដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន ជាសាក្សី៕

None



អត្ថបទបន្ទាប់


ស្ករត្នោតកំពង់ស្ពឺមានទីផ្សារល្អនៅឆ្នាំនេះ តែថយចុះចំនួនអ្នកឡើងត្នោត

ស្ករត្នោតកំពង់ស្ពឺ ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ (GI) ឆ្នាំនេះ កំពុងមានតម្រូវការខ្ពស់ និងមានទីផ្សារល្អទាំងទីផ្សារក្នុងស្រុក និងទីផ្សារអ…

មហាសន្និបាត WHO៖ ប្រទេសជាច្រើនស្នើបើកការសិក្សាស្រាវជ្រាវស៊ីជម្រៅពីប្រភពដើមមេរោគកូវីដ-១៩

កិច្ចប្រជុំមហាសន្និបាតលើកទី៧៤របស់អង្គការសុខភាពពិភពលោក កាលពីថ្ងៃអង្គារសប្ដាហ៍នេះ មានប្រទេស១៩៤ជាសមាជិកចូលរួម ក្នុងនោះ មានប្រទេសភាគច្រើនបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ